ក្រុមហ៊ុន Cellcard រៀបចំសិក្ខាសាលា Digital Bootcamp ដើម្បីលើកស្ទួយចក្ខុវិស័យឌីជីថ នៅក្នុងសង្គម
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
![]() |
សិក្ខាសាលាអំពី Digital Bootcamp ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ៧ដល់៩ ខែមិថុនា នៅឯ The Factory Phnom Penh ហើយនឹងមានវត្តមានបុគ្គលិកជាង៦០នាក់ មកពីក្រុមហ៊ុនផ្សេងៗនៅក្រោមផ្នែក ICT Division របស់រ៉ូយ៉ាល់គ្រុប។
ក្រុមហ៊ុន Cellcard បន្តជំរុញការចូលរួមពីបុគ្គលិករបស់ខ្លួន និងផ្តល់ឱកាសដល់ពួកគេក្នុងការអភិវឌ្ឍន៍ និងពង្រឹងជំនាញឌីជីថលនៅក្នុងស្ថាប័ន និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបទាំងមូល ដោយផ្អែកលើទស្សនវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការដឹកនាំកំណែទម្រង់នៃប្រព័ន្ធឌីជីថលនៅកម្ពុជា។
លោក Watson បានមានប្រសាសន៍ថា ពួកយើងបច្ចុប្បន្នកំពុងផ្លាស់ប្តូរគំរូអាជីវកម្ម ដើម្បីឲ្យសាកសមជាមួយចក្ខុវិស័យឌីជីថលរបស់យើង ហើយពួកយើងកំពុងអភិវឌ្ឍន៍យុទ្ធសាស្ត្រអំពីការដាក់ចេញនូវផលិតផល និងសេវាយ៉ាងថ្មីស្រឡាងពី Cellcard នៅសម័យឌីជីថលនេះ។ ក្រុមហ៊ុន Cellcard គឺជាអ្នកផ្តល់សេវានៃការរស់នៅបែបឌីជីថល ហើយត្រូវបានចាត់ទុកជាជើងឯក ក្នុងការបង្កើតបេសកកម្មក្នុងការផ្តល់ចំណេះដឹង និងបទពិសោធន៍ដល់បុគ្គលិក។
លោក បន្ថែមថា ពួកយើងបានអញ្ជើញដៃគូរបស់យើងលើវិស័យទីផ្សារឌីជីថល ការបង្កើតថ្មីលើបច្ចេកវិទ្យា និងការបង្កើតមាតិកា ដើម្បីចែករំលែកបទពិសោធន៍របស់ពួកយើង លើគម្រោងយុទ្ធនាការ ប្រតិបត្តិការ សូចនាករលើប្រតិបត្តិការ និងការវាស់វែង ការបង្កើតមាតិកាលើបច្ចេកវិទ្យា VR និងការផលិតបច្ចេកវិទ្យា VR៕

Post a Comment