Header Ads

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់យាងជារាជាធិបតីភាព ដ៍ ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី ” រុក្ខទិ​វា ៩ កក្កដា ” នៅស្រុកបាណន់

ខេត្តបាត់ដំបង

ដោយ៖ សេង ស៊ីដារ៉ូ



សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដង្ហែព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់យាងជា ព្រះរាជាធិបតីដ៍ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» កាលពីថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២២ ស្ថិតនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ​ព្រះសង្ឃ គ្រប់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្ត បាត់ដំបង ដែលបានយកចិត្តទុក​ដាក់​សហការយ៉ាងល្អប្រសើរ ជាមួយក្រសួងព្រះបរមរាជវាំង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរ​ជាតិ រៀបចំពិធី រុក្ខទិវា ក្នុងខេត្តបាត់ដំបង ប្រកបដោយជោគជ័យ។ ព្រះរាជពិធី “រុក្ខទិវា” គឺជាទិវា​ដាំ​ដើម​ឈើ ថែរក្សា ការពារព្រៃឈើដែលតែងតែប្រារព្ធធ្វើនៅទូទាំងប្រទេសជារៀងរាល់ឆ្នាំ។

ព្រះករុណាជាអម្ចាស់ សូមឧទ្ទិសពិធី រុក្ខទិវា នេះស្ថិតក្នុងបេះដូងរបស់បងប្អូនជនរួមជាតិគ្រប់ៗរូប ដើម្បី​ក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នា ដាំដើមឈើគ្រប់ប្រភេទរួម គ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធានព្រៃ​ឈើ-សត្វព្រៃដ៏មានតម្លៃរបស់យើងឱ្យបានគង់វង្សរហូតតទៅ៕

https://kronglungvek.com.kh


No comments

Powered by Blogger.