ហូជីមិញ ប្រមូលកងកម្លាំងបដិវត្តប្រឆាំងជប៉ុន ដើម្បីបង្កើតចលនាទាមទារឯករាជ្យវៀតមិញ និងប្រកាសប្តូរឈ្មោះប្រទេសវៀតណាម មកជាសាធារណរដ្ឋសង្គមនិយមវៀតណាម
ដោយៈ សេង ស៊ីដារ៉ូ
១៩៣៥ បក្សកុម្មុយនិស្តឥណ្ឌូចិន បើកសមាជបក្ស ដែលមានប្រតិភូ ១៣នាក់ គឺម្នាក់ពីខាងលាវ ៣នាក់ ពីខាងកូ ស័ងស៊ីន យៀកណាម ខាងត្បូង និងកម្ពុជា (បានន័យថា ៤ នាក់/១៣ នាក់់)។
នៅខែកញ្ញា ១៩៣៩ សង្រ្គាមលោកលើទី២ ចាប់ផ្ដើមបើកឆាកប្រយុទ្ធ ខណៈនោះជាឱកាសរបស់ពួកបដិវត្តក្នុងការតស៊ូជាសម្ងាត់។ មកដល់ ខែមិថុនា ១៩៤០ ពួកហ្វាសស៊ីស្ដអាល្លឺម៉ង់ បានវាយលុយចូលប្រទេស បារាំង រដ្ឋាភិបាលបារាំងបានបរាជ័យ ជាហេតុធ្វើឲ្យពួកអាណានិគមបារាំងនៅឥណ្ឌូចិនមានសភាពច្របូកច្របល់។ ទើប ហូ ជីមិញ បានបន្ទរ ឡើងថា ខ្យល់បានបក់ចំទិសល្អណាស់សម្រាប់បដិវត្តនៅ កាវ បាង ព្រោះទីនោះអង្គការមហាជនមានភាពរឹងមាំ។ ជាងនេះទៀត ខេត្តនោះ បានផ្ដល់នូវលក្ខណៈស្រួលក្នុងការពង្រីកចលនាដែនដីសណ្ដ និងអាច រក្សាទំនាក់ទំនងជាមួយនឹងចលនាកុំម្មុយនីសអន្តរជាតិ។ ក្រោយមកនៅ ខែសីហា ១៩៤២ លោកបានទៅកាន់ប្រទេសចិន ដើម្បីទាក់ទងនឹង កងកម្លាំងបដិវត្តប្រឆាំងនឹងជប៉ុន តែគ្រាន់ឈានចូលទៅដល់ព្រំដែន នោះ ហូ ជីមិញ ត្រូវបានចាប់ខ្លួនដោយរដ្ឋអំណាចមូលដ្ឋាននៃបក្ស ជៀក កៃជៀក គាត់ជាប់ គុក រយៈពេល ១ឆ្នាំ។ចលនាទាមទារឯករាជ្យ ក្នុងឆ្នាំ១៩៤១ ហូជីមិញត្រលប់មកវៀតណាម ដើម្បីបង្កើតចលនាទាមទារឯករាជ្យវៀតមិញ។ នៅថ្ងៃទី២ កញ្ញា ១៩៤៥ បន្ទាប់ពីរដ្ឋប្រហារស្តេចប៉ាដាវ ហូជីមិញបានអានសេចក្តីប្រកាស ឯក រាជ្យរបស់វៀតណាម ដោយប្តូរឈ្មោះប្រទេសវៀតណាម មកជាសាធារណរដ្ឋសង្គមនិយមវៀតណាម។
https://kronglungvek.com.kh

Post a Comment