Header Ads

លោកហ្សក-ម៉ាស្ប៉េរ៉ូ ថា ចេនឡាទឹក និងចេនឡាគោក គឺជាក្សត្រ ប្រទេសទាំងពីរនៃអតីតព្រះរាជាណាចក្រកម្ពុជា ចិនហៅថា ចេនឡា ទឹក និងចេនឡាគោក គឺបង្ហាញនូវស្ថានភាពបែកបាក់ នយោបាយក្នុង អតីតកាល

ដោយៈ សេង ស៊ីដារ៉ូ


លោកសឺដេស បានហៅទ្រង់ថា ព្រះបាទជយវម៌្មទី១(ស្ទួន) ប៉ុន្តែទំនង ជ ព្រះអង្គមិនប្លែកគ្នាជាមួយ និងព្រះបាទជយវម៌្មទី៣ តាមលោកវីខ្ខឺរី បាន គូសបង្ហាញ៖ព្រះបាទជយវម៌្មទី៣ មិនមែនត្រឹមតែមកពីភាគខាងត្បូង ប៉ុណ្ណឹងនោះទេ ច្រើនជាងអ្វីដែលយើងបានដឹង ពីព្រះរាជាអង្គនេះទៅ ទៀត ទ្រង់មានខ្សែស្រឡាយជិតស្និទជាពិសេស ជាមួយរាជវង្ស នៅ វ្យាធបុរ។


ត្រង់នេះត្រូវបានកត់ត្រាក្នុងសិលាចារឹកបុរេអង្គរតែមួយគត់ប៉ុណ្ណោះ K.១០៩/៦៥៥ [ពិតប្រាកដ:ទី១០ កុម្ភៈ ឆ្នាំ៦៥៦] ក៏ប៉ុន្តែនៅក្នុងអត្ថបទ សម័យអង្គរទាំង១៦ បានចុះកាលបរិច្ឆេទចុងក្រោយឆ្នាំ១០៦៩ [K. ៤៤៩ មកពីបាហាល់ (Pàlhàl) បានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ទី៣ មីនា ឆ្នាំ ១០៦៩]… ពីរក្នុងចំណោមអត្ថបទនោះ K.៤២៥/៩៦៨ និង K.៤៤៩/ ១០៦៩ គឺជាការកត់ត្រាជាក់លាក់អំពីព្រះបាទ ជយវម៌្មទី៣ ដែលបាន ដឹកនាំប្រជារាស្ត្រពីវ្យាធបុរទៅតាំងលំនៅនៅបាត់ដំបងវិញ។[២៧]

ការស្រាវជ្រាវរបស់លោកហ្សក-ម៉ាស្ប៉េរ៉ូ បានឲ្យដឹងថា តាមពិតទៅ ចេនឡាទឹក និងចេនឡាគោកគឺជាក្សត្រប្រទេសទាំងពីរ នៃអតីត ព្រះ រាជាណាចក្រកម្ពុជាតែមួយប៉ុណ្ណោះ។ ការដែលចិនហៅថា ចេនឡាទឹក និងចេនឡាគោក គឺជាកត្តាបង្ហាញនូវស្ថានភាពភាពបែកបាក់ ប្រេះឆា ខាងនយោបាយក្នុងអតីតកាល។ លើសពីនេះទៀត លោកក៏បានបញ្ជា ក់បន្ថែមទៀតថា ក្សត្ររដ្ឋទាំងពីរខាងលើនេះ បានដើរតួនាទីយ៉ាងសំ ខាន់បំផុតក្នុងប្រវត្តិសាស្ត្រនៃចក្រភពកម្វុជទេឝ ដោយហេតុថា វង្ស ត្រកូល របស់ព្រះបាទយសោវម៌្មនាសម័យមហានគរ បានចាប់ពន្លក ក្នុងដែនដី នៃចេនឡាដែនដីគោក។ លោកបានបន្តទៀតថា ចេនឡាទឹក គឺវ្យាធបុរ ឬអង្គរបុរី ដែលជារាជធានីរបស់នគរវ្នំ។ រីឯចេនឡាគោក គឺសម្ភុបុរ ឬសំបូរណ៍ផ្នែកខាងលើនៃដងទន្លេមេគង្គ ដែលត្រូវផ្សារភ្ជាប់ ទៅនឹងស្រេស្ឋបុរក្បែរវត្តភូនៅខ្វែងចម្ប៉ាសក្ដិ ប្រទេសលាវបច្ចុប្បន្ន។

តែទោះបីយ៉ាងនេះក្តី ក៏លោកពុំបានកំណត់ទីតាំងនៃមណ្ឌលកណ្តាល នៃចេនឡាគោក ឲ្យបានច្បាស់លាស់នៅឡើយ។

ចំណែកលោកហ្សក-ស៊ឺដេសវិញ លោកក៏បានចូលរួមវិភាគទានយ៉ាង ច្រើនក្នុងការចងក្រងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាបុរាណដែរ។ លោកបានចេញយោបល់រួមថា វ្យាធបុរ ដែលភាគច្រើនស្ថិតនៅបាភ្នំជាងនៅអង្គរបុរី គឺជាឈ្មោះរបស់ ហ្វូ-ណន ឬនគរភ្នំយ៉ាងប្រាកដ។

ពោលគឺមិនមែនចេនឡាទឹក ដូចមានក្នុងខ្លឹមសារសិលាចារឹក របស់ព្រះ បាទយសោវម៌្មនោះទេ។ សព្វថ្ងៃនេះ តាមរយៈរបកគំហើញថ្មី ខាងបុរា ណវិទ្យា យើងអាចកែលំអទស្សនទានរបស់អ្នកប្រាជ្ញខាង ប្រវត្តិសាស្ត្រ ខាងលើនេះ។

ចេនឡា - វិគីភីឌា https://km.wikipedia.org › wiki › ចេនឡា
៤ ព្រះរាជាគ្រងរាជ្យនៅសម័យ ... — ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡា[កែប្រែ] ...
សម័យកាលប្រវត្តិសាស្រ្ត៖ មជ្ឈិ...
▪ បន្តទៅឱ្យអាណាចក្រខ្មែរ៖ ៨០២
រដ្ឋាភិបាល៖ រាជាធិបតេយ្យផ្ដាច...
▪ សាមន្តរដ្ឋនគរវ្នំ៖ ៥៥០
‎៣... • ‎៤ ព្រះរាជា... • ‎៥ បំរែបំរួល... • ‎៦ អរិយធម៌

No comments

Powered by Blogger.