ចិនប្រើនយោបាយ “ឈ្នះឈ្នះ” ទៅលើបណ្តាប្រទេសអាស៊ី ដូចជា ឥណ្ឌូនេស៊ី ថៃឡង់ដ៍ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឬភូមា…
ដោយៈ សេង ស៊ីដារ៉ូ
ចន្លោះសតវត្សទី៦០ និងទស្សវត្សទី៧០ បណ្តាប្រទេសអាស៊ីអាគ្នេយ៍រមែងចាត់ទុកចិនថា ជាមេគ្រោះថ្នាក់មួ យយ៉ាងធំ។
កាលជំនាន់នោះចិន ជាមេកុម្មុយនីស្តដ៏គ្រោះថ្នាក់សម្រាប់ឥណ្ឌូនេស៊ី ថៃឡង់ដ៍ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឬភូមា។
ប្រទេសទាំងនោះខ្លាចចិនខ្លាំងណាស់ និងភ័យព្រួយខ្លាំង នៅឆ្នាំ១៩៧៥ នាពេលនោះដែ លឥណ្ឌូចិនទាំងមូលក្លាយជាកុម្មុយនីស្ត។
នៅឆ្នាំ១៩៧៩ បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ភាគច្រើនចាត់ទុកចិនថា ជាមេគ្រោះថ្នាក់យោធា ពីព្រោះកាល នោះកងទ័ពចិនបានវាយប្រហារទៅលើប្រទេស វៀតណាម ដែលហ៊ានវាយរលំរបបខ្មែរក្រហម និងចូលកាន់ កាប់ប្រទេសកម្ពុជា។ អ្វីៗក៏ប្រែប្រួលអស់ហើយសព្វថ្ងៃនេះ។
បណ្តាប្រទសសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឈប់ចាត់ទុកចិនថាជាមេគ្រោះថ្នាក់ទៀតហើយ។
មិនតែប៉ុណ្ណោះ អាស៊ានថែមទាំងគាំទ្រចិន និងទទួលស្គាល់គោលការណ៍ប្រទេសចិនតែមួយទៀតផង នៅលើ ឆាកអន្តរជាតិ។ ក្នុងបរិបទនេះ ចិនរុញកូនអុករបស់គេម្តងបន្តិចៗ ចូលមកក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដោយសារតែការទូតសេដ្ឋកិច្ច វប្បធម៌ និងនយោបាយដ៏ប៉ិនប្រសប់។ ចិនប្រើអំណាចស្រទន់ និងអនុវត្តនយោបាយ “ឈ្នះឈ្នះ” ក្នុងគោលដៅពង្រីកឥទ្ធិពល និងលាងសម្អាតកេរ្តិ៍ឈ្មោះរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាងពីរទស្សវត្សចុងក្រោយនេះ អាស៊ានកក់ក្តៅចិត្ត និងលែងភ័យព្រួយនៅចំពោះមុខចិន ពីព្រោះថ្នាក់ដឹកនាំ ចិន ឲ្យតម្លៃទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាងឥទ្ធិពលមនោគមវិជ្ជា ហើយសន្ទរកថារបស់ថ្នាក់ដឹកនាំចិន សំដៅចង់បានសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសចិន និងនៅតំបន់ជុំវិញប្រទេសចិន។ នៅចំពោះមុខអាស៊ាន ចិនអនុវត្តនយោបាយ “ឈ្នះឈ្នះ” លើវិស័យសេដ្ឋកិច្ច។
នៅឆ្នាំ១៩៩៧ កិច្ចព្រមព្រៀងមួយបានកំណត់ក្របខ័ណ្ឌស្ថាប័ននៃសហប្រតិបត្តិការណ៍រវាងចិន និងជប៉ុន កូរ៉េខាងត្បូង និងអាស៊ាន គឺគេហៅថា សហប្រតិបត្តិការណ៍អាស៊ានបូកបី។
ដកស្រង់ចេញពីសៀវភៅ ភូមិសាស្តរនយោបាយប្រទេសចិន(ហ្សង់-ហ្រ្វង់ស័រ តាន់) គ្រឹះស្ថានបោះពុម្ពផ្សាយ រ៉ៃយំ។

Post a Comment