លោក សុខ សូផាត ជាអ្នកនិពន្ធដ៏សាមញ្ញ និងល្បីល្បាញមួយរូប ក្នុងសង្គមបច្ចុប្បន្ន
ដោយ ៖ ឌឹម
គឹមហាក់
លោក សុខ
សូផាត អ្នកនិពន្ធដ៏សាមញ្ញម្នាក់ ដែលមានបទពិសោធន៍ ក្នុងការសរសេរសៀវភៅបោះពុម្ពផ្សាយអស់រយៈពេល៥ឆ្នាំ
ចាប់ពីឆ្នាំ២០១០-២០១៦ បាននិពន្ធសៀវភៅជាស្នាដៃខ្លួនឯងបានចំនួន ៤ចំណងជើង និងសៀវភៅបកប្រែពីអង់គ្លេស
បានចំនួន១៨ចំណងជើង។
លោក សុខ
សូផាត ជាអ្នកនិពន្ធ មួយរូបដែលមានការគាំទ្រច្រើនពី មិត្តអ្នកអានដូចជាសៀវភៅស្នាដៃរបស់លោកទាំង៤ចំណងជើង
មានមហាពលិកម្មអនុស្សាវរីយ៍ ចុងក្រោយរបស់ព្រះវីរៈក្សត្រ ទី២ ពិធីរកឈ្នះចិត្តខ្លួនឯង
ទីបី ព្រះមហាក្សត្រគំរូ ស្តីពីស្នាព្រះហស្ថ របស់ព្រះបាទជ័យវរ្ម័នទី៧ និងទី៤
ពិធីសំភាសន៍សុំការងារធ្វើ ហើយស្នាដៃទាំងនោះ និងចូលរួមក្នុងពីធីអំណានសៀវភៅ លើកទី២ នាថ្ងៃ១១
ខែមិនា ឆ្នាំ២០១៧ ខាងមុខ។
លោក សូផាត បានបន្តថា
ស្នាដៃដែលមានភាពគាំទ្រច្រើនពីមិត្តអ្នកអាន ក្នុងចំណោមស្នាដៃទាំង ៤នោះ គឺ សៀវភៅមានចំណងជើងថា
មហាពលិកម្មអនុស្សាវរីយ៍ចុងក្រោរបស់ព្រះវីរៈក្សត្រ ដែលស្តែងឡើងពីការស្រលាញ់
ការតស៊ូ ព្រះប្រវត្តិ និងស្នាព្រះហស្ថរបស់ព្រះបរមរតនៈកោដ្ត នាសម័យសង្គមរាស្ត្រនិយម
បានធ្វើឲ្យមិត្តអ្នកអាននិយមចូលចិត្តអំណានច្រើនក្នុងការបោះពុម្ពផ្សាយតាំងពីឆ្នាំ២០១៣មក។
សៀវភៅបកប្រែ និងសៀវភៅនិពន្ធដោយផ្ទាល់របស់លោក ធ្វើការបោះពុម្ពម្តងៗចាប់ពី២០០០ ទៅ
៣០០០ ក្បាល ដែលជាបរិមាណគួរឲ្យកត់សម្គាល់យ៉ាងខ្លាំង។
បើតាមទស្សនៈ លោក
សូផាត ថា កាអានសៀវភៅធ្វើឲ្យមានការផ្លាស់ប្តូរ ដើម្បីជំរុញឲ្យមានសតិស្មារតី ក្នុងប្រកបកិច្ចការអ្វីមួយសម្រាប់ជីវិត។
ហើយការអាននេះ និងបានបង្កើនឡើង ដល់មនុស្សក្នុងសង្គមចំណែកការនិពន្ធសៀវភៅ និងការបោះពុម្ពក៏មានការកើនដែរ
៕

Post a Comment