Header Ads

លោកជំទាវ ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុប ការងារគណបក្សប្រជាជន និងដើម្បីអនុវត្តកម្មវិធីនយោបាយឱ្យបាន សម្រេចជោគជ័យក្នុងឆ្នាំ២០២៣ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ

ខេត្តស្វាយរៀង


ដោយៈ សេង ស៊ីដារ៉ូ



លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្ត​ស្វាយ​រៀង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារ របស់ គណបក្សប្រជាជន ខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២២ និងទិសដៅ​ឆ្នាំ​២០២៣ កាលពីថ្ងៃទី៨ ខែមករា កន្លងទៅនេះ។

ខណៈពេលនោះ លោកជំទាវ ម៉ែន សំអន បានកោតសរសើរ និង​វាយ​តម្លៃខ្ពស់ចំពោះ ឯកឧត្តម លោក ជំទាវ ប្រធានក្រុមការងារគណបក្ស​ចុះមូលដ្ឋានក្រុង-ស្រុក ខេត្ត និងក្រុមការងារគ្រប់ជាន់ថ្នាក់ យកចិត្ត ទុកដាក់យ៉ាងសកម្ម សហការបំពេញភារកិច្ចសម្រេចបានជោគជ័យ​ជាបន្តបន្ទាប់ ជូនខេត្តស្វាយរៀង គួរជាទីមោទនៈភាព។

លោកជំទាវ ម៉ែន សំអន បានលើកឡើងថា ក្រុមការងារគណបក្សគ្រប់​ថ្នាក់ ត្រូវបន្តសហការរួមគ្នាប្រើ ប្រាស់ ឱ្យអស់លទ្ធភាពទាំងកម្លាំងសរុប មធ្យាបាយសរុប ក្នុងការចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវ​សេច​​​ក្តីសម្រេចលេខ៖ ៣៣៣/០៨២២/សស.គក របស់គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្តាល និងផែន ការសកម្មភាព លេខៈ ០០១/២២ ផក​.គខ របស់ គណៈអចិន្ត្រៃយ៍ គណបក្សខេត្ត ស្តីពីផែនការរួម​ឆ្ពោះ​ទៅ​កាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ ឆ្នាំ​២០២៣។

លោកជំទាវ បានអំពាវនាវដល់ថ្នាក់ដឹកនាំសាខាបក្ស មន្ទីរ អង្គភាព និង​ប្រធាន អនុប្រធាន គណៈកម្មាធិការ គណបក្សក្រុងស្រុក គ្រប់ថ្នាក់គ្រប់​ផ្នែក និងមន្ត្រីសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា សូមបន្ត​ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោ​បាយ និងសេចក្ដីសម្រេចនានា របស់គណបក្សឱ្យបានសម្រេច​ជោគ​ជ័យ ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន៕

https://kronglungvek.com.kh

No comments

Powered by Blogger.