Header Ads

ដំណាំម្រេច នៅឃុំវាលវែង ទទួលបានទិន្នផលខ្ពស់ និងសម្រស់ស្រស់ស្អាត ជាទីទាក់ទាញភ្ញៀវទេសចរណ៍


ខេត្តពោធិ៍សាត់ៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

ដំណាំម្រេច ធ្លាប់តែដាំដុះនៅក្នុងខេត្តកំពត ខត្តកំពង់ចាម ខេត្តរតន:គិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ តែឥឡូវនេះមានអ្នកដាំម្រេចកំពត ជាពូជម្រេចខ្មែរសុទ្ធ ត្រូវបានក្រុមហ៊ុនខេស៊ីស៊ីវី KCCV ផ្លេន​ថេ​សិន បានយកមកដាំនៅវាលវែង ដែលពីមុនមកមិនធ្លាប់ឃើញមានគេដាំនៅក្នុងតំបន់ទាំងនោះឡើយ។

លោក គឹម សួគ័ ម្ចាស់ចម្ការម្រេចក្នុងឃុំវាលវែង ស្រុកអូរសោម ខេត្តពោធិ៍សាត់ បានយកពូជម្រេចនេះ​ មកដាំតាំងឆ្នាំ២០១៦ មកម្ល៉េះ ហើយពូជម្រេចនេះ ទទួលបានទិន្នផលខ្ពស់គួរសមដោយក្នុង ១ហិកតា បាន​ជាង​២តោន ដែលជាបរិមាណប្រហាក់ប្រហែលទៅនឹងខេត្តកំពតផងដែរ។

លោក គឹម សួគ័ បានសម្តែងនៅទឹកចិត្តស្រលាញ់មុខរបរកសិកម្មនេះណាស់ ព្រោះក្នុងការដាំម្រេចនេះ អាស្រ័យដោយសារទឹកចិត្ត មិនថាផ្លូវជិត ឬផ្លូវឆ្ងាយនោះទេ ដំណាំម្រេច វាអំណោយផលនឹងដីក្បែជើងភ្នំ ក្រវ៉ាញ​នេះតែម្តង ដោយអាកាសធាតុមិនក្តៅ ហើយក៏មិនត្រជាក់ពេក និងមានទេសភាពដ៏ស្រស់ត្រកាល ដែល ជាទីទាក់ទាញភ្ញៀវទេសចរណ៍ ទើបរូបលោក សម្រេចចិត្តជ្រើសរើសយកតំបន់វាលវែងនេះ ដាំម្រេចដំបូងគ ។

ហើយដំណាំម្រេចនេះ វាងាយឲ្យផល និងមានទីផ្សារទៅក្រៅប្រទេសថែមទៀត។ នៅក្នុងផ្ទៃដីជាង ១០ហិកតា ដែលជាកម្មសិទ្ធិផ្ទាល់របស់លោក ក្នុងការដាំម្រេចនេះ ក្រៅពីរូបលោក ក៏មានអ្នកដាំម្រេចជិតនោះ​ដែលមាន​ចំនួនប្រមាណ១០ហាត់ដែរ ដែលសុទ្ធតែជាចម្ការម្រេចទាំងអស់។

ម្រេចខ្មែរពូជ ខេត្តកំពត់នេះ មានម្រេចខ្មៅ ម្រេចស និងម្រេចពណ៌ក្រហម ដែលមានរស់ជាតិម្លែកៗ ​ពីគ្នា​ ដោយ​ម្រេចស មានរស់ជាតិឆ្ងាញ់ដោយសារបណ្តូលវា និងម្រេចក្រហមមានរស់ជាតិផ្អែមតិចៗ ហើយឈ្ងុយ ​បាន​ធ្វើ​ការនាំ ចេញទៅប្រទសបារាំង និងអឺរ៉ុបក្នុងឆ្នាំ២០១៦ កន្លងទៅ បានប្រមាណ ៤០តោន ។

លោក គឹម សួគ័ បានលើកឡើងបន្តថា ម្រេចវាលវែងស្ងួតលក់ក្នុងតំលៃ ១០ដុល្លារក្នុង ១គីឡូក្រាម។ ដំណាំ​ម្រេចដាំរយៈ១ឆ្នាំដំបូងសម្រាប់ធ្វើពូជបន្តទៀត ហើយក្នុងរយៈពេល៤ឆ្នាំមកនេះ ត្រូវបានប្រមូលផល ទន្ទឹម​ទៅនឹងទិន្នផលម្រេចមានការកើនឡើងជាលំដាប់។ នៅភូមិសាស្ត្រចម្ការម្រេចវាលវែង មានចម្ងាយពីទី​រួមខេត្ត​ពោធិ៍​សាត់​៦០គីឡូម៉ែត្រ ក៏ប៉ុន្តែបើឆ្លងកាត់មកតាមខេត្តកោះកុងវិញ គឺមានចម្ងាយតែ៣០គីឡូម៉ែត្រប៉ុណ្ណោះ៕


No comments

Powered by Blogger.