Header Ads

សម្តេច ហេង សំរិន អនុញ្ញាតអោយឯកឧត្តម ឡេ ហាយជុង គណៈ ប្រតិភូនៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តវៀតណាម ចូលជួប ដើម្បីពិភាក្សាការលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាពរវាងបក្ស និងបក្ស រដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន កាន់តែរឹងមាំ និងមាន ប្រសិទ្ធភាព

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាត ឯកឧត្តម ឡេ ហាយ ជុង សមាជិកគណៈកម្មាធិការ​មជ្ឈិម​បក្ស និងជាប្រធានគណៈទាក់ទង បរទេស នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូល​ជួប សម្តែងការគួរសម កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋ សភា។

សម្តេច ហេង សំរិន ពិតជាមានភាពរីករាយបំផុត ដោយសង្កេតឃើញពី វឌ្ឍនភាព នៃទំនាក់ទំនងចំណង​មិត្តភាព សាមគ្គីភាពជាប្រពីណៃ និង កិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ និងយូរអង្វែង រវាងបក្ស រដ្ឋ និង​ប្រជាជន​នៃប្រទេសកម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ ដើម្បីជាគុណប្រយោជន៍ នៃការ​អភិវឌ្ឍ​ប្រទេសជាតិ សម្រាប់ប្រជាជន ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងសកល​លោក។

ឯកឧត្តម ឡេ ហាយជុង បានគោរពជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ គឺដើម្បីលើកស្ទួយទំនាក់ ទំនង និងសាមគ្គីភាពរវាងបក្សនិងបក្ស រដ្ឋ និង រដ្ឋ ប្រជាជននិងប្រជាជន សំដៅធ្វើយ៉ាងណាឱ្យទំនាក់ទំនងកាន់តែរឹង មាំ និងមានប្រសិទ្ធភាព បន្ថែម​ទៀត ។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានចាត់ទុកវត្តមានរបស់ឯកឧត្តម ឡេ ហាយជុង គណៈប្រតិភូ​គណៈ​កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀត ណាមនាពេលនេះ គឺពិតជាបានរួមចំណែកបន្តលើកកម្ពស់ ទំនាក់​ទំនង មិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ រវាងបក្ស រដ្ឋ និង​ប្រជាជន នៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម ឡេ ហាយជុង បានសម្ដែងនូវការអបអរសាទរ ជូនចំពោះរាជ រដ្ឋាភិបាលកម្ពុជា ដែលបាន​ទប់​ស្កាត់​ជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ហើយបានបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ដែលផ្តល់ឱកាស​កាន់​តែ​ល្អ​ប្រសើរនៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងក៏បានអបអរសាទរ ដែលកម្ពុជា​បានរៀបចំការ​បោះឆ្នោត​ឃុំ-សង្កាត់ អាណត្តិទី៥ នាពេល ថ្មីៗនេះ ប្រកបដោយជោគជ័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះសមិទ្ធ ផលដ៏ធំធេង ដែលបក្ស រដ្ឋ និង ប្រជាជនវៀតណាម សម្រេចបានក្នុង ការកសាង និងអភិវឌ្ឍសេដ្ឋ កិច្ចសង្គមឆ្ពោះទៅ រកការអភិវឌ្ឍជឿន លឿន​យ៉ាងឆាប់រហ័ស។

សម្តេចមានជំនឿថា ក្រោមការដឹកនាំ របស់ បក្សកុម្មុយនីស្តវៀតណាម ដែលមាន​ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្ស ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី និងឯក ឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភា ប្រជាជន វៀតណាម នឹងបន្តទទួល​បាន​ជោគ​ជ័យថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍប្រទេសជាតិអោយកាន់ តែ រុងរឿង និងមានកិត្យានុភាពរបស់មិត្ត​វៀតណាម លើ ឆាកអន្តរជាតិ៕

https://kronglungvek.com.kh

No comments

Powered by Blogger.