វេទិកាផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំនីអាហារ និង ផលិតផលកសិកម្ម ២០១៩ គាំទ្រដោយ រដ្ឋាភិបាលអូស្ត្រាលី
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
សន្និសីទសារព័ត៌មានស្តីពីវេទិកាផ្គូផ្គងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំនីអាហារ
និង ផលិតផលកសិកម្ម ២០១៩ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីស្ថាប័ន
ជំនាញនាព្រឹកថ្ងៃទី១០ ខែឧសភា នៅសណ្ឋាគារ ហ៊ីម៉ាវី ។
លោក សួង ណយ អគ្គលេខាធិការរង គណៈកម្មការជាតិជំរុញចលនាភូមិ១ លទ្ធផល១ បានមានប្រសាសន៍ថា កសិករ អាជីវករ សិប្បករ សហគ្រាស ដែលកំពុងផលិត ឬមានគំនិតផលិត កំពុងជួបបញ្ហាជាច្រើន ដោយកង្វះខាតនូវបច្ចេកទេស បច្ចេកវិទ្យា និងឧបករណ៍ទំនើបទាន់សម័យ ដើម្បីផលិតសម្រេច
ស្របតាមតម្រូវការទីផ្សារនោះ គឹតែងតែស្វែងរកក្រុមហ៊ុនផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាពខ្ពស់ និងមានការទំនុកចិត្ត។
ឥឡូវនេះបងប្អូនលែងកង្វល់ទៀតហើយ ព្រោះបច្ចេកទេស បច្ចេកវិទ្យា និងឧបករណ៍ទំនើបទាន់សម័យ នេះបានមកដល់កម្ពុជាហើយ ( OVOP MOIH, YEAC, FASMEC ) និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បានមូលមតិគ្នារៀបចំបង្កើតជាពិព័រណ៍រួមមួយ ដើម្បីផ្សារភ្ជាប់រវាងអ្នកផ្គត់ផ្គង់សម្ភារៈ បរិក្ខារ បច្ចេកទេស សេវាកម្មទំនើបទាន់សម័យ ផ្នែកផលិតចំណីអាហារ និងការកែច្នៃផលិតផល កសិឧស្សាហកម្ម ដែលនឹង មានវត្តមាននាខែសីហា ឆ្នាំ២០១៩ ខាងមុខ ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្ត កំពង់ចាម។
លោកឧកញ៉ា ឈិន កេន ប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈជាតិ និងអន្តរជាតិ នៃសម្ព័ន្ធសមា គមសហគ្រាស ធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំវេទិការនេះ គឺដើម្បីជួយលើក ស្ទួយផ្នែកឧស្សាហកម្ម សិប្បកម្ម កែច្នៃចំណីអាហារ និងផលិតផលកសិកម្ម បើកផ្លូវឆ្ពោះទៅរកភាព ប្រកួតប្រជែងខ្ពស់ទាំងក្នុងទីផ្សារជាតិ និងអន្តជាតិ ជាពិសេស គឺការធ្វើពិពិធកម្មសេដ្ឋកិច្ច។
តាមរយៈវេទិការនេះ សហគ្រាសធុនតូច និងមធ្យម ផ្នែកកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម នឹង មានឱកាសច្រើនក្នុងការជួបជាមួយអ្នកផ្គត់ផ្គង់សំភារៈ គ្រឿងម៉ាស៊ីន សំបកវេចខ្ចប់ សារធាតិគីមី ក្រុម ហ៊ុនnwgប្រឹក្សាយោបល់គ្នា។
វេទិការផ្គូផ្គងអាជីវកម្ម សម្រាប់សហគ្រសាកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម២០១៩ រៀបចំឡើងដើម្បីបង្កើតឱកាសទំនាក់ទំនង និងកសាងបណ្តាញអាជីវកម្មសម្រាប់ឲ្យសហគ្រាស កែច្នៃចំណីអាហារនិងផលិតផលកសិកម្មក្នុងស្រុក ពង្រីចំណេះដឹង និងព័តមានស្តីពីផលិតផល និងសេវាកម្មល្អៗ ប្រកបដោយភាពច្នៃប្រឌិតសម្រាប់ជាធាតុចូលបម្រើដល់ ការងារផលិតកម្មរបស់សហគ្រាស ដើម្បីពង្រឹងសមត្ថ ភាពផលិត និងភាពប្រកួតប្រជែងរបស់ផលិតផល។
វេទិការនេះ គឺជាវេទិការដែលរៀបចំឡើងជាបន្តបន្ទាប់គ្នាចំនួន ០៣ ទីតាំងដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ (១៧-១៨ សីហា ២០១៩) , ខេត្តបាត់ដំបង (១៤-១៥ កញ្ញា ២០១៩)និងខេត្តកំពង់ចាម (០៥-០៦ តុលា ២០១៩)។ វេទិការនេះ សហការរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្ត្រាលី ។
រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ការគាំទ្រដល់វិស័យកសិកម្ម នៅកម្ពុជាជាង ២៥ឆ្នាំមកហើយដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ នៅទូទាំងប្រទេសកម្ពុជា។
លោកជំទាវ អេនជេលឡា ខកខឺរ៉េន ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា វិស័យឯកជនដែលរឹងមាំ គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចបន្តបន្ទាប់ និងការធ្វើពិពិធកម្មនៃវិស័យកសិកម្ម។ រដ្ឋាភិបាលអូស្ត្រាលី មានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រនូវ កលានុវត្តភាពថ្មីៗសម្រាប់អភិវឌ្ឍន៍វិស័យឯកជន ដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដែលមានលក្ខណៈបរិយាន័។
