Header Ads

ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរ ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងជាភាពជោគជ័យរបស់រាជរដ្ឋាភិបាល លើការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩

ដោយៈ សេង ស៊ីដារ៉ូ

ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរ ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២-២០២៣ ហើយរូបលោកក៏ បានយកឱកាសនេះ ធ្វើការអប អរសាទរសាជាថ្មី នូវភាពជោគជ័យរបស់រាជរដ្ឋាភិបាលលើការប្រ

យុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានឱ្យប្រជាពលរដ្ឋត្រលប់មកកាន់ជីវ ភាពល្អប្រសើរ និងសេដ្ឋកិច្ចសង្គមដូចដើម ជាពិសេស ការត្រលប់ មកកាន់ថ្នាក់រៀនវិញ។

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ថ្ងៃនេះ សិស្សានុសិស្សគ្រប់រូបបាន ចូលមកកាន់សាលារៀនរបស់ខ្លួនប្រកបដោយក្តីសប្បាយរីករាយ អារម្មណ៍សុវត្ថិភាព ដើម្បីផ្តោតលើការសិក្សា។ ឯកឧត្តម សូមថ្លែង អំណរគុណដល់មាតាបិតា ដែលបាននាំកូនគ្រប់អាយុចូលរៀន និង មកចុះឈ្មោះចូលរៀនទាំងអស់គ្នា។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក្តី សូមគណៈ គ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ អាណាព្យាបាល ក៏ដូចជាសិស្សា នុសិស្សផ្ទាល់ត្រូវបន្តប្រុងប្រយ័ត្ន ជាពិសេសបន្តអនុវត្តវិធានសុខាភិ បាល ឱ្យបានត្រឹមត្រូវដើម្បីចៀសវាងហានិភ័យនានា។

យើងទាំងអស់ត្រូវចូលរួម ការពារបរិវេណសាលារៀន ជាទីកន្លែងសុវត្តិ ភាព មិនមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​សារជាថ្មីឡើងវិញ​ទៀត​ឡើយ​។

https://kronglungvek.com.kh

No comments

Powered by Blogger.