Header Ads

បញ្ចប់វគ្គ​ចុង​ក្រោយ នៃការជ្រើសរើស របស់កម្មវិធី Super Data Race របស់សែលកាត នៅខេត្តបាត់ដំបង



 ខេត្តបាត់ដំបងៈ
ដោយ៖ យ៉ែម សុវត្ថារ៉ូ

​កាលពីសប្តាហ៍មុន  ក្រុមការងារ Cellcard បានចុះទៅខេត្តបាត់ដំបង ​ដើម្បីធ្វើការជ្រើសរើសអ្នកចូលរួម​ប្រកួតក្នុងកម្មវិធី ​ Super Data Race នៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រង ​និងសេដ្ឋកិច្ច ដើម្បី​បញ្ចប់វគ្គ​ចុង​ក្រោយរបស់កម្មវិធីនេះ នៅម៉ោង៤រសៀល (ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩)។
កម្មវិធី Super Data Race គឺជាកម្មវិធីប្រកួតហ្គេមលើទូរស័ព្ទ បង្កើតឡើង​ដើម្បីលើកទឹកចិត្តសិស្សានុសិស្ស​ឲ្យ​ទទួលបានភាពរីករាយជាមួយនឹងកម្មវិធីទូរស័ព្ទអនឡាញ ហើយក៏ដូចជាការបង្ហាញពីប្រព័ន្ធទំនាក់ទំនងរបស់Cellcard លើបច្ចេកវិទ្យា 4G ដែលមានលឿនជាងគេនៅប្រទេសកម្ពុជា។​
រង្វាន់ល្អៗជាច្រើនសម្រាប់ផ្តល់ជូនអ្នកឈ្នះការប្រកួត មានដូចជា iPhone XS Max, iPad, Huawei Nova 3i, AirPods, និង MiFis។​ អ្នកចូលរួមលេងទាំងអស់ នឹងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសមួយ​បន្ទាប់​ពីការប្រកួតលេងហ្គេមនេះ ដែលមានវត្តមានពី ឯកអគ្គរាជទូតសុឆន្ទៈ រេត ស៊ូហ្សាណា និង Tey ហើយក៏មានការ​ចូលរួមសម្តែងពីភ្ញៀវកិត្តិយស និងតារា NetIdols ដូចជា ​Chivit, Bunleng, Rainee Dara និង Seak។​
ក្រុមហ៊ុន Cellcard រំពឹងថា ការប្រកួតនៅខេត្តបាត់ដំបងនេះ នឹងទទួលបានប្រជាប្រិយភាពជាង​កម្មវិធី ដែល​ទើបនឹងធ្វើរួចនៅក្រុងភ្នំពេញ អំឡុងពេលសង្រ្កានឆ្នាំថ្មី ដែលមានអ្នកចូលរួមជាង៤០០នាក់។
លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា កម្មវិធី Super Data Race បានបង្ហាញពីទម្រង់ប្រជាប្រិយភាពសម្រាប់យុវជន និងជាវិធីសាស្ត្រល្អមួយក្នុងការលើកទឹកចិត្តពួកគេ ឲ្យរស់​នៅ​ក្នុងជីវិតទំនើបបែបឌីជីថល។ លោកបានបន្តថា៖ «ក្រុមហ៊ុន Cellcard ពេញចិត្តក្នុងការផ្តល់ឱកាសឲ្យ​យុវជនកម្ពុជា ចូលរួមប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត និងឧបករណ៍បន្ថែម ដូចជាការពង្រឹងបទពិសោធន៍​ និង​ការរុករកថ្មី។ ហើយ កម្មវិធី  Super Data Race គឺជាកម្មវិធីហ្គេម ប៉ុន្តែមានមាតិកា​បែបអប់រំ​ដោយបញ្ចូល​គ្នា​ជា «educatinment»។
ដូចដែលពួកយើងកំពុងធ្វើដំណើរទៅមុខ ជាមួយបច្ចេកវិទ្យា ​AR និង VR ជូយយុវជន​នៅបទពិសោធន៍​បន្ថែម​ពី Cellcard ដែលពួកយើងកំពុងបង្កើនការទំនាក់ទំនង ​ជាមួយសកម្មភាពសំខាន់នេះ។ កម្មវិធី Super Data Race អាចទាញយកបានឥឡូវនេះ ទាំងនៅលើ IOS និង Android Playstores
​អ្នកទាំងអស់គ្នា អាចចូលរួម​ការប្រកួតនៅខេត្តបាត់ដំបង ដោយគ្រាន់តែទាញយក​កម្មវិធីនេះ ប្រមូល​កាបូប​ពី​កន្លែងចុះឈ្មោះ ហើយត្រៀមខ្លួនទៅប្រកួតនៅសាកលវិទ្យាល័យ នៅម៉ោង៤​រសៀល។ អ្នក​​​អាចតាមមើល​សកម្ម​​ភាព​​ប្រកួត និងភាពរីករាយនៅលើ Facebook page Cellcard Play

No comments

Powered by Blogger.