Header Ads

សិស្ស ម៉ុម សុខម៉េន បានបង្កើតបច្ចេកវិទ្យាថ្មី នៃទ្វារបិត បើក ​ចុចបញ្ជាដោយទូរស័ព្ទដៃ Android




ខេត្តកណ្តាលៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

បច្ចេកទេសធ្វើទ្វារបិត បើក​ ចុចបញ្ជា​ដោយទូរស័ព្ទដៃ របស់សិស្សសិស្ស ម៉ុម សុខម៉េន ដែលបានសិក្សារយៈ​ពេល​​ឆ្នាំទី៣​ នៃវិទ្យាល័យ​ខ្សាច់កណ្តាល ដែលនាំមកនៅស្នាដៃថ្មីៗ មុននឹងបញ្ចប់ការសិក្សាផ្នែកនេះ។

សិស្សឈ្មោះ ម៉ុម សុខម៉េន ដែលរៀនក្នុងវិទ្យាល័យខ្សាច់កណ្តាល ផ្នែកមុខវិជ្ជាចំនេះដឹងទូទៅ និងបច្ចេកទេស នេះ បានសិក្សារយៈពេល៣ឆ្នាំ ស្មើនឹងកម្រិតថ្នាក់ទី១២។

នៅក្នុងការរៀនបច្ចេកទេស នៃផ្នែកអេឡិចត្រូនិចនេះ ត្រូវការរៀនរយៈពេល៣ឆ្នាំ ដែលជាឆ្នាំបញ្ចប់​ ហើយសិស្ស​រូប​​នេះ បានខិតខំសិក្សាស្រាវជ្រាវ​ នៅជំនាញរបស់ខ្លួន ដើម្បីបង្កើតស្នាដៃ និងធ្វើការបង្ហាញសាធារណជន ថាខ្លួនពិតជាមានសមត្ថភាពពិតៗ ក្នុងការបង្កើតបច្ចេកវិទ្យាថ្មីឡើងមក ដូចជាទ្វារបិត បើក ចុចបញ្ជាដោយ​ទូរ​ស័ព្ទ​ដៃនេះ តែម្តង​។

សិស្ស សុខម៉េន បានបន្តថា ក្នុងការបង្ហាញស្នាដៃនេះ រូបប្អូនត្រូវប្រើរយៈពេល២ខែ ទើបបានបញ្ចប់ ដោយការ​ប្រើចុចបញ្ជាក្នុងទូរស័ព្ទដៃ លើបាប្លូធូអេឡិចត្រូនិច ហើយការលើកឡើងគម្រោងស្នាដៃនេះ ក៏ត្រូវសរសេរកូ​ដផងដែរ។

គម្រោងទ្វាបិត បើក ចុចបញ្ជាដោយទូរស័ព្ទដៃនេះ ប្រើប្រាស់តែប្រភេទទូរស័ព្ទដៃ Android តែប៉ុណ្ណោះ។ ប្រភេទប្រព័ន្ធទ្វារបិត បើក ​ចុចដោយទូរស័ព្ទដៃនេះ ប្រើប្រាស់រយៈពេលបានយូរ ទៅលើការថែទាំ ដោយមិនត្រូវ​ឲ្យ​ទឹក​ចូលទៅក្នុងប្រអប់បញ្ជាបានឡើយ។ ស្នាដៃគម្រោងនេះ ត្រូវបានលើកដាក់តាំងបង្ហាញ​ជាសាធារណៈ ​ក្នុង ពិពរណ៌ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំឆ្នាំថ្មីៗនេះ នៅកោះពេជ្រ៕


No comments

Powered by Blogger.