Header Ads

ត្រកួន មានអត្ថប្រយោជន៍ខ្ពស់ដល់សុខភាព

ដោយៈ សេង ស៊ីដារ៉ូ


ត្រកួន គឺជាបន្លែបៃតង ដែលមានការដាំដុះនៅកម្ពុជា ចិន ប៉ាពួញូហ្គី ណេ ភូមា ហ្វីលីពីន ថៃ ឡាវ និង វៀតណាម និងតំបន់ត្រូពិចផ្សេងទៀត ដែលសំបូរទឹកច្រើន។ អ្វីដែលលោកអ្នកគួរឈ្វេងយល់បន្ថែមនោះគឺ ក្រៅពីជាបន្លែដ៏មានឱជារសឆ្ងាញ់ពិសាហើយនោះ វាក៏មានអត្ថប្រយោ ជន៍ខ្ពស់ដល់សុខភាព រហូតត្រូវបានគេចាត់ទុកថា ជាឱសថ បុរាណដ៏ ល្អបំផុត។

អត្ថប្រយោជន៍ត្រកួន៖

ត្រកួនល្អសម្រាប់ស្ត្រីមានផ្ទៃពោះ៖ ព្រោះត្រកួនមានផ្ទុកជាតិដែកច្រើន ដែលមានសារសំខាន់ក្នុងអំឡុងពេលមានផ្ទៃពោះ។

ភាពស្លេកស្លាំង៖ត្រកួនមានសមត្ថភាពដ៏អស្ចារ្យសម្រាប់អ្នកដែលមានភាពស្លេកស្លាំង ព្រោះវាផ្ទុកជាតិដែកដ៏ច្រើនលើសលុប។

បញ្ចុះជាតិគ្លុយកូស៖ ទឹកត្រកួនក៏មានសមត្ថភាពបញ្ចុះជាតិស្ករ​ក្នុង​ឈាម​ផងដែរ ហើយវារារាំងការស្រូបយកជាតិគ្លុយកូស ធ្វើឱ្យវា​ក្លាយជារុក្ខជាតិល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

ងាយស្រួលរំលាយ៖ ត្រកួនងាយរំលាយនៅក្នុងប្រព័ន្ធរំលាយអាហារ ដែលធ្វើឱ្យវាល្អសម្រាប់អ្នកដែលខ្សោយកម្លាំង។ មិនតែប៉ុណ្ណោះ វាក៏ជា​ជម្រើសដ៏ល្អបំផុតសម្រាប់របបអាហារឆៅផងដែរ។

ផ្ទុកជាតិសរសៃដ៏អស្ចារ្យ៖ត្រកួនមានផ្ទុកជាតិសរសៃដែលជួយដល់ការទល់លាមក បង្កើតបរិយាកាសដ៏អស្ចារ្យសម្រាប់ការរីកលូតលាស់​បាក់​តេ​រីប្រីបៃអូទិក (probiotic)។

បន្ថែមពីនោះ រុក្ខជាតិនិងឱសថនេះ ក៏មានផ្ទុក នូវប្រូតេអ៊ីនជាច្រើនដែល​ល្អសម្រាប់ការកសាងសាច់ដុំ វីតាមីន A និង C ដែលជាសារធាតុប្រឆាំង​អុកស៊ីតកម្មដ៏មានឥទ្ធិពល វីតាមីន B សម្រាប់ថាមពល និង ម៉ាញ៉េស្យូម​សម្រាប់ផលិតអង់ស៊ីម និងកាល់ស្យូមសម្រាប់ឆ្អឹងរឹងមាំ។

លើសពីនេះទៀត វាមានផ្ទុកក្លរ៉ូហ្វីលដ៏អស្ចារ្យជាច្រើន ដែលទាំងអស់​នេះគឺជាភ្នាក់ងារព្យាបាលដ៏ល្អបំផុតដែលរាងកាយមិនអាចខ្វះបាន៕

https://kronglungvek.com.kh

No comments

Powered by Blogger.