Header Ads

ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរកម្មវិធីទូរស័ព្ទដៃ កំណត់ត្រាទឹកនោម ផ្អែម CarnetDia ដែលបានឈ្នះពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតឆ្នាំ២០២២

ដោយៈ សេង ស៊ីដារ៉ូ

ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរ កម្មវិធីទូរស័ព្ទដៃ កំណត់ត្រាទឹកនោម ផ្អែម CarnetDia ដែលបានឈ្នះ ពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតឆ្នាំ២០២២។ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ មជ្ឈ មណ្ឌលកម្ពុជា ៤.០ បានរៀបចំកម្មវិធីអបអរសាទរការទទួលបានពាន រង្វាន់បច្ចេកវិទ្យា នវានុវត្តន៍សង្គមល្អ បំផុតប្រចាំឆ្នាំ២០២២ របស់កម្ម វិធីទូរស័ព្ទដៃ កំណត់ត្រាទឹកនោមផ្អែម ដែលបង្កើតឡើងដោយលោក វេជ្ជបណ្ឌិត ស៊ុំ សត្ថា ទីប្រឹក្សាមជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីរួមចំណែក ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និង គុណសម្បត្តិនៃកម្មវិធីទៅកាន់ បណ្តា អ្នកពាក់ព័ន្ធរួមមានវេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក ឱសថការី និង សាធារណជនទូទៅ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ស្របពេលដែលប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ និងការប្រឈមនឹងជំងឺកាចសាហាវ ផ្សេងៗក៏កើតមានឡើងកាន់តែច្រើនផងដែរ ដូចជាជំងឺបេះដូង សសៃ ឈាម និង ជំងឺទឹកនោមផ្អែមជាដើម ដែលទាមទារឱ្យវិស័យសុខា ភិបាលត្រូវបង្កើនការយកចិត្តទុកដាក់កាន់តែខ្ពស់ ជាងមុន។

ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ពិតជាបានផ្តល់ភាពងាយ ស្រួល ទាំងសម្រាប់អ្នក ជំងឺ និងវេជ្ជបណ្ឌិតក្នុងការលើកកម្ពស់គុណ ភាពនៃការតាមដានព្យាបាលជំងឺ។ ជាក់ស្តែងការរៀបចំ បង្កើតកម្ម វិធីទូរស័ព្ទនេះ កើតចេញពីទស្សនវិស័យមួយនេះ ដែលក្រុមការងារ បានចាប់ផ្តើមសិក្សា និងធ្វើការលើ គម្រោងនេះតាំងពីឆ្នាំ២០១៨។

ក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកម្ពុជា ៤.០ ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ដល់ប្រតិបត្តិករផ្ទាល់ នៃកម្មវិធី ដែលមានលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ជាស្ថាបនិកគម្រោងដែលបានខិតខំប្រឹងប្រែង អស់កម្លាំង កាយចិត្ត ក្នុងការអភិវឌ្ឍកម្មវិធីនេះឡើងដើម្បីជាអត្ថប្រយោជន៍ ដល់ ប្រជាពលរដ្ឋទូទៅ ដែលអាចទាញ យកទៅប្រើប្រាស់ដោយឥតគិតថ្លៃ។ មជ្ឈមណ្ឌលកម្ពុជា ៤.០ ប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍកម្មវិធីឱ្យកាន់តែ មានភាពងាយស្រួល និងទំនើបស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា៕

https://kronglungvek.com.kh

No comments

Powered by Blogger.