Header Ads

កម្មវិធី Cellcard Super Data Race លើកទី២ មានអ្នកចូលរូមលេង ២,២៥៧នាក់




ខេត្តសៀមរាបៈ

ដោយ៖ ហុង ចំណាប់

យុវជនរាប់ពាន់នាក់ បានចូលលេងកម្មវិធីឌីជីថល របស់ Cellcard Super Data Race ដែលកម្មវិធីនេះបាន ប្រារព្វធ្វើឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៦​ ​ខែមិថុនា នៅឯវិទ្យាល័យ ​១០មករា ១៩៧៩ ​ខេត្តសៀម​រាប​។

ក្រុមការងារ Cellcard បានបង្ហាញថា ចំនួនអ្នកចូលរូមលេងលើកនេះ មានរហូតទៅដល់ ២,២៥៧នាក់​ ដែល សុទ្ធ​សឹងតែជាក្មេងៗ រស់នៅខេត្តសៀមរាបតែម្តង។

អ្វីដែលទាក់ទាញពួកគាត់ ចូលរួមលេងច្រើនកុះករនេះ គឺដោយសារពួកគាត់ចង់សាកល្បង តើវាមានភាព​ខុសគ្នាយ៉ាងដូចម្តេចពីកម្មវិធីវគ្គមុន?

ក្នុងនោះដែរ ពួកគាត់ក៏បានជួប អាយដលរបស់ពួកគាត់ ដូចជា លោកថេណា ក្រុមតន្រ្តី Mustache Band  និង Bunleng ផងដែរ។

នេះ គឺជាលើកទី២ហើយ ដែលកម្មវិធី Super Data Race បានធ្វើឡើងនៅខេត្តសៀមរាប ហើយចូលរួម​បង្កើត​​​ភាព​រីករាយរ​វាងអ្នកចូលរួមលើកមុន និងអ្នកថ្មី។ 

លោក អៀន វ៉ាត់សុន ( Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បាននិយាយថា​ «ពួកយើង​ប្តេជ្ញា​ក្នុងការផ្តល់ជូនបន្ថែមដល់ប្រជាជនកម្ពុជា ក្នុងការសាកល្បងនូវប្រព័ន្ធទំនាក់ទំនងរបស់យើង ​ក៏ដូចជាឱកាស​ក្នុងការទទួលយកបទពិសោធន៍បន្ថែម និងរីករាយជាមួយប្រព័ន្ធឌីជីថល និងមាតិការដ៏សម្បូរបែប។ 

កម្មវិធី Super Data Race​ ធ្វើឲ្យអតិថិជនរបស់យើង ជាពិសេសយុវជន​ អាចសាកល្បងប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​​​ដ៏មានល្បឿនលឿន និងគុណភាពប៉ុណ្ណោះនោះទេ ប៉ុន្តែ​បានណែនាំពួកគេ​ឲ្យប្រើប្រាស់ឧបករណ៍​និងមាតិកាអនឡាញ ដើម្បីពង្រឹងបទពិសោធន៍ពីការអប់រំរបស់ពួកគេ»។

កម្មវិធី Super Data Race គឺជាប្រភេទហ្គេមបែបប្រមាញ់ (scavenger hunt) ​លើប្រព័ន្ធឌីជីថល ជាមួយ​មាតិ​កា​​អប់រំ​ ​​និងបាន​រួមបញ្ចូលទាំងសកម្មភាពខាងក្រៅជាមួយឧបករណ៍ឌីជីថល ក្នុងការបង្កើន​បទពិសោធន៍​ដល់​អ្នកចួលរួមក្នុ​ង​ពិភពឌីជីថល ​ក៏ជួយបង្កើនចំនួនអ្នកចូលរួមផងដែរ។ ​

នេះជាមូលដ្ឋាន ដែលអាចឲ្យពួកគេស្វែងយល់ថា​ ឌីជីថលអាចដើរលើតួនាទីសំខាន់នៅក្នុងការអប់រំ​​ ក៏ដូច​ជា​ទម្រង់ក្នុងការបង្ហាញពីល្បឿនប្រព័ន្ធទំនាក់ទំនង និងគុណភាពរបស់ក្រុមហ៊ុន​ ​Cellcard

ក្រុមហ៊ុន Cellcard ដែលទទួលបានពានរង្វាន់ Ookla Speed Test Award ៣ឆ្នាំជាប់គ្នា ​បានប្តេជ្ញាក្នុងការ​ផ្តល់​ជូនប្រជាជនកម្ពុជា ​នូវការទទួលបានប្រព័ន្ធទំនាក់ទំនង ដែលលឿន និងល្អបំផុត​ លើវិស័យឌីជីថល។ ​ហើយក៏ជាបទពិសោធន៍ លើប្រពន្ធ័ឌីជីថលកាន់តែច្រើន រួមមានបច្ចេកវិទ្យា AR និង VR ​ត្រូវបានរំពឹងថា​ នឹង​មាន​​​នៅលើ​​ Cellcard នៅពេលអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ Cellcard Play


No comments

Powered by Blogger.