លោក ឡុង ឈុនឡៃ បានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣
ខេត្តកំពង់ឆ្នាំៈ
ដោយ៖ ឌឹម
គឹមហាក់
នៅសាលាខេត្តកំពង់ឆ្នាំង
បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣
ក្រោមអធិបតីភាពលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ
និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤
របស់រាជរដ្ឋាភិបាលប្រចាំខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។
លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងប្រធាននៃអគ្គនាយកដ្ឋានមុខងាររដ្ឋបាលក្រសួងមហាផ្ទៃ
បានអានព្រះរាជក្រឹត្យលេខ នស/រកត/០១៦១៩/៧៤៧ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានត្រាស់បង្គាប់តែងតាំង
លោក ឡុង ឈុនឡៃ ជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
អាណត្តិទី៣ និងសមាជិកចំនួន២២នាក់ ក្នុនោះស្រ្ដីចំនួន ៣រូប។
លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ទើបតែងតាំងថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តថា
នឹងខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីផលប្រយោជន៍ប្រជាជន នឹងប្តេជ្ញាគោរពច្បាប់
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាចូលរួមថែរក្សាការពារអធិបតេយ្យភាព
បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ប្តេជ្ញា អនុវត្តឲ្យបានតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត
ក្រុង ស្រុក ខណ្ឌ។ ប្តេជ្ញា បំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍
លិខិតបទដ្ឋានពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់។
ប្តេជ្ញា ចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។
លោក អ៊ុក
រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការអបអរសាទរ ចំពោះ ឯកឧត្ដម
លោកជំទាវ ដែលទទួលបានមុខដំណែងថ្មីនិងបាន វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា
ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់
បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តកំពង់ឆ្នាំង ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត
ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព
យុត្តិធម៌មិនរើសអើមពូជសាសន៍ និងប្រកាន់និន្នាការនយោបាយ។
លោកបណ្ឌិត
បានបន្តថាៈការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា
គណៈអភិបាល
មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ
ការគោរពច្បាប់ គោលការណ៍នានា របស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការទទួលខុសត្រូវ
និងនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន៕

Post a Comment