Header Ads

លោកជំទាវ ម៉ែន សំអន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ត ទុក្ខដាក់ដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្ត​ទេសចរណ៍ មនុស្សពេញវ័យ និងបានអំពាវនាវដល់ ម្ចាស់អាជីវកម្ម បុគ្គ​លិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមថែរក្សាសុខសន្តិភាព និងគាំ​ទ្រ​​គណបក្សប្រជាជនកម្ពុជា

ដោយៈ សេង ស៊ីដារ៉ូ

លោកជំទាវ ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជា​មួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាល​ជា​មួយ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្ត​ទេស​ចរណ៍ មនុស្សពេញវ័យ មកពីខណ្ឌជ្រោយចង្វារ ខណ្ឌឬស្សីកែវ និង​ខណ្ឌ​ព្រែកព្នៅ សរុបជិត ៣០០នាក់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុក្ខដាក់ និងគិតគូរ​ដល់​បុគ្គលិកបម្រើការងារនៃ សេដ្ឋកិច្ចក្រៅ ប្រព័ន្ធនេះផងដែរ។

លោកជំទាវ ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង​មនោសញ្ចេតនានឹករលឹកដ៏ជ្រាល ជ្រៅពីសម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកិត្តិយស​សមា​គមនារី ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនទាំងអស់គ្នានៅ​គ្រប់ទី​កន្លែង។

លោកជំទាវ ម៉ែន សំអន បានលើកឡើងថា រាជរដ្ឋាភិបាល បានជម្រុញ​ការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាមរយៈការ​ពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គម ឲ្យកាន់​តែ​មាន វិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និងអាហារ​រូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាល ភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា។

ម៉្យាងទៀតដោយសារ តែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោម​ការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ និងមានការរីកចម្រើន​លើ​គ្រប់វិស័យ ដែលអនុញ្ញាតិឲ្យ ប្រជាពលរដ្ឋអាចប្រកបរបអាជីវកម្មគ្រប់​បែបយ៉ាង ទៅតាមចំណេះ និងជំនាញរៀងខ្លួន។

លោកជំទាវ បានអំពាវនាវដល់ ម្ចាស់អាជីវកម្ម បុគ្គលិកបម្រើការ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ចូលរួមថែរក្សាសុខ សន្តិភាព និងគាំទ្រគណបក្ស​ប្រជា​ជនកម្ពុជា ដែលមានសម្តេចតេជោ ជាថ្នាក់ដឹកនាំ និងសម្រេចចិត្ត ទៅ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានមានការងារធ្វើ និង​ការអភិវឌ្ឍន៍បន្ត។

លោកជំទាវ បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត តាមរយ: ឯកឧត្តម ឃួង ស្រេង ជូនដល់ បុគ្គលិកបម្រើការងារ​សេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជិត ៣០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០​ម៉ឺនរៀល។

https://kronglungvek.com.kh

No comments

Powered by Blogger.