Header Ads

ចំបាំងចេនឡា និងអាណាចក្រភ្នំ ពាក់កណ្ដាលសតវត្សទី៦ ភវវម៌្មទី១ និងប្អូនរបស់ព្រះអង្គ ព្រះនាមចិត្រសេនា វាយលុកនគរវ្នំ តាមសិលា ចារឹកព្រះភវវម៌្ម និងចិត្រសេនា វាយសំរុកចូលដល់ក្រចេះ

 ដោយៈ សេង ស៊ីដារ៉ូ




មុនកាលចូលវាយលុករបស់ចេនឡាស្ដេច រុទ្រវម៌្ម បានបញ្ជូនទូតទៅ ប្រទេសចិនចុងក្រោយបង្អស់ នៅឆ្នាំ ៥៣៩។

តាមឯកសារចិននៅពាក់កណ្ដាលសតវត្សទី៧ អាណាចក្រភ្នំបាន បញ្ជូនទូតទៅចិននៅឡើយ ហើយអាណាចក្រវ្នំបានរើរាជ ធានីពី តូមូទៅភាគខាងត្បូង ព្រោះរាជធានីត្រូវបានបំផ្លិចបំផ្លាញ។

អាណាចក្រចេនឡាស្ថិតនៅទិសនិរតីនៃប្រទេសលីនយី ជាសាមន្តរដ្ឋ នៃអាណាចក្រវ្នំ ហើយមជ្ឈមណ្ឌលរបស់វាបានតាំងនៅតំបន់ បាសាក់ ក្នុងប្រទេសលាវសព្វថ្ងៃនេះ។

នៅជិតរាជធានីមានភ្នំមួយឈ្មោះថាលិង្គបវ៌ត (លិងកៀប៉ូផូ) ដែលនៅ លើកំពូលភ្នំមានប្រាសាទមួយមានទាហានយាម ១០០០ នាក់ជាប្រចាំ ហើយឧទ្ទិសថ្វាយព្រះឥសូរ (ផូតូលី) គេតែងតែយកមនុស្សមកបូជា។

រៀងរាល់ឆ្នាំព្រះរាជា តែងប្រារព្ធពិធីបូជាយញ្ញនៅទីនោះនៅពេលយប់។ បើតាមសិលាចារឹកបក្សីចាំក្រុងស្ដេចចេនឡាមានដើមកំណើត ពីឥសី កម្វុស្វយម្ភុវ និងនាងទេពអប្សរ មេរា ដែលព្រះឥសូរប្រទានឲ្យធ្វើព្រះម ហេសី។ ស្ដេចដំបូងមានស្រុតវម៌្ម ឯរាជបុត្រព្រះនាមស្រេស្ឋវម៌្ម ហើយ បានកសាងក្រុងស្រេស្ឋបុរដែលប្រហែលជានៅតំបន់បាសាក់។

ប្រហែលជាស្ដេចទាំងនេះហើយ ដែលជួយរំដោះអ្នកស្រុកឲ្យផុតពី ច្រវាក់សួយសាអាករ ដោយខំរើបំរះខ្លួនពីការគ្រប់គ្រងអាណាចក្រវ្នំ។

នៅពាក់កណ្ដាលទី២នៃសតវត្សទី៦ ចេនឡាកាន់តែមានអានុភាព កាន់តែខ្លាំងបានវាយលុកនឹងអាណាចក្រវ្នំ។

កាលណោះព្រះបាទភវវម៌្មទី១ជាបុត្រព្រះបាទប្ឫថិវេន្ទ្រវម៌្ម ត្រូវជាព្រះ នត្តា នៃព្រះបាទរុទ្រវម៌្ម ទ្រង់បានរៀបអភិសេកជាមួយ ក្សត្រីកម្ពុជ រាជលក្ស្មី ត្រូវជាព្រះញាតិខាងមាតាព្រះបាទស្រេស្ឋវម៌្ម។

ដោយហេតុនេះហើយបានជាស្លោកទី១១ នៃសិលាចារឹកបក្សីចាំក្រុង បានបញ្ជាក់ថា កូនចៅឥសីកម្វុបានភ្ជាប់សូរ្យវង្ស (ខាងចេនឡា) ទៅនឹង សោមវង្ស (ខាងអាណាចក្រវ្នំ)។

