Header Ads

សម្តេច ហេង សំរិន បានបរិច្ចាគថវិកា សំណងជំងឺចិត្តក្នុងបទបរិហាកេរ្តិ៍ របស់ទណ្ឌិត សម រង្ស៊ី ជូនមន្ទីរពេទ្យគន្ធបុប្ជា ចំនួន ៤៨ ៤៤៨,២៨ ដុល្លារ (សែសិបប្រាំបីពាន់ បួនរយសែសិបប្រាំបី ក្បៀសម្ភៃប្រាំបីដុល្លា)

ដោយៈ សេង ស៊ីដារ៉ូ

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យឯក ឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជានាយកខុទ្ទ កាល័យសម្តេច និងឯកឧត្តម គី តិច មេធាវីតំណាងអាណត្តិ នាំយក ថវិកា ដែលជាប្រាក់សំណងជំងឺ ចិត្ត ក្នុងបទបរិហាកេរ្តិ៍ របស់ទណ្ឌិត សម រង្ស៊ី មកលើរូបសម្តេច ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជាដើម្បីចូល រួម បម្រើដល់សកម្មភាពមនុស្សធម៌ ក្នុងការព្យាបាលជំងឺដល់កុមារ កម្ពុជា ដែលមានថវិកាចំនួន ៤៨ ៤៤៨,២៨ដុល្លារ (សែសិបប្រាំបីពាន់ បួនរយសែសិបប្រាំបី ក្បៀសម្ភៃប្រាំបីដុល្លា)។


ឯកឧត្តម កែវ ពិសិដ្ឋ បានពាំនាំ នូវសេចក្តីនឹករលឹក និងការគោរពកោត សរសើរ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្ម វិសុទ្ធវង្សា សៅ ទី ហេង សំរិន ជូនថ្នាក់ដឹកនាំមន្រ្តីសុខាភិបាល បុគ្គលិក ជាតិ និងអន្តរជាតិ នៃមន្ទីរពេទ្យទំាងអស់ ដែលបានខិតខំបំពេញបេសក កម្មមនុស្សធម៌ ប្រកបដោយវិជ្ជា ជីវៈក្នុងការព្យាបាលថែទាំសុខុមាល ភាពជូនកុមារកម្ពុជាជារៀងរាល់ថ្ងៃ។

លោកវេជ្ជបណ្ឌិត គី សន្ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងលោក វេជ្ជបណ្ឌិត Denis Laurent អគ្គនាយក នៃ មន្ទីរពេទ្យគន្ធបុប្ផា បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តមនុស្សធម៌របស់សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលតែងតែជួយឧបត្ថម្ភគំាទ្រដល់ មន្ទីរពេទ្យគន្ធបុប្ផា ដែលជាកម្លំាង ចិត្តយ៉ាងសំខាន់ក្នុងការជំរុញដល់ប្រសិទ្ធភាពការងារមន្ទីរពេទ្យក្នុងការ
ផ្តល់សេវាសុខាភិបាលជូនកុមារកម្ពុជា ជារៀងរហូតមក។

ឯកឧត្តមមេធាវី គី តិច បានបញ្ជាក់ថា ថវិកាដែលសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន បានបរិច្ចាគជូន មន្ទីរពេទ្យគន្ធបុប្ផានាឱកាសនេះ ជា ផ្នែកទំាងអស់របស់សម្តេច ទទួលបានពីកញ្ចប់ថវិកា នៃការអនុវត្ត សាលក្រមស្ថាពរលើទណ្ឌិត សម រង្ស៊ី ក្នុងបទបរិហារកេរ្តិ៍ លើថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា មាន សម្តេចតេជោ ហ៊ុន សែន សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន និងសម្តេចក្រឡាហោម ស ខេង និងរាជ រដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា នៅពេលគេនិយាយដល់មន្ទីរ ពេទ្យគន្ធបុប្ផា ពលរដ្ឋកម្ពុជាបាន នឹកឃើញដល់ឈ្មោះលោកវេជ្ជបណ្ឌិត Beat Richner ដែលលោកបានលះបង់កម្លំាងកាយចិត្ត ប្រាជ្ញាស្មារតីស្ទើរ ពេញមួយជីវិតដើម្បីកុមារកម្ពុជា។ ដើម្បីចូលរួមចំណែកដល់សកម្មភាព មនុស្សធម៌ ដ៏ថ្លៃថ្លារបស់មន្ទីរពេទ្យគន្ធបុប្ផា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន តែងតែបាន បរិច្ចាគថវិកា និងសម្ភារៈវេជ្ជសាស្រ្តដល់មន្ទីរពេទ្យ ហើយនៅពេលនេះ សម្តេច បានបង្វែរថវិកាដែលជា សំណងជំងឺចិត្តជូនមន្ទីរពេទ្យប្រើប្រាស់ ចាត់ចែងក្នុងការជួយសង្រ្គោះអាយុជីវិតកុមារ ដែលបានមកព្យាបាល ជំងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាបន្តទៀត៕

https://kronglungvek.com.kh

No comments

Powered by Blogger.