ពួកកុម្មុយនិស្តចិន បានផ្តល់ទីជម្រកនិងគ្រឿងសព្វាវុធទំនើបៗ ទៅឱ្យ វៀតមិញ ដើម្បីវាយយកទឹកដីពីបារាំង
ដោយ៖ សេង ស៊ីដារ៉ូ
១៩៤៦ ពួកវៀតមិញដែលមិនសូវមានចំណេះដឹង និងបទពិសោធន៍ខាងយោធាទំនើបបានទៅបង្កើតសាលាបង្ហាត់បង្រៀនក្បួនយោធាមួយនៅខែមិថុនា ឆ្នាំ១៩៤៦ ក្នុងខេត្តក្វាងងៃ។ ជនជាតិវៀតណាមប្រមាណជាង ៤០០នាក់ ត្រូវបានបង្ហាត់បង្រៀនបណ្តុះបណ្តាលដោយពលទាហានជប៉ុន ដែលបានរត់ចោលជួរកាលពី សង្គ្រាម លោកលើកទី២។ សិស្សខ្លះក៏បានក្លាយជាមេបញ្ជាការ ឧត្តមសេនីយ៍ខាងកុម្មុយនិស្តវៀតណាម ប្រយុទ្ធប្រឆាំងនឹងអាមេរិកក្នុងសង្គ្រាមវៀតណាម។
ឧត្តមសេនីយ៍បារាំង ឈ្មោះហ្សង់ អ៊ីធាន វ៉ាលុយជាមួយនឹងកងកម្លាំងលោក បានវាយពួក វៀតមិញ ចេញ ពីទីក្រុងហាណូយភ្លាមៗ។ កងកម្លាំងប្រដាប់អាវុធរបស់ លោក បានប្រយុទ្ធជាមួយនឹងក្រុមវៀតមិញតូចៗ នៅពាសពេញទីក្រុងហាណូយ។ ក្រោយមក កងកម្លាំងលោកក៏បានឡោមព័ទ្ធវៀតបាក ដែលជាមូលដ្ឋាន ទ័ពរបស់វៀតមិញ ក្នុងឆ្នាំ១៩៤៧ ប៉ុន្តែទាហានលោកត្រូវបានបរាជ័យក្នុងការវាយយកមូលដ្ឋាននោះ ហើយក៏ត្រូវដកថយចេញវិញព្រោះមិនអាចយកឈ្នះលើទាហានវៀតមិញក្នុងមូលដ្ឋាន នោះបាន។
យុទ្ធនាការរបស់បារាំងត្រូវបានពួកវៀតមិញបំបែកបាន គេគ្រប់គ្នា គឺនឹកស្មានមិនដល់ថាពួកវៀតមិញអាច យកឈ្នះទៅលើកងកម្លាំងទាហានបារាំង ដែលបំពាក់ដោយ អាវុធយោធាល្អៗ បានដោយងាយអញ្ចឹង សោះ។ ក្រុមវៀតមិញបានបន្តប្រយុទ្ធជាមួយនឹងបារាំងរហូតដល់ ឆ្នាំ១៩៤៩ នៅពេលដែលពួកគេបាន គ្រប់គ្រងលើព្រំដែន វៀតណាម-ចិន។ ដោយឃើញដូចនេះ រដ្ឋតែទើបនឹងលេចឡើងថ្មីៗ គឺសាធារណរដ្ឋ ប្រជាមានិតចិនដែលដឹកនាំដោយពួកកុម្មុយនិស្តចិន បានផ្តល់ទីជម្រកនិងគ្រឿង សព្វាវុធធ្ងន់ៗ ទៅឱ្យវៀតមិញ ដើម្បីបន្តប្រយុទ្ធនឹងបារាំង។ ដោយមានជំនួយពីចិន ដូច្នេះពួកវៀតមិញ អាចវាយយកបានតំបន់ជនបទ ជាច្រើនពីបារាំង។ មិនយូរប៉ុន្មាន ពួកវៀតមិញ បានបន្តវាយយកតំបន់សំខាន់ៗបន្ថែម ដែលធ្លាប់កាន់ កាប់ដោយរដ្ឋាភិបាលបារាំងដូចជាទីប្រជុំជនជាដើម។
១ ហូ ជីមិញ – ប្រវត្តិសាស្រ្ត ខ្មែរ
http://khmersdach.blogspot.com › blog-post_74
31 ឧសភា 2021 — … ហូ ជីមិញសម្លាប់ខ្លួន ខ្លះថាគេបង្ខំហូ … មួយទៀត គឺ ហូជីមិញ ធ្វើការជាមួយ …
២ ហូជីមិញ សម្លាប់ខ្លួន… – កំណត់ត្រា … – Facebook
https://www.facebook.com › historiesKH › posts › ហូជីម…
អំឡុងឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោកអន្ដរជាតិប្រកាសមិនអោយមាន …
៣ ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី
http://thekfm.blogspot.com › 2013/05 › blog-post_6
21 ឧសភា 2013 — ពេលទៅប្រជុំគេចែកជាក្រុមៗ មាន ៧ ក្រុម សុទ្ធតែខ្មែរ ពេលខ្មែរយើងចូលទៅដល់យួនថា …

Post a Comment