ព្រះសម្មាសម្ពុទ្ធ កាត់ព្រះមហាសុបិន្តនិម្មិត ទាំង១៦ប្រការនេះ គឺមានហេតុការណ៍ ដូចនាពេលបច្ចុប្បន្ននេះ ជាពិសេស ពាក់ព័ន្ធរាជរដ្ឋាភិបាល និងប្រពន្ធ័តុលាការតែម្តង
ដោយ៖ សេងស៊ីដារ៉ូ
(តពីលេខមុន)
![]() |
ព្រះសម្មាសម្ពុទ្ធបរមសាស្តា ទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ នៅក្រឡាផ្ទៃក្រោម នឹងមានកើតការប្រែប្រួល ដោយអ្នកកម្សត់ទុគ៌តនាំគ្នាបញ្ជូនប្រាក់កាស ទៅបំពេញតែទូ និងហិបរបស់អ្នកមានធនធានស្រាប់ៗ ថែមទាំងត្រូវកំណែនឲ្យទៅធ្វើស្រែចំការ ច្បារដំណាំ ឲ្យអ្នកធំ អ្នកមានស្តុកស្តម្ភ ចោលមុខរបររបស់ខ្លួនអស់ ខំបេះយកផលជញ្ជូនដាក់ឃ្លាំងរបស់អ្នកមានសម្បត្តិ ឥតឱកាសនឹងធ្វើការងារ របស់ខ្លួនឡើយ។
សុបិន្តគម្រប់ទី៩ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិ ឃើញស្រះបោក្ខរណីមួយ មានទឹកល្អក់នៅត្រង់កណ្តាល ឯទឹកនៅតាមមាត់ច្រាំងជុំវិញ ដែលមនុស្ស សត្វផង តែងចុះអាស្រ័យ ទៅជាថ្លាស្អាត។
ព្រះសម្មាសម្ពុទ្ធបរមសាស្តា ទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ ពួកមន្ត្រីអ្នករាជការមាន ចិត្តមិនបរិសុទ្ធ រមែងប្រកបដោយអគតិទាំង ៤ យ៉ាងគឺ ១ កាត់ក្តីមិនត្រឹមត្រូវតាមច្បាប់នេះ ២ សម្លឹងចង់ បានតែទ្រព្យសម្បត្តិរបស់គេ ៣ គ្មានព្រហ្មវិហារធ៌មចំពោះបណ្តារាស្ត្រនោះទេ ៤ មានចិត្តឃោរឃៅ គឺគេ ធ្វើបាបរាស្ត្រខ្លាំងពេក រហូតដល់បណ្តារាស្ត្រ រត់ចោលស្រុកកំណើត រត់ចោលការងារជាមុខរបរ នាំគ្នាទៅ រស់នៅតាមចុងកាត់មាត់ញក នាព្រៃភ្នំក្រំថ្មឯនោះទៅវិញ ទើបបានសុខស្រួល បានរួចរំដោះអស់ពីទុក្ខភ័យ ផុតក្តីលំបាក។
សុបិន្តគម្រប់ទី១០ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិឃើញបាយមួយឆ្នាំង មានឆ្អិនផង ជ្រាយផង ឆៅផង។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ ស្រុកទេសនឹងមានកើត ហេតុ បីយ៉ាងដូចតទៅ៖
១ មនុស្សផងទាំងឡាយ គឺពួកមន្ត្រីរាជការ គហបតី និងសមណៈ ជីព្រាហ្មណ៍ទាំងឡាយ មិនប្រកប ដោយសីលធ៌មសោះឡើយ។
២ ពួករុក្ខទេវតា អារក្ខទេតា អាកាសធាតុ ទាំងអម្បាលម៉ាណមិនកាន់សីល ឬកាន់ធម៌ឡើយ។
៣ នៅភូមិភាគខ្លះ មានភ្លៀងធ្លាក់ច្រើនហួសពេក ទាល់តែរលួយសំណាប រលួយសន្ទូងអស់ ដំណាំដាំដុះ ឲ្យផលមិនបានគ្រប់គ្រាន់ មិនធួនល្មមនឹងសេចក្តីត្រូវការឡើយ។
ដកស្រង់ចេញពីសៀវភៅ សែម សារឿន ពុទ្ធទំនាយ ឥន្ទ្រទំនាយ ឥសីទំនាយ ប្រមូលចងក្រងដោយ សម្តេចព្រះពោធិវ័ង្ស នន្ទ ង៉ែត និងធន់ អ៊ិន។

Post a Comment