Header Ads

សម្តេច ហេង សំរិន ផ្តាំផ្ញើឯកអគ្គរាជទូតកម្ពុជាទើបនឹងតែងតាំង១០រូប ប្រចាំទាំង១២ប្រទេសថា ត្រូវតម្កល់ ប្រយោជន៍ជាតិជាធំ ទោះបីក្នុង កាលៈ ទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច

ដោយៈ សេង ស៊ីដារ៉ូ

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសា មញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ចំនួន១០រូប ប្រចាំនៅបណ្តាប្រទេសជាមិត្តនានា ចូលជួបសម្តែងការគួរ សម និងទទួលអនុសាសន៍ មុនពេលទៅបំពេញបេសកកម្មការទូតនៅ ក្រៅប្រទេស។

ឯកអគ្គរាជទូតថ្មីទាំង១០រូប ដែលបានចូលជួបទទួលអនុសាសន៍ និង ជម្រាបលាសម្តេចប្រធានរដ្ឋសភា នាពេលនេះរួមមាន៖ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា ឯកឧត្តម ស្មាន ម៉ាណាន ឯកអគ្គរាជទូត ប្រចាំប្រទេសគូវ៉ែត ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជ ទូត ប្រចាំនៅប្រទេសថៃឡង់ដ៍ ឯកឧត្តម ជឺនបូរាណ ច័ន្ទបុរី ឯកអគ្គរាជ ទូតប្រចាំនៅប្រទេសអូស្រ្តាលី ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូត ប្រចាំ ប្រទេសគុយបា ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតប្រចាំប្រទេស រុស្ស៊ី ឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូតប្រចាំប្រទេសស្វីស ឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូត ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តម លឹម ហុកសេង ឯកអគ្គរាជទូតប្រចាំនៅប្រទេសប្រ៊ុយណេ ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជ ទូតប្រចាំនៅប្រទេសម៉ាឡេស៊ី។

សម្តេច ហេង សំរិន បានផ្តល់ជាអនុសាសន៍ មួយចំនួនដល់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ដូចជាត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះបីក្នុងកាលៈ ទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃ ជាតិជានិច្ច។ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយ បញ្ហានានារបស់ពលរដ្ឋយើងឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការបង្កើតទំនាក់ទំនង ឱ្យបានខ្ជាប់ខ្ជួនជាមួយបងប្អូនពលរដ្ឋ ខ្មែរជាដើម។

ឯកឧត្តម កុយ គួង ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាឯកអគ្គរាជ ទូតប្រចាំនៅប្រទេសឥណ្ឌា បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញ និងសហការីទាំងអស់ បាន ចូលជួបសម្តែងការគួរសម ពិសេសទទួលអនុសាសន៍ដ៏ថ្លៃថ្លាដើម្បី អនុវត្តការងារក្នុងការបម្រើប្រទេសជាតិនៅលើឆាកអន្តរជាតិ។

សម្តេច ហេង សំរិន អបអរសាទរចំពោះ ឯកឧត្តមទាំង ១០ រូប ដែលត្រូវ បានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរាជទូត នៃ ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ចំនួន ១២ប្រទេស។ សម្តេចបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ឯកឧត្តម គឺជាឥស្សរជនជាន់ខ្ពស់តំណាងឱ្យព្រះរាជា ណាចក្រកម្ពុជា នៅបរទេស មានតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ទំនាក់ ទំនងមិត្ត ភាព និងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងនោះ ដើម្បី ការលើកតម្កើងកិត្យានុភាពជាតិ ឯករាជ្យ និងការការពារអធិបតេយ្យ ជាតិរបស់យើងឱ្យខាងតែបាន។

សម្តេច ហេង សំរិន បានបន្ថែមទៀតថា ការងារសំខាន់ៗជាច្រើនដែល ឯកឧត្តមត្រូវបំពេញ លើការងារនយោបាយការបរទេស ក្នុងស្ថានភាព ដែលពិភពលោកមានការប្រែប្រួលក្នុងបរិបទថ្មី នៃសណ្ដាប់ធ្នាប់ពិភព លោក។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ការស្តាសេដ្ឋកិច្ចសង្គម ឱ្យងើបឡើង វិញបានឆាប់រហ័ស ជាកត្តាមួយដ៏សំខាន់ និងចាំបាច់ ដើម្បីរួមចំណែក លើកស្ទួយសេដ្ឋកិច្ចជាតិ៕

https://kronglungvek.com.kh

No comments

Powered by Blogger.