Header Ads

សម្តេច ហ៊ុន សែន បានភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការ តស៊ូរំដោះ ជាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ ហើយកងកម្លាំងប្រដាប់អាវុធ សង្គ្រោះជាតិកម្ពុជា និងប្រជាជន បានក្រោកឈរប្រឆាំង និងរបប ប៉ុល ពត

ដោយៈ សេង ស៊ីដារ៉ូ

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេច ហ៊ុន សែន បានចេញដំណើរ ភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការ តស៊ូដំដោះជាតិ, នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់ អាវុធ សង្គ្រោះជាតិកម្ពុជា ដែលជាអង្គភាពទ័ពរៀបចំដំបូងត្រូវបាន បង្កើតឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ កងទ័ព និងប្រជាជននៅ ភូមិភាគបូព៌ាបានក្រោកឈរប្រឆាំង និងរបប ប៉ុល ពត ក្រោមការដឹកនាំ របស់ សម្តេច ហេង សំរិន និង សម្តេច ជា ស៊ីម ព្រមទាំងចលនាតស៊ូ ប្រឆាំង ប៉ុល ពត ដែលមានរួចមកហើយ នៅខេត្តកោះកុង នៅទិស ឦសាន និងចលនាផ្សេងៗទៀត។ ផ្តើមពីចលនាទាំងនេះ បានផ្តល់ ឱកាសដល់ ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី២ ធ្នូ ឆ្នាំ ១៩៧៨ ដឹកនាំដោយ សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនចំនួន ១១ រូបទៀត ដែលជាអង្គការចាត់តាំង នយោបាយ តែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹក នាំការ

តស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ កម្ពុជា ដែលមានការគាំទ្រពីប្រជា ជននៅទូទាំងប្រទេស ព្រមទាំងទទួ លបានការជួយឧបត្ថម្ភដ៏ស្មោះសរទាន់ពេលវេលា និងមានប្រសិទ្ធ ភាព ពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម និងការគាំទ្រពីកម្លាំងស្នេហា សន្តិភាព និងយុត្តិធម៌នានានៅលើ ពិភពលោក បានវាយផ្តួលរំលំ របប ប្រល័យពូជសាសន៍សម្រេចបានមហាជ័យជម្នះដ៏ត្រចះត្រចង់ ជាប្រវត្តិ សាស្ត្រ នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

នេះគឺជាប្រវត្តិសាស្ត្រ ដែលប្រជាជាតិយើងបានហែលឆ្លងកាត់ប្រកប ដោយទុក្ខវេទនា មហាសោកនាដកម្ម និងការបាត់បង់ ដែលពុំអាចនឹង ពណ៌នាបាន។ បើគ្មានរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០គឺគ្មានសង្គ្រាម ពីឆ្នាំ១៩៧០ – ១៩៧៥, បើគ្មានសង្គ្រាម៥ឆ្នាំនេះ គឺគ្មានរបបប្រល័យពូជ សាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (១៧មេសា ១៩៧៥ – ៦មករា ឆ្នាំ១៩៧៩) ហើយបើគ្មានរបបប្រល័យពូជសាសន៍នោះ ក៏ពុំ ចាំបាច់មាន ជ័យជម្នះថ្ងៃ៧មករាដែរ។ ថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃកំណើតទី២ របស់ ប្រជាជនកម្ពុជា មាន ជ័យជម្នះ ៧ មករា ទើបប្រជាជនកម្ពុជា មានអ្វីៗ សព្វយ៉ាងនៅថ្ងៃនេះ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានអ្នកណា អាចបំភ្លៃ និងបំផ្លាញបានឡើយ៕

https://kronglungvek.com.kh

No comments

Powered by Blogger.