Header Ads

ថ្ងៃ៧ មករា ជាសច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ និង ចងចាំសម្តេចតេជោ ហ៊ុន សែន ជា អ្នករំដោះជាតិ និងប្រជាជន ជាអ្នក ស្តារ កសាង និងអភិវឌ្ឍជាតិ, ត្រូវចងចាំពីទស្សនវិជ្ជាឯកភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ត្រូវចងចាំបិតាស្ថាបនិកសន្តិភាព

ដោយៈ សេង ស៊ីដារ៉ូ

កាលពីសម័យមុន នៅពេលដែលយើងចង់ធ្វើដំណើរពីខេត្តមួយទៅ ខេត្តមួយ ពីតំបន់មួយទៅតំបន់មួយនៅទូទាំងប្រទេសនោះ ឬសូម្បីតែ ការធ្វើដំណើរពីផ្ទះទៅសាលារៀន យើងត្រូវចំណាយពេលយ៉ាងយូរ ឥឡូវនេះ ការធ្វើដំណើរទៅទូទាំងប្រទេស គឺសុទ្ធតែអាចវិលល្ងាចបាន។

ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារនានា គឺជាភស្តុតាងដែលមិនអាចបដិសេធនូវសមិទ្ធផលក្រោយ ៧ មករា ១៩៧៩ បានឡើយ។

បើយើងមើលរាជធានីភ្នំពេញឥឡូវវិញ គឺរីកធំទ្វេរដង ព្រមទាំងមាន សំណង់អាគារស្កឹមស្កៃច្រើនស្អេកស្កះ មហាវិថី រុក្ខវិថី និងផ្លូវតូចធំ ខ្វាត់ខ្វែង និងភ្លើងពណ៌ដ៏ស្រស់ឆើតឆាយបំភ្លឺរាត្រី។ ម្យ៉ាងទៀតយើង មើលឃើញអំពីការរីកចម្រើននៃសេដ្ឋកិច្ចជាដើម។

រដ្ឋាភិបាលរក្សាបាននូវស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច នៃប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗ ដែលពីមុនយើងធ្លាប់បានក្រោម ១០០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ តែឥឡូវនេះកើនដល់ទៅជិត ២.០០០ ដុល្លារ។ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺយើងនឹងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ និងក្លាយ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ។

កម្ពុជា ពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងនយោ បាយ និងសេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែល កំពុងសមា ហរណខ្លួនយ៉ាងសកម្ម និងជាប្រទេសដែលកំពុងតែ ដើរតួនាទីយ៉ាង សកម្មដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅ លើ ឆាកអន្តរជាតិ។

ទាំងអស់នេះហើយដែលប្រជាពលរដ្ឋអាចធ្វើការវាស់វែងបានអំពីការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ដូច្នេះ ថ្ងៃ៧ មករា ជាសច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀន ដែល ត្រូវចងចាំ និងចងចាំពីស្ថាបនិក ៧ មករា ដែលជាទេវតារំដោះ ជាតិ និងប្រជាជន ដែលសម្តេចតេជោ ហ៊ុន សែន ជាអ្នកស្តារ កសាង និងអភិវឌ្ឍជាតិ, ត្រូវចងចាំពីទស្សនវិជ្ជាឯកភាព ផ្សះផ្សា និងបង្រួប បង្រួមជាតិ, ត្រូវចងចាំបិតាស្ថាបនិកសន្តិភាព និងចារឹកទុកនូវវប្បធម៌ សន្តិភាពយូរអង្វែងទៅមុខទៀត។

ទន្ទឹមនឹងនោះដែរ អ្នកស្នងមរតក ៧ មករា ត្រូវតែបន្តរក្សាឱ្យនូវសមិទ្ធ ផល ៧ មករា ឱ្យបាន និងដាក់ចេញនូវទស្សនវិស័យថ្មី យុទ្ធសាស្ត្រថ្មី និងចក្ខុវិស័យថ្មីឱ្យស្របតាមការវិវត្តនៃចរន្តសាកលភាវូបនិយកម្ម ដើម្បី បង្កើតមរតក និងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់អ្នក ជំនាន់ ក្រោយ៕

https://kronglungvek.com.kh

No comments

Powered by Blogger.