អាមេរិកបានគាំទ្ររដ្ឋាភិបាលយួន ខាងត្បូង និងបានបញ្ជូនទ័ពជា ច្រើនមកឈរជើងនៅយួនខាងត្បូង ហើយង្រ្គាមក៏ចាប់ផ្ទុះយ៉ាង សាហាវបំផុត ក្នុងទសវត្សរ៍ទី៦០
ដោយៈ សេង ស៊ីដារ៉ូ
ចាប់តាំងពីឆ្នាំ១៩៥៥ បន្ទាប់ពីបារាំងបានទទួលបរាជ័យ ហើយដកទ័ព ទាំងស្រុងចេញពីប្រទេសយួន អាមេរិកបានចាប់ផ្ដើមគាំទ្ររដ្ឋាភិបាល យួន ខាងត្បូង ង៉ោ ឌិញឌៀម ក្នុងបំណងទប់ស្កាត់ការរីកដុះដាលនៃ លទ្ធិកុម្មុយនិស្ត នៅអាស៊ីអគ្នេយ៍ ដែលបង្កើនឥទ្ធិពលដោយចិននិង សូវៀត។
ក្នុងទសវត្សរ៍ទី៦០ អាមេរិកបានបញ្ជូនទ័ពជាច្រើនមកឈរជើងនៅយួន ខាងត្បូង សង្រ្គាមក៏ចាប់ផ្ទុះរីកដុះដាលយ៉ាងសាហាវពីមួយថ្ងៃទៅមួយ ថ្ងៃ។
អាមេរិកបានកត់សម្គាល់ឃើញពីយុទ្ធសាស្ត្រនៃផ្លូវលំនេះ ហើយក៏ចាប់ ផ្ដើមទម្លាក់គ្រាប់បែកយ៉ាងក្លាំងដែលប៉ះពាល់ដល់បូរណភាពទឹកដី កម្ពុជា និងឡាវ។ ក្រោមបញ្ជារបស់ប្រធានាធិបត្តី រិចឆាត និចសុន (Richard Nixon) បានបំពានទៅលើច្បាប់អន្តរជាតិនិងរដ្ឋធម្មនុញ្ញរបស់អាមេរិកយ៉ាងធ្ងន់ធ្ងរ។
១៩៦៤ គិតពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧០ កងទ័ពអាកាសអាមេរិក បាន វាយប្រហារលើផ្លូវនេះចំនួន ១៨៥.០០០ លើក, កម្ទេចរថយន្តវៀតកុង អស់ចំនួន ៤៦.០០០គ្រឿង ហើយវៀតកុងបាញ់ទម្លាក់យន្តហោះអាមេ រិកអស់ចំនួន ១៣២គ្រឿង។
១៩៦៤ នៅពេលយប់កងទ័ពអាកាសអាមេរិក មានមូលដ្ឋាននៅប្រទេស ថៃ បានប្រើគ្រាប់បង្កើតទឹកភ្លៀងសិប្បនិម្មិត (Rain Seeding) ធ្វើឱ្យរថ យន្តវៀតកុង ពិបាកបើកបរ ផ្លូវរអិលធ្លាក់ជ្រោះ និងប្រើគីមីបាញ់ឱ្យជ្រុះ ស្លឹកឈើអស់ងាយស្រួលបាញ់រថយន្តវៀតកុង។ ហេតុនេះហើយទើប ចិនបញ្ចុះបញ្ចូលកម្ពុជាឱ្យបើកច្រកកំពង់ផែកំពង់សោមសម្រាប់ដឹកអាវុធងាយស្រួលជាង។
https://kronglungvek.com.kh

Post a Comment