លោក ឌីណា ម្ចាស់កសិដ្ឋានចិញ្ចឹមកូនត្រី ក្នុងស្រុកពញាក្រែក ថា កសិ ដ្ឋានលោកមានលក់កូនត្រីពីរប្រភេទគឺ មានកូនត្រីចិញ្ចឹមពិសេស និង កូនត្រីចិញ្ចឹមអាជីវកម្ម
ខេត្តត្បូងឃ្មុំ
ដោយៈ សេង ស៊ីដារ៉ូ
លោក ឌីណា ម្ចាស់កសិដ្ឋានចិញ្ចឹមកូនត្រី ក្នុងស្រុកពញាក្រែក បានឱ្យ ដឹងថា កសិដ្ឋានរបស់លោកមានលក់កូនត្រីពីរប្រភេទគឺ មានប្រភេទកូន ត្រីចិញ្ចឹមពិសេស និងប្រភេទកូនត្រីចិញ្ចឹមអាជីវកម្ម នៅក្នុងនោះកូនត្រី ចិញ្ចឹមពិសេសមានដូចជា កូនត្រីខ្ជឹង ត្រីគល់រាំង ត្រីព្រលូង ត្រីឆ្កោក ត្រី ក្អែក ត្រីគ្រំ ក្នុងនោះក៏មានកូនត្រីដំរី ត្រីក្រាយ ត្រីព្រួល ត្រីត្រចៀកដំរី ត្រីចាប ត្រីកាហែល គឺមានតម្លៃដូចៗគ្នា ដោយរាប់គិតជាចំនួនក្បាល ក្នុងមួយក្បាលថ្លៃ១៤០០រៀល។
ចំពោះប្រភេទកូនត្រីចិញ្ចឹមសម្រាប់អាជីវកម្ម មានត្រីឡាបយ៉ាខ្មៅ ក្រហម ត្រីឆ្ពិន ត្រីកាបឥណ្ឌា ត្រីត្រសក់ ត្រីកាបស្វិត ត្រីអណ្តែង
លឿង ត្រីកន្ធរ ត្រីក្រាញ់ ត្រីអណ្តែងកូនកាត់។ល។
លោក ឌីណា បានបង្ហោះលក់តាមបណ្តាញសង្គមថា អតិថិជនទិញ កូនត្រីយកទៅចិញ្ចឹមចាប់ពី១០០គីឡូក្រាមនឹងដឹកដល់ផ្ទះតែម្តង។
ចំពោះកូនត្រីចិញ្ចឹមពិសេស ដែលទិញយកចិញ្ចឹមគិតជាចំនួនក្បាល មានលក្ខណៈចិញ្ចឹមយូរឆ្នាំ តែបើកូនត្រីចិញ្ចឹមអាជីវកម្មអាចចិញ្ចឹមតែ ក្នុងរយៈពេលបីខែប៉ុណ្ណោះ នឹងអាចបញ្ចេញលក់នៅលើទីផ្សារបាន៕
https://kronglungvek.com.kh

Post a Comment