Header Ads

ដំឡូងឈាមមាន់ ជួយព្យាបាលចុករោកចង្កេះ សាច់ដុំរឹងមាំ ស្គមស្គាំង អាចចៀសផុតពីអាការៈខ្សោយ​ក្រលៀននិងហូបបានសម្រាកស្រួល

ដោយៈ សេង ស៊ីដារ៉ូ


ដំឡូងឈាមមាន់ ជួយព្យាបាលដូចជា ជម្ងឺចុករោយចង្កេះ សាច់ដុំរឹងមាំ ស្គមស្គាំង អាចចៀសបានអាការៈ​ខ្សោយក្រលៀន…ប្រភេទរុក្ខជាតិនេះ យើងប្រើប្រាស់: មើមស្រស់មានរសជាតិភ្លាវ មានឥទ្ធិពល​ប៉ូវ​ក្រលៀន។

កន្លែងដាំដុះ: នៅប្រទេសយើងគេច្រើនដាំនៅតំបន់ជនបទ សំរាប់យក មើមបរិភោគ មើមវាអាចមានទម្ងន់​ធ្ងន់ចាប់ពី ៤-៥គីឡូ។

ការព្យាបាល៖ គេតែងយកមើមស្ងោរហូបដូចដំឡូងធម្មតា វាមាន លក្ខណៈល្អ និងមានជាតិប៉ូវផង។ ព្យាបាល​ក្នុង ជំងឺបាយមិនបាន ស្គមស្គាំង ជំងឺ នោមយប់ រវើរវាយ គេយកមើមនេះ ដាំលាយបបរ រួចហូប នឹងមានចិត្ត ចេះឃ្លាន ហូបបាយឆ្ងាញ់ ឡើងគីឡូ សាច់ដុំរឹងមាំ អាចចៀសបានអាការៈខ្សោយក្រលៀន ចុករោយ ចង្កេះ
ជាដើម។

កំរិតប្រើ៖ ប្រើពី ១០-១២ក្រាម ក្នុងមួយថ្ងៃ៕

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់ លទ្ធភាពជាមុន។ វិធីនេះ​អាចប្រើ​សាក​ល្បង​នៅពេលដែលអ្នក មិន មានជម្រើសផ្សេង។

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំលក់ ដូរ ចែកចាយថ្នាំ ឬកញ្ចប់​ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា។

https://kronglungvek.com.kh

No comments

Powered by Blogger.