Header Ads

រាជវង្សថាង បានកត់សំគាល់ថា រវាងឆ្នាំ៧០៥ និង៧០៦ អាណាចក្រ ចេនឡា បានបែកបាក់ជាពីរ គឺចេនឡាទឹក និងចេនឡាដែនដីគោក

ដោយៈ សេង ស៊ីដារ៉ូ


ព្រះបាទឦសានវម៌្មនេះហើយ ដែលជាអ្នករៀបចំដើម្បីលេបយកទឹកដីវ្នំ បុរាណដែលនាំឱ្យ ឝ៊ិនថាងស្ឈូក (ពង្សាវតាររាជវង្សថាងថ្មី)(新唐書) ចង ក្រងដោយ ឪយ៉ាង-សៀវ 歐陽修 (១០០៧-១០៧២) និង ស៊ង-ឈ៊្ហីក 宋祁 (៩៩៨-១០៦១) នៅឆ្នាំ១០៦០ នៃ គ.ស. បញ្ជាក់ពីការសញ្ជ័យប្រកប ដោយប្រសិទ្ធភាពលើប្រទេសនេះ ឱ្យទៅជាប្រទេសរបស់ទ្រង់។
កាលបរិច្ឆេទដែលគេដឹងដំបូងបង្អស់នៃរជ្ជកាលព្រះបាទឦសានវម៌្ម ជា កាលបរិច្ឆេទមិនយូរប៉ុន្មានទេ បន្ទាប់ពីការឡើងកាន់អំណាចរបស់ព្រះ អង្គ ហើយបាននិយាយថា រាជទូត លើកទីមួយរបស់ព្រះអង្គទៅកាន់ប្រ ទេសចិន ទៅដល់ក្នុងរាជសវនការសួយ នៅឆ្នាំ៦១៦-១៧ នៃគ.ស។
ស្ដេចអង្គនេះក៏ត្រូវបានគេដឹងតាមរយៈ សិលាចារឹក ផ្ទាល់របស់ព្រះអង្គ មួយបានចារិកនៅឦសានបុរ ចុះកាលបរិច្ឆេទថ្ងៃទី១៣ កញ្ញា ឆ្នាំ៦២៧ នៃ គ.ស. (K. ៦០៤)[១០] មួយទៀតនៅខៅណយ (ប្រទេសថៃ) ចុះកាល បរិច្ឆេទថ្ងៃ៧ ឧសភា ឆ្នាំ៦៣៧ (K. ៥០៦)។[១១] បន្ទាប់ពីព្រះបាទឦសា នវម៌្ម បានបញ្ចប់រជ្ជកាលនៅប្រហែលឆ្នាំ៦៣៧ សិលាចារឹកខ្លះបាន ប្រាប់យើងអំពីស្ដេចមួយអង្គទៀត ព្រះនាមភវវម៌្មទី២។
សិលាចារឹកចុះកាលបរិច្ឆេទមានតែប៉ុណ្ណេះឯង ដែលព្រះអង្គគឺនៅតា កែវ (K. ៧៩) ចុះកាលបរិច្ឆេទថ្ងៃ៥ មករា ឆ្នាំ៦៤៤ [១២] និងនៅពញា
ហូរ ខាងត្បូងតាកែវ (K. ២១)[១៣] បានចុះកាលបរិច្ឆេទថ្ងៃពុធ ទី២៥ មីនា ឆ្នាំ៦៥៥។ ក្រោយបន្តមកទៀតទំនងជាមានស្ដេចមួយអង្គ ប្រាកដ ខ្លួនឡើងព្រះនាមចន្ទ្រវម៌្ម ដែលគេបានស្គាល់ពីសិលាចារឹកគ្មានកាល បរិច្ឆេទ K. ១១៤២ [១៤] ដោយមិនស្គាល់ដើមកំណើត ដែលជាស្ដេច
មកពីរាជវង្សនៃព្រះបាទឦសានវម៌្ម។
ព្រះរាជបុត្រារបស់ព្រះបាទចន្ទ្រវម៌្ម គឺជាស្ដេចដ៏ល្បីល្បាញបំផុតព្រះ នាមជយវម៌្មទី១ ដែលសិលាចារឹកដំបូងៗបង្អស់របស់ទ្រង់យក មកពី ទួលកោះព្រះ ខេត្តព្រៃវែង (K. ៤៩៣) [១៥] និងពីបាសិត ខេត្តបាត់ដំ
