Header Ads

ដើមកន្រ្ទាំងបាយស ជាឳសថ

 ដោយៈសេង ស៊ីដារ៉ូ

ដើម, ស្លឹក, ឬស  ដើមកញ្ទ្រាំងបាយស ធ្វើជាឳសថ

ដើមកន្រ្ទាំងបាយស ត្រូវបានគេយកទៅធ្វើជាឳសថទាំងមូល ក៏ប៉ុន្តែគេបានបែងចែកផ្នែកនៃដើម ដើម្បី​ព្យា​បាលជំងឺផ្សេងគ្នា ដូចជា ដើមកន្រ្ទាំងបាយស គេយកទៅដាំទឹក ផឹក ព្យាបាលជំងឺរាកមួល និងរោគគ្រុន​ក្ដៅ។ ស្លឹករបស់វា គេយកទៅបុកជាមួយអង្ករដំណើប បិតលើបូសទ្រនិច។ រីឯ ឬសរបស់វាវិញដែល​មាន​ជាតិល្វីង គឺប៉ូវកម្លាំង ប្រើជា ថ្នាំក្រពះ ធ្វើឱ្យចេញញើស និងបញ្ចុះកំដៅ។ ឬសរបស់វាក៏គេយកទៅឆុង​ជា​មួយខ្ញីបន្ថិច សម្រាប់ព្យាបាលជំងឺគ្រុនលោះនិងជំងឺពោះវៀនរ៉ាំរ៉ៃ។ ហើយឬសរបស់វា ក៏ត្រូវបានគេបុក​ស្រង់​យកតែទឹក​ផឹក ព្យាបាលជំងឺព្រូនក្នុងពោះវៀនផងដែរ។

ដើមរុក្ខជាតិកន្រ្ទាំងបាយស គឺជាប្រភេទរុក្ខជាតិចុល្លព្រឹកខ្នាតតូច ដុះដោយឯងៗនៅក្នុងប្រទេសកម្ពុជា។

ដើមរុក្ខជាតិកន្រ្ទាំងបាយស គឺជាប្រភេទរុក្ខជាតិចុល្លព្រឹកខ្នាតតូច ដុះដោយឯងៗនៅក្នុងប្រទេសកម្ពុជា មានកំពស់ពី០.៨ទៅ១ម៉ែត្រ។

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា ( Cambodia Medical Plants)បោះពុម្ភឆ្នាំ២០០៦។

No comments

Powered by Blogger.