ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា សន្និសីទលើកទី១៣ ស្ដីពី៖ មិត្តភាពប្រជា ជន និងប្រជាជន អាស៊ាន-ចិន គឺដើម្បីពិភាក្សា ផ្លាស់ប្ដូរយោបល់ និងទស្សនៈផ្សេងៗ ជាពិសេសលើកិច្ចសហការរវាងប្រជាជន និងប្រជាជន
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានអញ្ជើញចូលរួមជាអធិបតីភាពជាមួយគណៈប្រតិភូសមាគម ដែលដឹកនាំដោយឯកឧត្តម ឯក សំអុល ប្រធានសមាគម ក្នុងសន្និសីទលើកទី១៣ ស្ដីពី៖ «មិត្តភាពប្រជាជន និងប្រជាជន អាស៊ាន-ចិន» តាមរយៈប្រព័ន្ធប្រជុំអនឡាញ Zoom កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២ នៅស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិន។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយសមាគមមិត្តភាពឡាវ-ចិន ក្នុងគោលបំណងពិភាក្សា ផ្លាស់ប្ដូរយោបល់ និងទស្សនៈផ្សេងៗ ជាពិសេសលើកិច្ចសហការរវាងប្រជាជន
និងប្រជាជន ក្នុងដំណាក់កាលអំឡុង និងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩។ សមាគមមិត្តភាពកម្ពុជា-ចិន គឺជាស្ថាប័នដែលត្រូវ
បានបង្កើតឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជា
ជននៃប្រទេសទាំង ២ កម្ពុជា-ចិន ឱ្យកាន់តែស្អិតរមួតបន្ថែម៕
https://kronglungvek.com.kh

Post a Comment