បង (K. ៤៤៧)[១៦] សិលាចារឹកទាំងពីរនេះ បានចុះកាលបរិច្ឆេទនៅ ថ្ងៃ១៤ មិថុនា ឆ្នាំ៦៥៧។ សិលាចារឹក១៩ រឺ ២០ផ្ទាំងភាគខ្លះចុះកាល បរិច្ឆេទពីរជ្ជកាលរបស់ទ្រង់ ត្រូវបានគេរកឃើញនៅតំបន់មួយ ដែល លាតសន្ធឹងពីវត្តភូ នៅភាគខាងជើងទៅ ឈូងសមុទ្រសៀម នៅភាគ ខាងត្បូង។
តាមរយៈ ឝ៊ិនថាងស្ឈូក អាណាចក្រចេនឡាបានសញ្ជ័យបានក្សត្របុរី ផ្សេងៗ នៅប្រទេសកម្ពុជាទិសពាយព្យ បន្ទាប់ពីចុងនៃសម័យរជ្ជកាល របស់ចិន យុងហួយ 永徽 (ឧ.បន្ទាប់ពី ថ្ងៃទី៣១ មករា ឆ្នាំ៦៥៦) ដែល នៅមុនពេល(នៅឆ្នាំ៦៣៨/៣៩)នាំសួយសារអាករទៅប្រទេសចិន។ [១៧] រជ្ជកាលរបស់ព្រះបាទជយវម៌្មទី១ បានបន្តប្រហែលជា ៣០ឆ្នាំ និងទំនង បានបញ្ចប់បន្ទាប់ពីឆ្នាំ៦៩០មក។
វាហាក់បីដូចជាបន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី១(សិលាចារឹកដែលបានដឹងពីព្រះអង្គចុងក្រោយ K.៥៦១ [១៨] ត្រូវបានចុះកាល បរិច្ឆេទ ៦៨១/៨២ ភាពវឹកវរបានកើតឡើងលើអាណាចក្រនេះនិងនៅ ពេលចាប់ផ្ដើមនៃសតវត្សទី៨ អាណាចក្រនេះត្រូវបានបែកបាក់ទៅជា ក្សត្របុរីជាច្រើន។ តំបន់អង្គរត្រូវបានគ្រប់គ្រងដោយបុត្រីរបស់ព្រះអង្គ ព្រះមហាក្សត្រីជយទេវីទ្រង់បានត្អូញត្អែរនៅក្នុងសិលាចារឹកបារាយណ៍ខាងលិចរបស់ព្រះនាង K. ៩០៤[១៩] បានចុះកាលបរិច្ឆេទនៅថ្ងៃ ពុធ ទី៥ មេសា ឆ្នាំ៧១៣ ថាប្រទេសស្ថិតនៅក្នុង កាលៈទេសៈដ៏អាក្រក់។
ការបែកបាក់ចេនឡាជាពីរ ត្រូវបានកត់ត្រាដោយប្រវត្តិវិទូចិនម្នាក់ ឈ្មោះម៉ាតួន-លីន។ រាជពង្សាវតារនៃព្រះរាជវង្សថាងបានកត់សំ
គាល់ ថា នៅរវាងឆ្នាំ៧០៥ និង ៧០៦ អាណាចក្រចេនឡា បានបែក
បាក់ ជាពីរ គឺចេនឡាទឹក និងចេនឡាដែនដីគោក។
ចេនឡា - វិគីភីឌា https://km.wikipedia.org › wiki › ចេនឡា
៤ ព្រះរាជាគ្រងរាជ្យនៅសម័យ ... — ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡា[កែប្រែ] ...
សម័យកាលប្រវត្តិសាស្រ្ត៖ មជ្ឈិ...
▪ បន្តទៅឱ្យអាណាចក្រខ្មែរ៖ ៨០២
រដ្ឋាភិបាល៖ រាជាធិបតេយ្យផ្ដាច...
▪ សាមន្តរដ្ឋនគរវ្នំ៖ ៥៥០
‎៣... • ‎៤ ព្រះរាជា... • ‎៥ បំរែបំរួល... • ‎៦ អរិយធម៌
May be an image of map and text
Like
Comment
Share

No comments

Powered by Blogger.