Header Ads

ក្រុមហ៊ុន Cellcard ចែករង្វាន់សរុប ២លានដុល្លារ ដល់អតិថិជន ក្នុងរយៈពេល៦ខែ


ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់


ក្រុមហ៊ុន Cellcard រៀបចំកម្មវិធីចែករង្វាន់ពាក់កណ្តាលឆ្នាំ ដែលមានទឹកប្រាក់សរុប ២លានដុល្លារអាមេរិក​ ​ ជូនអតិថិជន ដែលបានឈ្នះកាលពី៦ខែកន្លងទៅ នាល្ងាចថ្ងៃទី ២០ ខែមិថុនា​ ឆ្នាំ២០១៩​នៅសាខាសែល​កាត​​ទួលគោ ដែលមាន ចំនួន៣១នាក់ បានមកទទួល​រង្វាន់​សម្រាប់​​កម្មវិធីនេះ។
ក្នុងចំណោមកម្មវិធីចែករង្វាន់ធំៗ ជាច្រើនទៀតរបស់Cellcard ដែលមានដូចជាកម្មវិធី iKnowiKnow,​​ Fish a Motor, និង10K Raffle។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard​បាននិយាយថា ប្រាក់រង្វាន់បានកើនខ្ពស់​រហូតដល់​ទៅ​​បី​ដងក្នុង​កម្មវិធី 10K Raffle ចាប់តាំងពីខែមករា មកម្ល៉េះ។

លោក Watson បាននិយាយថា​ នេះគឺជាកម្មវិធីលើកទឹកចិត្តបន្ថែមទៀត ពីក្រុមហ៊ុន Cellcard ជូនដល់អ្នក​លក់​បន្ត​ ​​ដែលពួកយើងបានផ្តល់រង្វាន់ជូនមានដូចជាសាច់ប្រាក់ និងដំណើរកម្សាន្តនៅបរទេស។

ឈ្មោះអតិថិជនមានសំណាងពីខែមករា ដល់ ខែមិថុនា​ ឆ្នាំ២០១៩ មានដូចជា៖
១ ម៉ូតូ Yamaha Mio ឆ្នាំ ២០១៩ ៖ អ្នកឈ្នះចំនួន​ ៦0នាក់ (កម្មវិធី iKnowiKnow)
២ ម៉ូតូ Yamaha QBIX ឆ្នាំ ២០១៩ ៖ អ្នកឈ្នះចំនួន​ ៦នាក់ (កម្មវិធី iKnowiKnow)
៣ ម៉ូតូ Yamaha Janus ឆ្នាំ២០១៩ ៖ អ្នកឈ្នះចំនួន​ ១២ នាក់ (កម្មវិធី Fishing Motors)
៤ ម៉ូតូ Yamaha QBIX ឆ្នាំ ២០១៩ ៖ អ្នកឈ្នះចំនួន​ ៨៤នាក់(កម្មវិធី Fishing Motors)
៥ លុយសុទ្ធ ចំនួន $1,7500,000 ៖ អ្នកឈ្នះចំនួន ២៣នាក់ (កម្មវិធី​10K Raffle)

កម្មវិធីនេះ នឹងធ្វើឡើងនៅឯក្រុមហ៊ុនCellcard សាខាទួលគោក រាជធានីភ្នំពេញ ម៉ោង៤រសៀល។

កម្មវិធីផ្តល់រង្វាន់របស់ក្រុមហ៊ុន Cellcard នឹងបន្តផ្តល់ភាពភ្ញាក់ផ្អើលជូនអតិថិជន និងផ្តល់ឱកាសកាន់តែ ច្រើន​ជូនអតិ​ថិ​ជន ដើម្បីឈ្នះរង្វាន់ពិសេសៗរៀងរាល់ថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនពិសេសពីCellcard រង្វាន់ និងរបៀបឈ្នះ សូមចូលទៅកាន់គេហទំព័រ​ ​www.cellcard.com.khហើយតាមដានpage Facebook និងInstagram របស់ Cellcard៕ កញ្ញា វ៉ាត

No comments

Powered by Blogger.