Header Ads

កម្ពុជា​ត្រៀម​ខ្លួន​ ក្នុង​ការ​ប្រកួត​ថ្នាក់អន្តរជាតិ ​Mobile Legends: Bang Bang Southeast Asia Cup ២០១៩

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


Mobile Legends Southeast Asia Cup ២០១៩ ដែល​មាន​​​រយៈពេល​ ៣ថ្ងៃ ​ គឺ​ចាប់​ផ្តើម​​​ការ​ប្រកួត​នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ នៅ​​ទីក្រុង​ម៉ានីឡា​ ប្រទេស​ហ្វីលីពីន​។​

​ក្រុម​ហ៊ុន Cellcard ដែល​បាន​ចាប់​ដៃគូជា​មួយ​​​នឹង​សហព័ន្ធ​កីឡាអេឡិច​ត្រូនិច​​កម្ពុជា​ ក៏​មាន​វត្តមាន​នៅទីនោះ​ ដើម្បី​គាំទ្រ​ដល់​​​​Team Diversity Helheim ​ដែល​​​ទទួល​បាន​ជ័យ​លាភី​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត​​នៅ​ប្រទេស​កម្ពុជា​ កាល​ពីខែ​ឧសភា​ កន្លង​ទៅ​នេះ​។​

​ក្រុម​ហ៊ុន ​​Cellcard គឺជា​អ្នក​គាំទ្រ​យ៉ាង​មុត​ម៉ាំ​នៅ​ក្នុង​ការ​ប្រកួ តMobile Legends តាម​រយៈ​​ចាប់​ដៃ​គូជា​មួយ​នឹង​ក្រុម​អ្នក​បង្កើត​ហ្គេម​ចិន Moonton ​។​

​ក្រុម​ហ៊ុន ​​​Cellcard ​រួម​ជា​មួយ​នឹង លោក​ ប៊ុន​ឡេង ​​ដែលមានឈ្មះល្បីក្នុងបណ្តាញសង្គម ចេញមកពីការកម្មវិធី Net Idol និងធ្វើ​​ការឡាយផ្ទាល់​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុម​ហ៊ុនCellcard ​​អំពី​​​ការ​ប្រកួត​នេះ​​ ដែល​មាន​អ្នក​ចូល​រួម​រាប់​ពាន់​នាក់ ​មកពី​ប្រទេសចំនួន៩ ​ក្នុង​តំបន់​អាស៊ាន​ (កម្ពុជា​ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី មីយ៉ានម៉ា ថៃ វៀត​ណាម​ និង​ឡា​វ)​​។​

​លោក​ Ian Watson នាយក​ប្រតិបត្តិ​​​ក្រុម​ហ៊ុន ​​​Cellcard បាន​មាន​ប្រសាសន៍​ថា​​ គ្រួសារ Cellcard ​ទាំង​មូល​មាន​ជំនឿ​​​លើ​កីឡាករ​កម្ពុជាTeam Diversity Helheim​។​

លោក Watson ​បាន​បន្ថែម​ថា​ ហ្គេម​ គឺជា​​​វិស័យ​មួយ​ដែល​​​កំពុង​មាន​ការ​រីក​ចម្រើនយ៉ាង​ខ្លាំង​ក្លា​​​​​ នៅទូទាំង​​ពិភព​​លោក​ ហើយ​ក្រុម​ហ៊ុន Cellcard​ នឹងដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​យក​វា​ចូល​មក​ប្រទេស​កម្ពុជា​​​។​

ពួក​យើង​​នឹង​គាំទ្រ​​ពួក​គេ​ ហើយ​វា​ពិត​ជា​មោទនភាព​ខ្លាំង​ណាស់​ ដែល​បាន​បង្ហោះ​ទង់​ជាតិ​កម្ពុជា​នៅ​ទីនោះ។​

ពួក​យើង​​នឹង​​ធ្វើ​ការ​​សិក្សា​​អំពី​ព្រឹត្តិការណ៍​ដ៏ធំ​នេះ​ ដើម្បី​នាំ​យក​ការ​ប្រកួត​ ឲ្យ​​កាន់​តែ​ធំ​​ថែម​ទៀត​មក​ប្រទេស​ក​ម្ពុជា​ តាម​រយៈ​ការ​សហការគ្នា​រវាង​សហព័ន្ធ​​កីឡាអេឡិច​ត្រូនិច​កម្ពុជា ​​និង​សមាគមន៍​​ហ្គេម​អន្តរជាតិ​។​​​អ្នក​​​ឈ្នះ​​​ពានរង្វាន់​សម្រាប់​ការ​ប្រកួត​នេះ នឹង​​ត្រឡប់​មក​ផ្ទះ​វិញ ​​ជា​មួយ​នឹងរង្វាន់​​ទឹក​ប្រាក់​ចំនួន២៥,000 ដុល្លារ​។​​​​​

​Mobile Legends: Bang Bang ត្រូវ​បាន​​បង្កើត​ឡើង​ជា​ពិសេស​​សម្រាប់​​កម្មវិធី​ហ្គេម​​លើ​ទូរស័ព្ទ​ដៃ​​ ដែល​អាច​​ដាក់​លើ​​ទូរស័ព្ទ​ទាំងកម្ម​វិធី ​​iOS និង​ Android​។ ​វា​គឺ​ជា​ហ្គេម ​ដែល​​ក្រុម​ប្រយុទ្ធទាំង​ពីរ​អាចប្រកួត​គ្នា​​​នៅ​លើ​​សមរ​ភូមិ​​​​មួយ​ ដើម្បី​កំចាត់​សត្រូវ​​ និង​ការពារ​ខ្លួន​ឯង​ដែរ​។​ វា​បាន​ក្លាយ​ទៅ​ហ្គេម​ដ៏​ពេញ​និយម​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ក៏ដូច​ជា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ហ្គេម​នេះ ​​អាច​លេង​​បាន​ដោយ​​សេរី​ និង​មិន​គិត​ថ្លៃ​ ដែល​ធ្វើ​​ឲ្យវា​កាន់​តែ​ងាយ​ស្រួល​លេង​​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ហ្គេម​ធំៗ ​ដទៃ​ទៀត​។​​

សម្រាប់​ព័ត៌មាន​បន្ថែម​​​ ទៅលើ​ការ​ផ្តល់​ជូន​ពិសេស​​របស់​ក្រុម​ហ៊ុន Cellcard​​ និង​ព្រឹត្តិការណ៍​ផ្សេង​ៗ សូម​ចូល​ទៅ​កាន់​ www.cellcard.com.kh និង​តាម​ដាន Facebook ​​និង​ Instagram របស់​Cellcard Play៕

No comments

Powered by Blogger.