លោកបណ្ឌិត លី រស្មី បានបោះពុម្ពផ្សាយសៀវភៅពុទ្ធវចនាធិប្បាយ ភាគ១ មុនគេនៅកម្ពុជា
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
សៀវភៅពុទ្ធវចនាធិប្បាយ
ជាវចនានុក្រមដំបូងគេ ដែលបកស្រាយលើការពុទ្ធធិប្បាយ និងបង្ហាញពាក្យ លំបាកក្នុងវេយ្យាករណ៍ដើម្បីអោយងាយអានសម្រាប់ព្រះសង្ឃ
និងពុទ្ធបរិស័ទ្ធ បានបោះពុម្ពចេញផ្សាយហើយ។
ពុទ្ធវចនាធិប្បាយភាគ១នេះ ចងក្រងឡើងដោយស្នាដៃ លោកបណ្ឌិត លី រស្មី ដែលប្រើរយៈពេលអស់ ១០ឆ្នាំទម្រាំបានចេញជារូបរាងសៀវភៅនេះឡើង ដោយចំណាយពេលដ៏យូរ រួមទាំងថវិកាផ្ទាល់ខ្លួនជិត៣ម៉ឺនដុល្លារផងដែរ ក្នុងការបោះពុម្ពសៀវភៅពុទ្ធវចនាធិប្បាយនេះឡើង។
លោកបណ្ឌិត លី រស្មី បានបញ្ចប់បណ្ឌិតផ្នែកស្ថាបត្យកម្ម ១១ឆ្នាំ តែដោយសារការចូលចិត្តស្រលាញ់ បានចង ក្រងសៀវភៅពុទ្ធវចនាធិប្បាយអស់រយៈពេល១០ឆ្នាំ តាំងពីរនៅរៀនដំបូងមកម្លេះ។
សៀវភៅនេះមានកំរាស់១៨៨១ទំព័រ អាចមានទំព័រច្រើនជាងវចនានុក្រម ខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត ទៅទៀត ដោយក្នុងនោះមានបែងចែកចេញពីអក្សរ ក ដល់អក្សរ ម ជាភាគ១ សិន ចំពោះអក្សរ យ រហូតដល់អក្សរ អ ជាភាគ២ មិនទាន់បោះពុម្ពផ្សាយបានទេ ព្រោះមិនទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ។
លោកបណ្ឌិត បានបន្តទៀតថា វចនាធិប្បាយនេះ ប្រមូលផ្តុំទៅដោយគ្រូមានបទពិសោធន៍ ក្នុងពុទ្ធកៈសីហនុរាជ មានគណៈកម្មការត្រួតពិនិត្យ១០នាក់ មុននឹងចេញបោះពុម្ពផ្សាយ។ នៅក្នុងការបោះពុម្ពផ្សាយលើកទី១នេះ មានចំនួន៣០០០ក្បាល ក្នុងតម្លៃលក់ចេញ ១ក្បាល ២០ដុល្លារ។
លោកបណ្ឌិត លើឡើងទៀតថា សៀវភៅនេះមានអត្ថប្រយោជន៍ច្រើន ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធដែលអាចឲ្យយល់នូវពាក្យបាលីវេយ្យករណ៍លំបាកៗ និងពិសេស ដល់ព្រះសង្ឃក្នុងការទេសនា រៀនសូត្រពីផ្លូវព្រះធម៌។ នៅពេលរូបលោក ធ្វើការបោះពុម្ពផ្សាយចេញភ្លាម មានការគាំទ្រច្រើនចេញពីព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ហើយក៏មានការកម្ម៉ង់ពីប្រជាពលរដ្ឋ ដែលរស់នៅក្រៅប្រទេសជាច្រើនទៀត៕
ដោយ៖ សេង ស៊ីដារ៉ូ
![]() |

Post a Comment