Header Ads

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ហេតុអ្វីត្រូវការកែទម្រង់? តើការកែ ទម្រង់បានន័យថា អ្វីពីមុនដំណើរការមិនបានល្អមែនទេ?

ដោយៈ សេង ស៊ីដារ៉ូ

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ហេតុអ្វីត្រូវការកែទម្រង់? តើការកែ ទម្រង់បានន័យថា អ្វីពីមុនដំណើរការមិនបានល្អមែនទេ?

ថ្ងៃនេះនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រូបខ្ញុំសូមលើកយកជ្រុងមួយ នៃការកែទម្រង់ក្នុងបរិបទកម្ពុជាមិនថា ក្នុងវិស័យអប់រំ ឬវិស័យកសិកម្ម ឬវិស័យណានោះទេ ទាំងផែនការ ទាំងវិធីសាស្ត្រ ទាំងបច្ចេកទេសរៀន និងបង្រៀន រួមទាំងមាតិកានៃមេរៀនផងដែរ។

កត្តាមួយ ក្នុងកត្តាជាច្រើនដែលទាមទារឲ្យមានការកែទម្រង់នោះ មិន មែនបានន័យថា អ្វីដែលយើងធ្វើកន្លង មក មិនល្អនោះទេ កម្ពុជាបានធ្វើ កិច្ចការល្អច្រើនណាស់ តែយើងមានមហិច្ឆតាចំពោះជាតិ និងប្រជាជន លើស នេះទៅទៀតយើងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ។

កត្តាមួយនោះគឺជា ការឆ្ពោះទៅមុខរបស់កម្ពុជា ក្នុងកាលៈទេសៈនៃការ វិវឌ្ឍសង្គមសេដ្ឋកិច្ចសាកល ទាំងចំណេះជំនាញក្នុងសតវត្សទី២១ ទាំង ដំណាក់ កាលនៃសាកលភាវូបនីយកម្មផង ទាំងបរិបទបដិវត្តន៍ឧស្សា ហកម្ម ៤.០ផង និងដើម្បីតម្រូវឲ្យសមស្រប ជាមួយទីផ្សារការងារ និងសេដ្ឋកិច្ចជាសាកលផង។

ដូច្នេះ រាល់ការចូលរួម និងគាំទ្រក្នុងដំណើរការកែទម្រង់ពិតជាមាន សារៈសំខាន់។ ប្រសិនបើយើងមិនមាន ការកែសម្រួល ឬកែទម្រង់ ទេនោះ យើងប្រាកដណាស់នឹងអាចរត់ក្រោយគេ ឬតាមមិនទាន់ ស្ថានការណ៍ នៃដំណើរទៅមុខរបស់សង្គមសាកល ដែលទាមទារ
ជា រៀងរាល់ថ្ងៃ ហើយទាំងនេះក៏ទាមទារឲ្យយើងទាំង អស់គ្នាកាន់
តែខិតខំ ប្រឹងប្រែងធ្វើវឌ្ឍនភាពខ្លួនឯងបន្ថែមទៀតផងដែរ៕

https://kronglungvek.com.kh

No comments

Powered by Blogger.