Header Ads

ការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ទើបមានថ្ងៃ ៧ មករា និងមាន ភាពរីកចម្រើនគ្រប់វិស័យ ដែលជា ប្រភពកំណើតនៃសន្តិភាព

ដោយៈ សេង ស៊ីដារ៉ូ

ថ្ងៃ៧ មករា ជាថ្ងៃរស់រានមានជីវិតជាថ្មី និងជាប្រភពកំណើតនៃសន្តិភាព នៅកម្ពុជាក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០ មកម៉្លេះ ហើយថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដែលមាន អត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

ប្រសិនបើមានការបដិសេធថា “ថ្ងៃ៧ មករា” គឺអ្នកនោះបដិសេធការរស់ រានមានជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួនជាដើម។ នៅពេលអ្នក ដែលកើតទាន់សម័យកាលឆ្នាំ១៩៧៩ ទាំងអស់ គឺសុទ្ធតែបានយក កំណើតជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាមិនខាន។

ក្នុងរបបខ្មែរក្រហម មានកុមារ និងជាយុវជន បានយល់ពីសម័យក្រោយ រំដោះ ៧ មករា ដូច្នេះ ពួកគាត់គឺជាសាក្សីដ៏សំខាន់ដែលបានឃើញការ រីកចម្រើននិងការអភិវឌ្ឍប្រទេសកម្ពុជា ដូចបច្ចុប្បន្ននេះ។

នាបច្ចុប្បន្ននេះ ប្រជាជនទូទាំងប្រទេសទទួលបានមកវិញនូវសិទ្ធិរស់ រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរ ក្រហម សូម្បីតែសិទ្ធិក្នុងការស់រានមានជីវិត ក៏គ្មានផង។ ជីវិតរបស់ យើងមិនមែនជារបស់យើងទេ គឺជីវិតយើងផ្ញើនៅជាមួយនឹងអង្គការ ដែលមិនដឹងថា តើនៅពេលណាអង្គការដកហូតយកជីវិតយើងនោះទេ ហើយអង្គការជានរណា ក៏យើងមិនស្គាល់ដែរ។ យើងគ្រាន់តែយកត្រី យកដំឡូងដែលយើងរកបានទៅហូប ក៏អង្គការបេះយកជីវិតរបស់យើង ដែរ។

សព្វថ្ងៃនេះ យើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធ គោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។

ការអប់រំ យើងមានតាំងពីកម្រិតកុមារតូច ថ្នាក់បឋម រហូតដល់ឧត្តម សិក្សា និងក្រោយឧត្តមសិក្សា។ ទាំងអស់នេះ គឺជាអ្វីដែលយើងបាន ឃើញអំពីការប្រែប្រួលនៃសិទ្ធិផ្នែកស្មារតី។ អ្វីក្រៅពីនេះដែល យើង
បាន ឃើញនៅពេលនេះ រួមមាន ស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំរីកដូចផ្សិត ភាពស៊ីវិល័យនៃជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋជាដើម គឺមិនមែនជាការប្រទានរបស់អាទិទេពទេ តែវាកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសការ តស៊ូរបស់សម្តេច ហ៊ុន សែន តែម្តង។

https://kronglungvek.com.kh

No comments

Powered by Blogger.