ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទៅចូលរួមសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ
ខេត្តព្រៃវែង
ដោយៈ សេង ស៊ីដារ៉ូឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទៅចូលរួមសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូងនឹងថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២២។
ក្នុងបេសកកម្មរបស់ឯកឧត្តម ហ៊ុន ម៉ានី នៅសាកលវិទ្យាល័យជាស៊ីម កំចាយមារ នាព្រឹកនេះ គឺ ដើម្បីធ្វើការកត់សម្គាល់ពីសមត្ថភាព អត្ត ចរិតល្អ និងភាពឆ្លាតវៃរបស់និស្សិតតាមរយៈការសួរសំណួរ និងជា ឱកាសរបស់ពួកគេក្នុងការទាញយកវេទិកាដើម្បីរៀនសូត្របន្ថែម សម្រាប់អនាគត និងជួយសង្គម។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការសួរសំណួរទាំងអស់មកកាន់ រូបខ្ញុំនេះ គឺប្អូនៗនស្សិតចង់ បង្ហាញពីការស្រេកឃ្លាននូវចំណេះដឹង ចង់ ចេះ ចង់យល់ ចង់ដឹង ចង់អភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមដើម្បីក្លាយជា សរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។ ចំណែកខ្លួនខ្ញុំ ក៏បានរៀនសូត្រ បន្ថែមផងដែរ នៅសំណួរ ដែលសុទ្ធតែត្រូវបានប្រិតប្រៀង ចេញពីការវិភាគ និងសុទ្ធតែជាសំណួរដែលមានសារៈសំខាន់ ។ រូបខ្ញុំជឿជាក់ថា តាមរយៈការឆ្លៀតឱកាសយកវេទិកាបែបនេះ មករៀនសូត្រ ប្អូនៗនឹងអាចអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ក្លាយជាធនធានគំរូមួយសម្រាប់សង្គមជាតិ និងជាធនធានមនុស្សដ៏មានប្រសិទ្ធភាព ដើម្បីដើរឱ្យទាន់របត់ពិភពលោក។
https:kronglungvek.com.kh

Post a Comment