បន្លែជំនួយសុខភាព (ត្រួយល្ពៅ)
ដោយៈ សេង ស៊ីដារ៉ូ
ត្រួយល្ពៅៈ
អ្នកខ្លះនិយមយកវាទៅស្រុសធ្វើជា អន្លក់ជ្រលក់ទឹកគ្រឿង អ្នកខ្លះទៀតក៏យកវាទៅស្លប្រហើរ ស្លម្ជូរ ឬស្លកកូរ ជាដើម។
ត្រួយនិងផ្កាល្ពៅ មានរសជាតិសាបក៏ពិតមែន តែសំបូរទៅដោយកាល់ស្យូម ហ្វូសហ្វ័រ ប្រូតេអ៊ីន។ សំខាន់គឺវា សំបូរដោយវីតាមីន A ដែលជំនួយដល់ចក្ខុវិស័យ ឆ្អឹង និងកាត់បន្ថយការប្រឈមនឹងជំងឹមហារីក។ វាសំបូរកាកសរសៃអាហារ ដែលជួយអោយប្រព័ន្ធបន្ទោបង់ប្រព្រឹត្តទៅស្រួលផងដែរ។
ត្រួយ និងផ្កា សំបូរក្នុងរដូវភ្លៀង ដោយមានការដាក់លក់នៅតាមផ្សារដេរដាសក្នុងតំលៃថោក។ ដូច្នេះចូរសាក ល្បងប្តូរពីបន្លែផ្សេងមកប្រើត្រួយ និងផ្កាល្ពៅលមើល ដើម្បីជាការផ្លាស់ប្តូររសជាតិ និងអោយរាងកាយបានទទួលសារធាតុអាហារផង។ ដកស្រង់ចេញពីសៀវភៅ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព ដោយលោក ស៊ឹង ណាំហុង។
https://kronglungvek.com.kh

Post a Comment