Header Ads

សិប្បកម្មត្បាញ ក្នុងសហគមន៍ភូមិព្រៃចាស់ថា ជាលសម្បុកមាន់ត្បាញ ពីឫស្សី មានអ្នកកម៉្មង់ទិញច្រើន ទើបតែត្បាញមិនដល់២ខែផង

ខេត្តសៀមរាប


ដោយៈ ហុង ចំណាប់


ខ្មែរយើងពីដើមចេះច្នៃប្រឌិតវត្ថុធាតុដើម ពីដើមឫស្សី បានល្អឥតខ្ចោះ ដែលធ្វើឱ្យសិប្បករខ្មែរយើងត្បាញពីឫស្សីនេះ មានការគាំទ្រច្រើនដូច ជាថ្មីៗនេះ។ ក្រៅពីសិប្បកម្មផលិតឈ្នាង អង្រុត ទ្រូ ពីដើមឫស្សី កសិក រយើងបានបង្កើតស្នាដៃត្បាញជាលសម្បុកមាន់ សម្រាប់ដាក់សត្វគ្រប់ ប្រភេទបានងាយស្រួលបំផុត។

សិប្បករឈ្មោះថា ធារ៉ា ដែលរកឃើញការត្បាញជាលសម្បុកមាន់ ពីវត្ថុ ធាតុដើមឫស្សីនេះ រស់នៅភូមិព្រៃចាស់ ក្នុងខេត្តសៀមរាប បានឱ្យដឹង​ថា រូបលោកបានបង្កើតស្នាដៃត្បាញជាលនេះ មិនដល់២ខែផង​នោះ​ទេ​។
ក្នុងនោះសហគមន៍ភូមិព្រៃចាស់ភាគច្រើនលើសលប់ ច្រើនតែត្បាញ​ឈ្នាង និងអង្រុត ផលិតចេញទៅក្រៅខេត្តប៉ុណ្ណោះ ក៏ប៉ុន្តែមួយរយៈ​ចុងក្រោយនេះ អ្នកស្រី ធារ៉ា បានផ្តួចផ្តើមបង្កើតឡើងស្នាដៃត្បាញ​ប្រភេទជាលសម្បុកមាន់ធ្វើឱ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើលបានកម៉្មង់ទិញច្រើនពីអ្នកស្រី។

អ្នកស្រី ធារ៉ា បានបន្តថា ជាលសម្បុកមាន់នេះ លក់ចេញមួយថ្លៃ​២៣០០០​រៀលទៅ៣០០០០រៀល ទៅតាមអតិថិជនដែលជាវតិច
ឬច្រើន នឹងអាចចុះថ្លៃទៅតាមបរិមាណដែលទិញ ទោះបីជាតម្លៃ
លក់​ចេញជាលនេះ ដែលអតិថិជនខ្លះថាថ្លៃក៏ពិតមែន តែក៏មាន​អតិថិជនខ្លះទៀតលាន់មាត់សរសើរថាមិនថ្លៃទេ ដោយសារតែវត្ថុ ជាលនេះជាស្នាដៃត្បាញដោយដៃ។

បញ្ជាក់ថា ជាលសម្បុកមាន់ដែលផលិតថ្មីនេះ អាចដាក់ប្រើប្រាស់ធ្វើ​ជា​សម្បុកមាន់ ដាក់កូនឆ្កែ កូនទន្សាយបានងាយស្រួលបំផុត ដោយក្នុង​មួយ​ថ្ងៃសមាជិកក្នុងសហគមន៍ភូមិព្រៃចាស់ អាចត្បាញជាលបានតែ​មួយ​​ប៉ុណ្ណោះ ហើយចំពោះវត្ថុធាតុដើមពីដើមឫស្សី គឺត្រូវការជ្រើស​រើសដើមណាដែលត្រង់ទើបអាចផលិតបានល្អប្រសើរ។

បច្ចុប្បន្នអតិថិជនដែលកម៉្មង់ទិញច្រើនមកពីខេត្តកំពង់ចាម កំពង់ឆ្នាំង ភ្នំពេញ និងមានរហូតដល់ខេត្តស្ទឹងត្រែងក៏មានដែរ៕

https://kronglungvek.com.kh


No comments

Powered by Blogger.