បុព្វហេតុនៃចំបាំងនេះមានសម្មតិកម្មជាច្រើនដូចតទៅ៖ អ្នកខ្លះយល់ថាព្របាទភវវម៌្មទី១លើកទ័ពមកតទល់នឹងការដណ្ដើមរាជ្យបល្លង្ករបស់គុណវម៌្ម។
បើតាមយីស៊ីងពុទ្ធបរិស័ទចិនបានសរសេរថានៅចុងសតវត្សទី៧៖ ពីដើមនៅវ្នំព្រះធម៌បានចំរើនលូតលាស់ហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះមានព្រះរាជាកំណាចមួយអង្គបានបំផ្លាញចោលអស់ ឯព្រះ សង្ឃតែមួយអង្គក៏គ្មានដែរ។

គេអាចសន្និដ្ឋានថាព្រះរាជាកំណាចនោះប្រាកដជាព្រះបាទភវវម៌្មនេះហើយ។
តែលោកបឺនាដ-ភ្វីលីព-ហ្ក្រុស្លៀរ យល់ថា មកពីទឹកជំនន់បំផ្លាញប្រព័ន្ធ បញ្ចូលទឹក ពេលនោះកម្ពុជាក្រោមក៏ក្លាយជាដីល្បាប់ស្ងាត់ជ្រងំ ប្រជា​រាស្ត្រ​រត់ទៅកាន់ដីខ្ពស់ភាគខាងជើង ដោយហេតុនេះ នៅឆ្នាំ៥៥០ ព្រះបាទភវវម៌្មបានវាយលុកនគរវ្នំ ដើម្បីបង្កើតរាជាណាចក្រកម្វុជ។

យើងឃើញថានេះជាមូលហេតុដែលមានចំបាំងចេនឡា និងអាណា​ចក្រ​វ្នំ បូករួមទាំងទំនាស់រាជបល្លង្កផង។

នៅពាក់កណ្ដាលសតវត្សទី៦ ភវវម៌្មទី១ និងបងប្អូនរួមមាតា​តែមួយរបស់​ព្រះអង្គព្រះនាមចិត្រសេនា បានផ្ដើមការវាយលុកនគរវ្នំ។ បើតាមសិលា​ចារឹករបស់ព្រះភវវម៌្ម និងប្អូនចិត្រសេនាបានវាយសំរុកចូលដល់​ក្រចេះ​នៅលើច្រាំងខាងកើតនៃទន្លេមេគង្គ ដល់បុរីរម្យ នៅចន្លោះទន្លេមូល និងជួរភ្នំដងរែក និងដល់មង្គលបុរីនៅខាងលិចបឹងទន្លេសាប។

នៅចំពោះមុខអាសន្ននេះ ទ័ពអាណាចក្រវ្នំបានថយដៃ ហើយក៏បាន​លើក​រាជធានីពីវ្យាធបុរ ទៅតាំងនៅភាគខាងត្បូងត្រង់ណាហ្វូណា (នរវរនគរ) ដែលអ្នក ប្រវត្តិវិទូថាត្រូវនឹងអង្គរបុរីខេត្តតា​កែវសព្វ​​។[២៩]

ចេនឡា - វិគីភីឌា https://km.wikipedia.org › wiki › ចេនឡា
៤ ព្រះរាជាគ្រងរាជ្យនៅសម័យ ... — ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡា[កែប្រែ] ...
សម័យកាលប្រវត្តិសាស្រ្ត៖ មជ្ឈិ...
▪ បន្តទៅឱ្យអាណាចក្រខ្មែរ៖ ៨០២
រដ្ឋាភិបាល៖ រាជាធិបតេយ្យផ្ដាច...
▪ សាមន្តរដ្ឋនគរវ្នំ៖ ៥៥០
‎៣... • ‎៤ ព្រះរាជា... • ‎៥ បំរែបំរួល... • ‎៦ អរិយធម៌

No comments

Powered by Blogger.