Header Ads

ក្រសួងអភិវឌ្ឍន៍ជនបទ​ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃអណ្តូងស្នប់ចំនួន៨០០ ក្រោមជំនួយ​ឥត​សំ​ណងពីរដ្ឋាភិបាលឥណ្ឌា



 ខេត្តត្បូងឃ្មុំៈ
 

ដោយ៖ ហុង ចំណាប់
មិថុនាខែ  ១៣ថ្ងៃទីកាលពីឆ្នាំ ២០១៩ លោក ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ​តំ​ណាង​​ឲ្យលោក អ៊ុក រ៉ាប៉ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍនទជនបទ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និ​ង​ដាក់ឲ្យប្រើប្រាស់ អណ្តូងស្នប់អាហ្រ្វីដេវ ចំនួន៨០០ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសា​ធារ​ណរដ្ឋឥណ្ឌា ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ។

ពិធីនេះ ក៏មានការចូលរួមពីលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំ នៅប្រទេស​កម្ពុជា​ផងដែរ។ កម្មវិធីនេះ រៀបចំធ្វើឡើង ក្នុងវត្តគុជគីរីជីវន្ត ក្បាលអូរ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។​

ក្នុងពិធីនេះ លោក ទ្រី មេង បានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច វិស័យ​សង្គមកិច្ច និងវប្បធម៌ ដែលបានប្រែក្លាយ ពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប មកជាប្រ​ទេស​ដែលមានចំណូលកម្រិតមធ្យម។ លោក ទ្រី មេង បានបន្ថែមទៀតថា កម្ពុជា ត្រូវបានវាយតម្លៃថា ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានគោលដៅ​អភិវឌ្ឍន៍ សហស្សវត្សរ៍ ព្រមទាំងជាប្រទេស ជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វីក ដែល​សម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការលម្អសូចនាករផ្នែកសង្គមកិច្ច។

ហើយប្រជាពលរដ្ឋនៅសហគមន៍ជនបទគ្រប់រូប ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់​នៅក្នុង​បរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព។ ផ្តល់ជូនការងារ មុខរបរអាជីវកម្ម សហ​គ្រាស​ខ្នាតតូច និងសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀត ដើម្បីផ្លាស់ប្តូរលក្ខខណ្ឌ​ជីវិត របស់​ប្រជាជន​ជនបទ ឲ្យបានកាន់តែល្អប្រសើរជាងមុន។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីធានាដល់ការគ្រប់គ្រង និងការប្រើប្រាស់ បានប្រសិទ្ធិភាពយូរអង្វែង និង​អនា​ម័យល្អ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ សូមសំណូមពរមួយចំនួន ដូចខាងក្រោម៖  សូមលោកតា លោកយាយ ពូមីង និងបងប្អូនជួយថែរក្សាអណ្តូងដែលមានហើយ ឲ្យប្រើប្រាស់​បានយូរ​អង្វែង ព្រោះវាជាប្រភពទឹក និងជាកត្តាដែលជួយឲ្យលោកតា លោកយាយ បងប្អូនទាំងអស់មាន​អនា​ម័យ និងសុខភាពល្អ ជៀសផុតពីជម្ងឺនានា។ មន្រ្តីគម្រោង និងអ្នកពាក់ពន័្ធទាំងអស់ សូមជំរុញ​ការ​គ្រប់​​គ្រង និងថែទាំឲ្យបានគង់វង្សនូវអណ្តូងដែលបាន សាងសង់រួច ឲ្យសមស្របតាមលក្ខខណ្ឌ និង​សុពល​ភាព បចេ្ចកទេសកំណត់។  

សូមផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់គម្រោងត្រូវបន្តរួមសហការ ខិតខំបំពេញភារកិច្ច​ឲ្យបាន​កាន់តែខ្លាំងខ្លាថែមទៀត ដើម្បីផ្តល់ជូនអណ្តូងទាំងអស់ក្នុងគម្រោងឲ្យទាន់ពេលវេលា ដល់ប្រជាជន ប្រកបដោយគុណភាពល្អ។

លោក សុក សុផល្លី អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជា​នាយកគ​ម្រោង បានឲ្យដឹងថា គម្រោងបានសម្រេចសាងសង់ និងផ្តល់ជូនអណ្តូងទឹកស្អាត ជាជំហាន​ទី១ ចំនួន៨០០ អណ្តូង ដល់ប្រជាជន នៅស្រុកមេមត់ ត្បូងឃ្មុំ និងក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ។​

ក្នុងស្រុកមេមត់៖ ឃុំទន្លូង ទទួលបាន៨៩អណ្តូង រូង ៤០អណ្តូង, ត្រមូង ៦៧អណ្តូង, ជាំតាម៉ៅ ៥៥អណ្តូង, កំពាន់៥២អណ្តូង រំចេក ១៥អណ្តូង មេមង ១៨អណ្តូង គគីរ ១៧អណ្តូង, មេមត់ ២៩​អណ្តូង ទ្រៀក ៩អណ្តូង ដារ ៣៤អណ្តូង ចាន់មូល ១៣អណ្តូង ជាំ ១២អណ្តូង និងជាំក្រវៀន ៣៦​អណ្តូង។

ក្នុងស្រុកត្បូងឃ្មុំ៖ ឃុំរការពប្រាំទទួលបាន ៨៥អណ្តូង បឹងព្រួល ១៤អណ្តូង ថ្មពេជ្រ ១៦អណ្តូង ជប់ ៤អណ្តូង មង់វៀរ ៩អណ្តូង ជីគរ ៨អណ្តូង អញ្ចើម ១៣អណ្តូង ស្រទ្បប់ ៣៩អណ្តូង ល្ងៀង ២១ អណ្តូង គរ ៦២អណ្តូង ពាមជីលាំង ៣អណ្តូង។

ក្នុងស្រុកក្រូចឆ្មារ៖ ឃុំឈូកទទួលបាន ១៦អណ្តូង និងឃុំទួលស្នួល ២៤អណ្តូង៕


No comments

Powered by Blogger.