Header Ads

ម្ចាស់កាណូតដឹកភ្ញៀវទេសចរណ៍ តាមមាត់ទន្លេបួនមុខ រអូរថា មិនសូវមានភ្ញៀវជិះទាល់តែសោះ

ភ្នំពេញៈ

ដោយ៖ យ៉ែម​សុវត្ថារ៉ូ
 

អាជីវកម្មការណូតដឹកភ្ញៀវទេសចរណ៍ ក្នុងទន្លេបួនមុខកំពុងជួបបញ្ហា ពុំសូវមានអ្នកជិះ ដែលបង្ហាញឲ្យឃើញ​ថា​​​មុខរបរនេះកំពុងធ្លាក់ចុះ ដោយសារតែភ្ញៀវពុំសូវមានចាប់ណាប់អារម្មណ៍ លំហែរកំសាន្តតាមដងទន្លេទៅហើយ។

លោក វ៉ាន់ ដារ៉ា ម្ចាស់កាណូត ឈ្មោះថា កាណូតមេគង្គស្តារ ចំនួន២គ្រឿង ​ដែលមានស្រុកកំណើត​ នៅឯ​ខេត្ត​កំពង់ចាម ប្រកបមុខរបរដឹកភ្ញៀវទេសចរណ៍នេះ ៧ឆ្នាំមកហើយ។ លោក ដារ៉ា បានបន្តទៀតថា លើសេវា​កម្មកា​ណូត មានការកាក់កប់ណាស់ អាចរកបានក្នុង ១ខែ ចាប់ពី ២ពាន់ទៅ៣ពាន់ដុល្លារ មានភ្ញៀវជិះច្រើន​មិនថា​ភ្ញៀវបរទេស ឬភ្ញៀវខ្មែរយើងនោះទេ តែងតែនាំគ្នាជិះកំសាន្តនៅតាមដងទន្លេបួនមុខយ៉ាងសប្បាយ។ បើទោះជា​មួយថ្ងៃអាចទទួលភ្ញៀវបាន១លើក ឬពីរលើកក៏ដោយ ក៏នៅតែមានភ្ញៀវជាប់ជាប្រចាំ ដែលជាឱកាសរក​ចំណូល​បានច្រើនគួរសម។

នៅបំណាច់ឆ្នាំ២០១៨ បែរជាស្ងាត់ភ្ញៀវដើរកំសាន្តលើទន្លេបួនមុខទៅវិញ មានន័យថា ភ្ញៀវបរទេសស្ងាត់ និង​ភ្ញៀវ​​​​ជាតិក៏ដូចគ្នាដែរ។ កាណូតអាចដឹក ភ្ញៀវបានតែ១លើក ឬ២លើកប៉ុណ្ណោះក្នុង១ថ្ងៃ ហើយក្នុងពេលល្ងាច​​​​ប្រហែលម៉ោង៥ជាង គឺមានភ្ញៀវជិះក្នុងលក្ខណៈជាក្រុម ឬជាគ្រួសារ ហើយធ្វើដំណើរកំសាន្តតែក្នុងរយៈពេល​១ម៉ោង ឬ២ម៉ោង លើផ្ទៃទន្លេបួនមុខតែប៉ុណ្ណោះ ។

លក្ខណៈភ្ញៀវម៉ៅជិះកំសាន្តតាមកាណូតនេះ មានគ្នីគ្នាពី៣ ទៅ ៤នាក់ យកក្នុងតម្លៃ ៥ដុល្លារទៅ ១០ដុល្លារ។ មធ្យោបាយទេសចរណ៍តាមកាណូតនេះ មានការបង់ពន្ធជូនរដ្ឋ​ ដូចរថយន្តដឹកអ្នកដំណើរដែរ ។

លោក ដារ៉ា បានបញ្ជាក់ទៀតថា ពីមុនមានមុខរបរនេះ ដូចជាធូរធារច្រើន ក៏ប៉ុន្តែមកដល់ពេលនេះ ហាក់មិនចង់​ទៅមុខទៅវិញ ក៏ដោយសារស្ងាត់ភ្ញៀវមិនថារដូវប្រាំង ឫរដូវវស្សានោះទេ មានភ្ញៀវឡើងចុះសម្បូរច្រើនខែធ្នូនេះ តែម្តង ពោលគឺមានតែ១ខែនេះទេ ដែលអាចរកចំណូលបានខ្ពស់ជាងគេ។ បើអត់ភ្ញៀវខែនេះ បែបចង់យាប់ជាង​អ្នកធ្វើស្រែទៅទៀត ហើយកត្តាដែលស្ងាត់ភ្ញៀវជិះកាណូតនេះ មកពីចំណង់ចំណូលចិត្តរបស់ភ្ញៀវ​លែងចង់​ជិះត​ទៅទៀត៕


No comments

Powered by Blogger.