Header Ads

អង្គការចំនួនពីរ បានចុះទស្សនកិច្ចសិក្សា ទៅកាន់តំបន់អភិរក្សរាំងពេន៣ត




ខេត្តបាត់ដំបងៈ

ដោយ៖ ឌឹម គឹមហាក់
 

ដៃគូអង្គការចំនួន០២ របស់សហគមន៍នេសាទស្ដី​ក្រោម​រហាល គឺអង្គការក្រុមទ្រង់ទ្រង់ភូមិ "VSG" និងហ្វរ៉ុមស៊ីដ"Forumsyd" បានមកកាន់តំបន់អភិរក្សរាំងពេន៣ត ក្នុងភូមិសាស្ត្រឃុំព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។

លោក ហោ សំអាត អនុប្រធានសហគមន៍ នេសាទស្តីក្រោមរហាលសួង បានឲ្យដឹងថា ការមកដល់រាំ​ង​ពេន​​៣ត របស់ដៃគូទាំង២ ក្នុងគោលបំណងដើម្បីសិក្សាបន្ថែមពីស្ថានភាពជាក់ស្ដែង នៃបញ្ហាប្រឈម និងរៀបចំផែនការបន្តរបស់សហគមន៍ នាពេលអនាគត។

ក្រោយពីបានពិនិត្យមើលពី​ស្ថាន​ភាព ​បឹងអភិរក្សត្រីមេពូជ​ តំណាងសហគមន៍ បាននាំដៃគូទាំង២ ធ្វើ​ដំ​​ណើរ​ដោយម៉ូតូ និងគោយន្ត១គ្រឿង ពិនិត្យមើលស្ថានភាពជាក់ស្តែងជុំវិញ​​​​ ទីតាំងអភិរក្សរាំង ពេន​៣ត ដែលមានទំហំជាង៥០ហិតា ពិសេសពិនិត្យមើលព្រៃដែលត្រូវបានដុតបំផ្លាញ ដោយក្រុម​ជន​ខិលខូចដើម្បីយកដីធ្វើជាកម្មសិទ្ធិ។

នៅក្នុងកិច្ចពិភាក្សា បន្ទាប់ពីបញ្ចប់ការពិនិត្យពីស្ថានភាពជាក់ស្តែង ទាំងលោកយិន ដារ៉ា ​តំណាង​អង្គ​ការ ​Forumsyd និងលោកសារិន សាយ អនុប្រធានអង្គការ VSG បានសាកសួរពីផែនការបន្ត​របស់​សហគមន៍ ពិសេស​ផែនការដើម្បីនិរន្តរភាព និងធ្វើឲ្យទីតាំងអភិរក្សកាន់តែមានភាពប្រសើឡើង។

តំណាងសហគមន៍ នេសាទស្តីក្រោមរហាលសួង បានជំរាបពីផែនការណ៍ធំៗមួយចំនួន ពិសេសផែន​ដើម្បី​​និរន្តភាពសហគមន៍ បានបន្តការផ្សព្វផ្សាយពីសារប្រយោជន៍ធនធានជលផល និងទីតាំង​​​​អភិ​​រក្ស​រាំងពេន៣ត។ បង្កើន​កិច្ចសហការជាមួយអាជ្ញាធរដែនដី ស្ថាប័នពាក់ពន្ធ័អង្គការដៃគូ​ ដើម្បីទប់​ស្កាត់​ការ​​បំផ្លាញធនធានជល​ផល។

-បង្កើនការយាមល្បាតនិងរៀបចំប៉ុស្តិ៍យាមបន្ថែមនៅក្នុងទីតាំងអភិរក្សរាំង​ពេន៣ត។
-
រៀបចំកែលម្អទីតាំងអភិរក្សរាំងពេន៣ត ដូចជាស្ដារបឹងដែលរីងរាក់​​ ដាំកូនឈើបន្ថែម ធ្វើផ្លូវ​និងដាក់​បង្គោលព្រំប្រទល់ជុំទីតាំងអភិរក្សបន្ថែម និងកន្លែងស្នាក់នៅ ​ឲ្យទៅជាកន្លែងកំសាន្ត​ សហគមន៍​ឬទេស​ចរណ៍។
-បន្កើនការផ្សព្វផ្សាយព័ត៍មានសហគមន៍ តាមរយៈហ្វេសបុក "Facebook"​​យូធូប"YouTube" ទូរទស្សន៍ និងសារព័ត៌មាន ដល់សាធារណជន និងរាជរដ្ឋាភិបាល។

ខណៈពេលនោះ តំណាងសហគមន៍នានា ឲ្យអង្គការដៃគូទាំង២ បន្ត​និងបង្កើនការជួយ​ដល់​សហ​គមន៍​​​​​នេសាទស្តីក្រោមរហាលសួង។
 
លោក យិន ដារ៉ា និងលោក សារិន សាយ ព្រមទាំងសហការី បានកោតសរសើរ និងលើកទឹក​ចិត្ត​ដល់​គណៈ​កម្ម​​ការសហគមន៍ ឲ្យខិតខំប្រឹងប្រែងបន្តការងារតទៅទៀត។

ដំណើរទស្សនកិច្ចសិក្សាបានបញ្ចប់ នៅវេលា១រសៀល ដោយមានការដាំឈើពហុប្រយោជន៍គឺស្តៅ និងនៅលើទីទួលអភិរក្ស។

សហគមន៍នេសាទស្តីក្រោមរហាលសួងនេះ បានបង្កើតនៅឆ្នាំ២០០៣ និងមានការទទួលស្គាល់​ពី​ថ្នាក់​មូល​ដ្ឋាន​ដល់ថ្នាក់។ អង្គការ VSG និង ForumSyd គឺជាដៃគូ ក្នុងចំណោមដៃគូផ្សេងទៀត​របស់​សហគមន៍ ម្យ៉ាងទៀត​សហគមន៍នេសាទស្តីក្រោមរហាលសួង បានដំណើរការមកដល់បច្ចុប្បន្ន ដោយ​មានកិច្ចសហការពី អាជ្ញា ធរដែនដីស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ សប្បុរសជន ពិសេសដោយមាន​ការ​​​ចូល​ពីសមាជិក និងគណកម្មការ ព្រមទាំងប្រជាពលរដ្ឋ ក្នុងនោះមានក្រុមយុវ័យផងដែរ៕


No comments

Powered by Blogger.