Header Ads

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា ក្នុងស្រុកឧដុង្គថា «ពិតណាស់យើងខំប្រឹង ប្រែងដើម្បីអនាគតរបស់យើងរៀងៗខ្លួន តែដើម្បីប្រទេសជាតិ យើង ត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា»

ខេត្តកំពង់ស្ពឺ

ដោយៈ សេង ស៊ីដារ៉ូ


កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងក្នុង មីទ្ទិញអបអរសាទរខួបលើកទី ៤៤ នៃទិវាជ័យជម្នះ៧មករា ក្នុងស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺនេះថា «ពិតណាស់យើងខំប្រឹងប្រែងដើម្បីអនាគត របស់យើងរៀងៗខ្លួន តែដើម្បីប្រទេសជាតិ យើងត្រូវខិតខំប្រឹងប្រែង ទាំងអស់គ្នា»។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ដើម្បីសម្រេចក្តីស្រមៃ និងក្តី សង្ឃឹមរបស់ខ្លួនរៀងៗខ្លួន ចាំ បាច់ណាស់យើងមិនត្រូវឲ្យបាត់បង់ សុខសន្តិភាព និងសុខដុមរមនីយកម្មដែលកម្ពុជាកំពុងមាននោះ។ សន្តិភាពជា មូលដ្ឋានគ្រឹះដើម្បីខ្មែរទាំងអស់គ្នាមានឱកាសបន្តដឹក
នាំ និងអភិវឌ្ឍប្រទេសជាតិទៅថ្ងៃមុខ។

ហើយមួយផ្នែកទៀត ដែលកើតចេញពីសន្តិភាពនេះ កម្ពុជាមានឱកាស បន្តយកចិត្តទុកដាក់លើកិច្ចការការបរទេសនានា បន្តពង្រឹងទំនាក់ទំនង ជាមួយពិភពលោក ឬត្រៀមខ្លួនបានកាន់តែប្រសើរ ដើម្បីទប់ស្កាត់ផល ជះនានា ដែលជះឥទ្ធិពលមិនល្អដល់កម្ពុជាយើង។ ជាងនេះទៅទៀត កត្តាសុខសន្តិភាពក៏បានផ្តល់ឲ្យយើងមានឱកាសបន្តពង្រឹងខឿនសន្តិសុខជាតិ ការពារជាតិ និងសណ្តាប់ធ្នាប់សង្គមឲ្យកាន់តែល្អប្រសើរ បន្ថែមទៀតផងដែរ៕

https://kronglungvek.com.kh

No comments

Powered by Blogger.