Header Ads

សហគ្រាសអេកូ មានជ័យ នែត្រជ្រែល ផលិតសាប៊ូ ថ្នាំដុសធ្មេញ ពីផ្លែឈើធម្មជាតិ កំពុងល្បីលើទីផ្សារ



 ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់
 

សហគ្រាសអេកូ មានជ័យ នែត្រជ្រែល ជាសិប្បកម្មផលិតនៅ សាប៊ូគ្រប់ប្រភេទ ថ្នាំដុសធ្មេញ  ដែល​ផលិត​ចេញពីវត្ថុធាតុដើម ដូចជាផ្លែឈើ និងម្រុំធម្មជាតិ ដោយបង្កើតឡើង ពីស្នាដៃកូនខ្មែរក្នុងស្រុក។

អ្នកស្រី សុភាព ម្ចាស់សហគ្រាសអេកូ មានជ័យ នែត្រជ្រែល បានឲ្យដឹងតាមរយៈការបង្ហាញ ក្នុងវេទិ​កា​ពណ៌​បន្លែ ផ្លែឈើផលិតផលខ្មែរ នៅមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល មានរយៈពេលពីថ្ងៃ ០៦-០៧-០៨ មិថុនា ឆ្នាំ២០១៩នេះ។ អ្នកស្រី បានបញ្ជាក់ឲ្យដឹងថា សហគ្រាសអេកូ មានជ័យ នែត្រ​ជ្រែល ផលិតបាននូវថ្នាំដុសធ្មេញ រូបអប្សរាជាលើកដំបូងកាលពី១០ឆ្នាំមុន បានធ្វើឲ្យមានឈ្មោះល្បី​ល្បាញក្នុងសង្គម ភាគច្រើនជាជនជាតិចិន បានប្រើប្រាស់នូវថ្នាំដុសធ្មេញរូបអប្សរានេះ។

ម្ចាស់សហគ្រាស បានបន្តទៀតថា ឆ្នាំថ្មីនេះ សហគ្រាសបានផលិត នូវសាប៊ូកក់សក់ឈ្មោះថា ញញឹម ពីវត្ថុធាតុដើម ម្រុំធម្មជាតិ សាប៊ូកក់ពីកន្ទុយក្រពើ ផលិតចេញពីផ្លែ ប៊ើរ និងសាប៊ូដុសខ្លួនពីម្រុំអំពិល ពីល្មៀត និងសាប៊ូលាងចាន និងសាប៊ូបោកខោអាវ ដែលមានតម្លៃ ក្នុង០១ដប ១ម៉ឺនរៀល ដូចៗគ្នា។

អ្នកស្រី សុភាព ក៏បានយកផលិតផលសិប្បកម្មនេះ មកដាក់តាំងបង្ហាញក្នុងវេទិការថ្នាក់ជាតិ ក្នុងការ​ជម្រុញផលិតខ្មែរយើងឲ្យកាន់តែផុលផុសឡើង និងដើម្បីរកទីផ្សារផងដែរ ។ អ្នកស្រី សុភាព ទៀត បន្ថែមទៀតថា គោលបំណងរបស់សហគ្រាសនេះ និងពង្រីកទីផ្សារឲ្យកាន់តែទូលំទូលាយ​ដែលកន្លង​មកទីផ្សារធំ គឺនៅភ្នំពេញ និងនៅខេត្តកំពង់ធំ ដែលអតិថិជននិយមប្រើប្រាស់ ផលិតផលសហគ្រាស​អេកូ មានជ័យ នែត្រជ្រែល ច្រើនខុសពីធម្មត៕


No comments

Powered by Blogger.