Header Ads

ឧសភា ១៩៤៥ ហូ ជីមិញ បាន​ដឹកនាំ​ផ្ទាល់នូវចលនាបដិវត្ត​ទូ​ទាំង​ប្រទេស រំដោះជាតិ​ពីពួកជប៉ុន និងអ្នក​ក្បត់ជាតិ និងប្រកាសឯក​រាជ្យ ក្នុងប្រវត្តិ​សាស្ត្រ​នៅចំពោះមុខប្រជាជន ពីការចាប់កំណើត នៃ​សាធារ​ណៈ​រដ្ឋ​ប្រជាធិបតេយ្យវៀតណាម និងលុប​បំបាត់​ទាំងស្រុងនូវ​រដ្ឋអា​ណា​និគម និងសក្តិភូមិ

 ដោយៈ សេង ស៊ីដារ៉ូ


១៩៤១ វៀតមិញ (ភាសាវៀតណាម៖ Việt Minh, មានឈ្មោះពេញថា “Việt Nam độc lập đồng minh”, ភាសាខ្មែរ៖ សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម, ជាបារាំង៖ “Ligue pour l’indépendance du Viêt Nam”) គឺឈ្មោះសម្តៅ លើចលនាតស៊ូរបស់វៀតណាមខាងជើង (កុម្មុយនិស្ត) ប្រឆាំងនឹងពួកអាណា​និគម​បារាំង និងជប៉ុន។[១] វៀតមិញ​ត្រូវបានបង្កើតឡើងដោយលោកហូ ជីមិញ នៅឯភូមិប៉ាកបូ នា​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ១៩៤១។[២] នៅពេលដែលជប៉ុនបានចុះមកកាន់កាប់ភូមិភាគឥណ្ឌូចិន ក្រុមវៀត មិញ ​​​បាននាំគ្នារើបម្រះបះបោរប្រឆាំងយ៉ាងសកម្មដោយទទួលបានជំនួយពីសហរដ្ឋអាមេរិក និងសាធារណរដ្ឋ​ចិន។

នៅក្រោយសង្គ្រាមលោកលើកទី២ វៀតមិញបានបន្តប្រឆាំងនឹងបារាំងតទៅទៀតរហូតទាល់តែទទួល​ឯក​រាជ្យ បន្ទាប់ពីទទួលបានឯករាជ្យពីបារាំង វៀតមិញ​ក៏នូវតែបន្ត​យុទ្ធនាការខ្លួនតទៅមុខទៀត ​ដោយលើក​នេះ​គឺប្រឆាំងនឹងវៀតណាមខាងត្បូងហើយនិងសហរដ្ឋអាមេរិក។

អ្នកដែលស្ថាបនាចលនាតស៊ូមួយនេះ គឺលោកហូ ជីមិញ, លោកឡេ ដួអាន និងលោកផាំ វ៉ាន់ដុង។ ‘វៀតមិញ’នេះត្រូវបានបក្សកុម្មុយនិស្តយួនចាត់ទុកជារណសិរ្ស​រួបរួម​ជាតិមួយដើម្បីដណ្តើមឯករាជ្យភាពរបស់វៀតណាមពីបារាំង ពួកវាក៏មានឈ្មោះមួយទៀតសម្គាល់ឱ្យចលនានេះ ដែរហៅថា”​រណសិរ្សរួបរួម​ឯក​រាជ្យវៀតមិញ”។

ខែឧសភា ឆ្នាំ១៩៤៥ លោកបានចាកចេញពី កាវ បាង ឆ្ពោះទៅតាន់ ត្រាវ ខេត្តង្វៀង ក្វាង ដោយបាន​ដឹកនាំ​ផ្ទាល់នូវចលនាបដិវត្តទូទាំងប្រទេស។ ក្រោយមកប្រធាន​បដិ​វត្តរូបនេះ​បាន រំដោះជាតិ​ពីពួកជប៉ុន និងអ្នកក្បត់ជាតិ ព្រមទាំងដកហូតទ្រព្យសម្បត្តិដើម្បីចែកដល់ប្រជាជនក្រីក្រ ហើយទាមទារ​នូវ​​សិទ្ធិ​បោះឆ្នោត និងសិទ្ធិប្រជាធិប​តេយ្យជាដើម។

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលានបាឌិញ (ហាណូយ) ហូ ជីមិញ បានប្រកាសឯករាជ្យក្នុងប្រវត្តិ​សាស្ត្រ​នៅចំពោះមុខប្រជាជន ពីការចាប់កំណើតនៃសាធារណៈរដ្ឋ​ប្រជាធិប​តេយ្យ​វៀតណាម និងលុប​បំបាត់​ទាំងស្រុងនូវរដ្ឋអាណានិគម និងសក្តិភូមិទាំងឡាយ។

១៩៤៥ ក្នុងសង្គ្រាមលោកលើកទី២, ជប៉ុន បានចុះមកដណ្តើមដែនដីឥណ្ឌូ ចិនពីបារាំង។ ដូច្នេះហើយ វៀតមិញក៏បានចាប់ផ្តើមនូវយុទ្ធនាការថ្មីមួយទៀត​ប្រឆាំងនឹងការ​ត្រួត​ត្រារបស់ជប៉ុន។ ដល់ចុងឆ្នាំ១៩៤៤, វៀតមិញបានអះអាងថា ចលនាខ្លួនមានសមាជិកសរុបចំនួន ៥០០,០០០នាក់​ដោយ​ក្នុងនោះ ២០០,០០០នាក់ មាននៅតំបន់​តុងកឹង (វៀតណាមខាងជើង) ១៥០,០០០ នាក់នៅតំបន់​អណ្ណាម (វៀតណាមកណ្តាល) និង ១៥០,០០០ នាក់នៅតំបន់កូសាំងស៊ីន (វៀតណាមខាងត្បូង)។

ក្រោយពីបានប្រកាសថា ខ្លួនប្រឆាំងនឹងជប៉ុន ពួកវៀតមិញ​ក៏ត្រូវបានទទួលជំនួយពីក្រុមសម្ព័ន្ធមិត្ត ដូចជា​សហរដ្ឋអាមេរិក សហភាពសូវៀត និងសាធារណរដ្ឋចិន។ ពេលដែលជប៉ុនបានចុះចាញ់​សង្គ្រាមលោក​លើក ទី២ នៅខែសីហា ឆ្នាំ១៩៤៥, មុនពេលចាកចេញពីឥណ្ឌូចិន ទាហានជប៉ុនបានប្រគល់​អគារ​សាធារណៈ​ និងអាវុធ​មួយចំនួនធំដែលត្រូវជាកម្មសឹទ្ធរបស់បារាំងទៅឱ្យពួកវៀតមិញ។ កាលស្ថិត​នៅ​ក្រោម​​ការ​កាន់​កាប់របស់ជប៉ុន ពួកវៀតមិញបានកេណ្ឌពោលទាហានជប៉ុនជាង ៦០០ នាក់ដើម្បីប្រយុទ្ធ​ប្រឆាំងនឹងបារាំងរហូតដល់ឆ្នាំ​១៩៤៥​។ បន្ទាប់ពីអង្គការជាតិនិយម បានប្រកាសពីឯករាជ្យភាព​របស់វៀត​ណាម ពីបារាំង។ ហូ ជីមិញ ក៏បានប្រកាស​ឡើងពីអត្ថិភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យ​វៀតណាម​នៅ​ថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ​១៩៤៥។

https://kronglungvek.com.kh

No comments

Powered by Blogger.