Header Ads

សម្តេច ហេង សំរិន ស្នើឯកឧត្តមអតីប្រធានរដ្ឋសភានៃសាធារណរដ្ឋ កូរ៉េ ជួយផ្សព្វផ្សាយកៀរគរឱ្យវិនិ យោគិនកូរ៉េ មកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន ពីព្រោះកម្ពុជាមានសុខសន្តិភាពពេញលេញ មាន សក្តានុពលើវិស័យសេដ្ឋកិច្ច

ដោយៈ សេង ស៊ីដារ៉ូ

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ប៉ាក ប៊ី យុងស៊ឺក (Park Byeongseug) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានវេទិកាសន្តិភាព និងការទូតចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

សម្តេច ហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ប៉ាក ប៊ី យុងស៊ឺក ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជានិងឆ្លៀត ឱកាសចូលជួបសម្តែងការគួរសមជាមួយភាគីតំណាងប្រទេសនីមួយៗផងដែរ។

សម្តេច ហេង សំរិន មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីរការបន្តយកចិត្តទុកដាក់ រវាងថ្នាក់ ដឹកនាំកូរ៉េ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ របស់ប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ជាពិសេសវិស័យការទូតសភា។

ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក បានគោរពកោតសរសើរចំពោះសម្តេច ប្រធានរដ្ឋសភា ដែលបានបំពេញតួនាទីដ៏សំខាន់ៗនៅក្នុងការរំដោះ សង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ និងចូលរួម កសាងអភិវឌ្ឍន៍កម្ពុជារហូតមក។ ឯកឧត្តម សូមអបអរសាទរចំពោះ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា រួម នឹងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលកន្លងមកដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក ក៏សូមសម្តែងក្តីសប្បាយចំពោះភាពរីក ចម្រើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជានិងសាធារណ រដ្ឋកូរ៉េ ដែលមានការរីកចម្រើនបន្តបន្ទាប់ និងបានលើកឡើងពីតួនាទី ដ៏សំខាន់របស់រដ្ឋសភា នៅក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទំាង ពីរ។ ឯកឧត្តម បានគោរពស្នើសុំសម្តេច ហេង សំរិន ជួយជំរុញទំនាក់ ទំនងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក។

សម្តេច ហេង សំរិន ក៏បានគាំទ្រចំពោះបេសកកម្មរបស់ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក និងគណៈប្រតិភូក្នុងការលើកកម្ពស់ការទូតសន្តិភាព។

សម្តេច ហេង សំរិន បានបញ្ជាក់ទៀតថា សាធារណរដ្ឋកូរ៉េ បានដើរ តួនាទីយ៉ាងសំខាន់ ក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅ កម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីឥណទានសម្បទាន ហើយគម្រោងនានាជាច្រើន បាននិងកំពុងអនុវត្ត។

ខណៈពេលនោះដែរ សម្តេច ហេង សំរិន បានស្នើសុំ ឯកឧត្តម ប៉ាក ប៊ី យុងស៊ឺក និងគណៈប្រតិភូជួយផ្សព្វផ្សាយឱ្យវិនិយោគិនកូរ៉េ មកវិនិ យោគនៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ពីព្រោះកម្ពុជាមានសុខ សន្តិភាពពេញលេញ មានសក្តានុពលើវិស័យសេដ្ឋកិច្ច។

ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក បានគោរពទទួលយកសំណើសម្តេចប្រធាន រដ្ឋសភា និងបានជម្រាបជូនសម្តេចពីការ រីកចម្រើនទំហំពាណិជ្ជកម្ម ប្រទេសទំាងពីរ ដែលបានកើនដល់៥ពាន់លានដុល្លារ។ សាធារណកូរ៉េ ជាប្រទេស ឈរក្នុងលំដាប់ទី២ ដែលបានបោះទុនវិនិយោគនៅកម្ពុជា បន្ទាប់ពីប្រទេសចិន។ តាមរយៈកិច្ចព្រម ព្រៀង ពាណិជ្ជកម្មដែលទើប នឹងចូលជាធរមាន ការវិនិយោគនិងពាណិជ្ជរវាងកម្ពុជា និងកូរ៉េ នឹងកើន ឡើង។ ជា ពិសេសនៅឆ្នាំនេះ សាធារណរដ្ឋកូរ៉េបានបង្កើនចំនួន កូតា ពលករខ្មែរ ទៅធ្វើការនៅកូរ៉េចំនួន៤០% បន្ថែមទៀត៕

https://kronglungvek.com.kh

No comments

Powered by Blogger.