វេទិការនេះ ទទួលបានកិច្ចសហការ និងការគាំទ្រពីគណៈកម្មធិការជាតិជំរុញចលនា ភូមិ១ ផលិត ផល១ និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។
គោលបំណងចំបងនៃវេទិការនេះគឺ ដើម្បីគាំត្រដល់ការអភិវឌ្ឍន ឧស្សាហកម្មកែច្នៃកសិផល នៅកម្ពុជា ដែលជាវិស័យសំខាន់ក្នុងការសម្រេចគោលដៅ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្ម វិស័យឧស្សាហកម្ម ក្រៅពីវិស័យកាត់ដេរ។
គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម នៃរាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅជំរុញការ នាំចេញ ទំនិញកែច្នៃកសិកម្មឲ្យបាន ១០% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។
វេទិកាចំនួនពីរថ្ងៃនេះ នឹងផ្តល់ឱកាសសម្រាប់ការផ្គូផ្គងអាជីវកម្ម និងតាំងបង្ហាញផលិតផល និងសេវា កម្មនានា ពីអ្នកផ្គត់ផ្គង់ទាំងឡាយដូចខាងក្រោម៖
១ ការចុះបញ្ជីពាណីជ្ជកម្ម និងអាជ្ញាប័ណ្ណ
២ ក្រុមហ៊ុនផ្តល់សេវាកម្មរចនាស្លាកសញ្ញា សម្ភារៈ
៣ ពន្ធដារ និងគណនេយ្យ
៤ ផ្សព្វផ្សាយទីផ្សារ
៥ ការគ្រប់គ្រងអាជីវកម្ម យុទ្ធសាស្ត្រអាជីវកម្ម និង ការស្រាវជ្រាវទីផ្សារ
៦ ប្រភពថាមពល (ថាមពលពន្លឺអ្រះអាទិត្យ)
៧ ធធិការកិច្ច (Inspection)និងវិញ្ញាបនប័ត្រ (Certificate)
៨ គ្រឿងផ្សំចំណីអាហារ និងសម្ភារៈវេចខ្ចប់
៩ ម៉ាស៊ីនកែច្នៃ និងសេវាកម្មថែទាំគ្រឿងយន្ត
១០ ភស្តុភារ (Logistic)សេវាកម្មដឹកជញ្ជូន និងសេវាកម្មនាំចេញ
១១ អ្នកផ្តល់សេវាកម្មបណ្តុះបណ្តាលវិជ្ជាជីវៈ
១២ សេវាកម្មពិសោធន៍ ស្រាវជ្រាវ និងការអភិវឌ្ឍន (Research & Development)បច្ចេកវិទ្យាចំណីហាហារ
ទន្ទឹមនឹងការតាំងពិព័រណ៍ ផលិតផល និងសេវាកម្មនានា សម្រាប់អ្នកកែច្នៃ នៅក្នុងវេទិការផ្គូផ្គង ពាណិជ្ជកម្មនេះ ក៏នឹងមានការរៀបចំជាកិច្ចភិភាក្សាលើប្រធានបទមួយចំនួន ដូចខាងក្រោម៖
១ ការឆ្ពោះទៅអាជីវកម្មផ្លូវការ៖ ការចុះបញ្ជីពាណិជ្ជកម្មក្នុងស្រុក ការចុះបញ្ជីពន្ធដារ ការផ្តល់អាជ្ញាប័ណ្ណ សម្រាបសហគ្រាសកែច្នៃចំណីអាហារ និងកសិផល សេវាកម្មប្រឹក្សាយោបល់ និងគាំទ្រអាជីវកម្ម។
២ ការគ្រប់គ្រងហិរញ្ញវត្ថុ លទ្ធភាពទទួលបានហិរញ្ញវត្ថុ សេវាកម្ម បង់រំលោះ និងការវិនិយោគ។
៣ យុទ្ធសាស្ត្រជំរុញការលក់ និងទីផ្សារ គឺយុទ្ធសាស្ត្រ និងសកម្មភាពជំរុញការលក់ និងការស្វែងរកទីផ្សារ សម្រាប់នាំចេញ យុទ្ធសាស្ត្រកសាងស្លាកសញ្ញាអាជីវកម្ម (Branding) និងផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម ដែលពេញនិយម (social media)។
៤ ចែករំលែកបទពិសោធន៍ពីស្ត្រី នៅក្នុងអាជីវកម្មកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម មានដូចជា ក្រុមហ៊ុន លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី និងក្រុមហ៊ុន ខេមហ្វូដ ស្តីពីដំណើរការរៀបចំ និងការកែលំអសង្វាក់ផលិតកម្ម ដើម្បីទទួលបានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ HACCP។
៥ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រចំណីអាហារគឺ សេវាកម្មប្រឹក្សាយោបល់ពាក់ព័ន្ធនឹងវិទ្យាសាស្ត្រចំណីអាហារ វគ្គបណ្តុះបណ្តាលខ្លី លើបច្ចេកទេសកែច្នៃចំណីអាហារ និងផលិតកសិកម្ម និងការអភិវឌ្ឍផលិតផល។
៦ ផលិតភាព និងលទ្ធភាពប្រកួតប្រជែង គឺ វិធីសាស្ត្របង្កើនផលិតភាព (5s, Kaizen,…)បច្ចេកវិទ្យាដើម្បីបង្កើនផលិតភាព (ឧ. ម៉ាស៊ីន, ការប្រើប្រាស់ ICT…) និងការគ្រប់គ្រងកាកសំណល់ និងកត្តផលិតម្ម (អគ្គិសនី ទឹក ធនធានមនុស្ស)៕
ដោយ៖ ហុង ចំណាប់
![]() |

Post a Comment