ការរៀបចំកម្មវិធី Cellcard Super Data Race លើកទី២ លើប្រព័ន្ធឌីជីថល ជាមួយមាតិកាអប់រំ
ខេត្តសៀមរាបៈ
ដោយ៖ ឌឹម គឹមហាក់
កម្មវិធីឌីជីថលរបស់Cellcard
Super Data Race នឹងប្រារព្វធ្វើឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩
នៅឯវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប។
ក្រុមការងារ Cellcard បានទៅដល់ខេត្តសៀមរាបកាលពីប៉ុន្មានថ្ងៃមុននេះ
ដើម្បីរៀបចំកម្មវិធីប្រកួត និងដំណើរការចុះឈ្មោះការប្រកួតនេះផងដែរ។
លើកទី២ហើយដែលកម្មវិធី Super Data Race បានធ្វើឡើងនៅខេត្តសៀមរាប ហើយចូលរួមបង្កើតភាពរីករាយរវាងអ្នកចូលរួមលើកមុន
និងអ្នកថ្មី។ បេក្ខជនរាប់រយនាក់ត្រូវបានរំពឹងថា នឹងចូលរួមការប្រកួតនៅចុងសប្តាហ៍នេះ ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទ(App)។
លោក អៀន វ៉ាត់សុន ( Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន Cellcardបាននិយាយ ថា៖ ពួកយើងប្តេជ្ញាក្នុងការផ្តល់ជូនបន្ថែមដល់ប្រជាជនកម្ពុជា ក្នុងការសាកល្បងនូវប្រព័ន្ធទំនាក់ទំនងរបស់យើង ក៏ដូចជា
ឱកាសក្នុងការទទួលយកបទពិសោធន៍បន្ថែម និងរីករាយជាមួយប្រព័ន្ធឌីជីថល
និងមាតិការដ៏សម្បូរបែប។
កម្មវិធី Super
Data Race ធ្វើឱ្យអតិថិជនរបស់យើង អាចសាកល្បងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងដ៏មានល្បឿនលឿន
និងគុណភាពប៉ុណ្ណោះនោះទេ ប៉ុន្តែបានណែនាំពួកគេឱ្យប្រើប្រាស់ឧបករណ៍ និងមាតិកាអនឡាញ
ដើម្បីពង្រឹងបទពិសោធន៍ពីការអប់រំរបស់ពួកគេ។
កម្មវិធី Super
Data Race គឺជាប្រភេទហ្គេមបែបប្រមាញ់ (scavenger hunt) លើប្រព័ន្ធឌីជីថល ជាមួយមាតិកាអប់រំ។
នេះបានរួមបញ្ចូលទាំងសកម្មភាពខាងក្រៅជាមួយឧបករណ៍ឌីជីថល ក្នុងការបង្កើនបទពិសោធន៍ដល់អ្នកចួលរួម
ក្នុងពិភពឌីជីថល ក៏ជួយបង្កើនចំនួនអ្នកចូលរួមផងដែរ។ ដែលជាមូលដ្ឋានដែលអាចឲ្យពួកគេស្វែងយល់ថា ឌីជីថល
អាចដើរលើតួនាទីសំខាន់នៅក្នុងការអប់រំ ក៏ដូចជាទម្រង់ក្នុងការបង្ហាញពីល្បឿនប្រព័ន្ធទំនាក់ទំនង
និងគុណភាពរបស់ក្រុមហ៊ុន Cellcard។
ក្រុមហ៊ុន Cellcard ដែលទទួលបានពានរង្វាន់ Ookla Speed Test Award ៣ឆ្នាំជាប់គ្នា បានប្តេជ្ញាក្នុងការផ្តល់ជូនប្រជាជនកម្ពុជា នូវការទទួលបានប្រព័ន្ធទំនាក់ទំនងដែលលឿន
និងល្អបំផុត ហើយនឹងចក្ខុវិស័យលើវិស័យឌីជីថល។ បច្ចេកវិទ្យា AR
និង VR ត្រូវបានរំពឹងថានឹងមាននៅលើ Cellcard នៅពេលអនាគត។
ការចុះឈ្មោះសម្រាប់កម្មវិធី Super Data Race នៅខេត្តសៀមរាប
នឹងបន្តបើកការចុះឈ្មោះជាសាធារណៈសម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ ដោយគ្រាន់តែធ្វើការទាញយកកម្មវិធីលើទូរស័ព្ទដៃ ចុះឈ្មោះ
លើកម្មវិធី ហើយចួលរួមការប្រកួតនៅថ្ងៃអាទិត្យទី១៦ ខែមិថុនា នៅឯវិទ្យាល័យ ១០មករា ១៩៧៩ នៅខេត្តសៀមរាប ដើម្បីទទួលបានកាបូប
និងចូលរួមការប្រកួត។
ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ Cellcard Play៕

Post a Comment