កិច្ចចរចារវាងពួកវៀតមិញ និងបារាំង បណ្តាលឱ្យមានការប៉ះទង្គិចគ្នា យ៉ាងខ្លាំងដែលនាំឱ្យផ្ទុះសង្គ្រាមជាច្រើនឆ្នាំជាមួយនឹងបារាំង ដែលគេ ហៅថាសង្គ្រាមឥណ្ឌូចិនលើកទី១
ដោយៈ សេង ស៊ីដារ៉ូ

១៩៤៥ ក្រោយពីបដិវត្តន៍ខែសីហាបានបញ្ចប់ អ្នកបដិវត្តន៍កុម្មុយនិស្ត យួនម្នាក់និងជាមេដឹកនាំក្រុមវៀតមិញ ឈ្មោះហូ ជីមិញ បានប្រកាសពីឯករាជ្យភាព របស់វៀតណាម ចេញពីសហភាពឥណ្ឌូចិន របស់អាណានិគមបារាំង នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៤៥ ដោយបង្កើតបានចេញជាសាធារណរដ្ឋប្រជាធិបតេយ្យវៀត ណាម។ ក្រុមវៀតមិញ (សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម) គឺជាក្រុមបក្សពួកជាតិនិយមវៀតណាម ពីរ បី បូកបញ្ចូលគ្នា ហើយវាត្រូវបានដឹកនាំដោយអ្នកកុម្មុយនិស្តយួន ភាគច្រើនក្រោយពីបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបង្កើតឡើងសារជាថ្មីនៅអំឡុងឆ្នាំ ១៩៥១ ។
១៩៤៥ សម័យហូជីមិញ (១៩៤៥–៦៩) រាជវង្សង្វៀន បានធ្លាក់ក្រោមអាណាព្យាបាល បារាំង នៅក្នុង ឆ្នាំ ១៨៨៣ ហើយនៅក្រោមការកាន់កាប់របស់ ជប៉ុន នៅឆ្នាំ១៩៤០ នាអំឡុងសង្គ្រាមលោកលើកទី២។ ក្រោយពីជប៉ុនបានទទួលចុះចាញ់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ក្រុមវៀតមិញក៏បាន ងើបបះបោរឡើង ក្នុងគោលបំណងចង់ឱ្យវៀតណាមទទួលបានឯករាជ្យ។
ព្រឹត្តិការណ៍នោះត្រូវបានគេស្គាល់ជាទូទៅថា បដិ វត្តន៍ខែសីហា ហើយជាលទ្ធផល វៀតមិញ បានចូលកាន់កាប់ទីក្រុងហាណូយ និងប្រកាសបង្កើតសាធារណ រដ្ឋប្រជាធិបតេយ្យវៀតណាមឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ដោយបានអះអាងថាខ្លួនជារដ្ឋាភិបាល នៃប្រទេសវៀតណាម ជំនួសឱ្យអតីតរាជវង្សង្វៀន។ ក្រោយពីការប្រកាស លោកហូ ជីមិញ ក៏បានក្លាយ ជាមេដឹកនាំនៃសាធារណរដ្ឋប្រជាធិប តេយ្យវៀតណាមថ្មី។ នាពេលនោះដែរ ប្រធានាធិបតីអាមេរិក លោក ហ្រ្វែងគ្លីន រ៉ូសឺវេលត៍បាននិយាយប្រឆាំង នឹងការគ្រប់គ្រងរបស់បារាំង នៅឥណ្ឌូចិន ហើយបានចូលគាំទ្រ រដ្ឋាភិបាលលោកហូ ជីមិញ។
១៩៤៥ រយៈពេលពីរបីថ្ងៃក្រោយ កងទ័ពជាតិនិយម នៃសាធារណរដ្ឋចិន (គួមីងតាង) បានចូលមកក្នុង ប្រទេសវៀតណាម ដើម្បីពិនិត្យមើលការធ្វើមាតុភូមិនិវត្តន៍របស់ កងទ័ពជប៉ុន។ កាលនោះសាធារណរដ្ឋ ប្រជាធិបតេយ្យវៀតណាមគ្រាន់តែមានជាឈ្មោះប៉ុណ្ណោះ ពួកគេគ្មានការគ្រប់គ្រងលើដែនដីអ្វីនោះទេ។ ប៉ុន្មានខែក្រោយមក ពួកចិន (គួមីងតាង) វៀតណាម (វៀតមិញ) និង បារាំង បានឈានចូលដល់ការ យល់ព្រមព្រៀងគ្នា ដោយពួកបារាំងបានយល់ស្របថា នឹងដកឥទ្ធិពលរបស់ខ្លួនចេញពីប្រទេស ចិន, ពួក វៀតមិញ បានទទួលស្គាល់ពីការវិលត្រឡប់មកវិញនៃពួកអាណានិគមបារាំង ដោយមានកិច្ចសន្យាមួយ បានបញ្ជាក់ថានឹងផ្តល់សិទ្ធអំណាចដល់ក្រុមវៀតមិញនៅពេលប្រទេសវៀតណាមទទួលបានឯករាជ្យ និង ចំណែកពួកចិន វិញបានយល់ព្រមដកទ័ពខ្លួនចេញពីប្រទេសវៀតណាម។ កិច្ចចរចាគ្នារវាងពួកវៀតមិញ និងបារាំងបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងដែលជាលទ្ធផលបាននាំឱ្យផ្ទុះសង្គ្រាមជាច្រើនឆ្នាំជាមួយនឹងបារាំងដែលគេច្រើនស្គាល់ថាសង្គ្រាមឥណ្ឌូចិនលើកទី១។
https://kronglungvek.com.kh

Post a Comment