Header Ads

ក្នុងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតនៃរបប ប៉ុល ពត គឺមានតែកម្លាំងអ្នក ស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ ពិការកាប់សម្លាប់ បានផ្តាច់ខ្លួនចេញពីរបប ប៉ុល ពត ដើម្បីធ្វើការតស៊ូ សង្គ្រោះជាតិឡើងវិញ

ដោយៈ សេង ស៊ីដារ៉ូ

ទឹកដីកម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាកោះសន្តិភាពក្នុងទសវត្សរ៍ឆ្នាំ១៩៦០ បានចាប់ផ្តើមធ្លាក់ទៅក្នុងភ្លើងសង្គ្រាមពេញទំហឹង បន្ទាប់ពី ពួក លន់ នល់ បានធ្វើរដ្ឋប្រហារផ្តួលរំលំរបបសង្គមរាស្ត្រនិយម ដែល ដឹកនាំដោយ ព្រះកុរណា សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ១៩៧០។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបសាធារណរដ្ឋខ្មែរ លន់ នល់ ត្រូវ បានផ្តួលរំលំ ពេលនោះប្រជាជនកម្ពុជាសង្ឃឹមថា នឹងបានរស់នៅក្នុង សុខសន្តិភាព ហើយចាប់ផ្តើមស្តារ និងកសាងទឹកដីរបស់ខ្លួនឡើងវិញ ប៉ុន្តែពួក ប៉ុល ពត បានក្បត់ឧត្តមគតិវាយយកទាំងស្រុងនូវសមិទ្ធផល ជ័យជម្នះនេះ បង្កើតឡើងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានអនុវត្ត នយោបាយប្រល័យពូជសាសសន៍ ដ៏យង់ឃ្នងបំផុត ដែលពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ធ្វើឱ្យទឹកដីកម្ពុជាទាំងមូលក្លាយជា គុកឥតជញ្ជាំង និងជាវាលពិឃាតគ្របដណ្តប់ទៅដោយឈាម និងទឹក ភ្នែករបស់ប្រជាជនកម្ពុជា។

ប្រជាជនត្រូវពួកឃាតករប្លន់យកអស់នូវសិទ្ធិសេរីភាព ក្លាយជាទាសករ រស់ដូចសត្វធាតុ ក្នុងភាពភ័យរន្ធត់ រកទីបំផុតគ្មាន។ សង្គមកម្ពុជាត្រូវ ក្រឡាប់ចាក់ រចនាសម្ព័ន្ធសង្គមជាតិទាំងមូល ត្រូវបំផ្លាញដល់​ឬសគល់ ប្រជាជនប្រមាណជាង២លាននាក់ ត្រូវសម្លាប់យ៉ាងអាណោចអាធ័ម និងអយុត្តិធម៌បំផុត ឯអ្នកដែលនៅសេសសល់ក្នុងប្រទេស គឺរស់ក្នុង សភាពបារម្ភដល់អាយុជីវិតទាំងយប់ទាំងថ្ងៃ ហាក់ដូចត្រីក្នុងកន្ត្រក មិនដឹងពេលណាដល់វេនខ្លួនត្រូវពួកវាយកទៅសម្លាប់។

បើគ្មានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលាទេនោះ ប្រជាជនកម្ពុជា នឹងត្រូវពួកឃាតករបន្តកាប់សម្លាប់រកទីបញ្ចប់គ្មានឡើយ។

នៅក្នុងកាលៈទេសៈគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំង អ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេស សល់ពិការកាប់សម្លាប់ បានផ្តាច់ខ្លួនចេញពីរបប ប៉ុល ពត ដើម្បីធ្វើការ តស៊ូសង្គ្រោះជាតិពីរបបដ៏យង់ឃ្នងនេះ។ ក្នុងដំណើរឆ្ពោះទៅការ សង្គ្រោះជាតិ ប្រវត្តិសាស្ត្របានកត់ត្រាទុកនូវព្រឹត្តិការណ៍សំខាន់ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះជាតិ។

https://kronglungvek.com.kh

No comments

Powered by Blogger.