Header Ads

យុវជនកម្ពុជា ​​ បាន​ត្រៀមខ្លួន​ប្រកួត​​​​ហ្គេម​​ ​ជាមួយ ឥ​ណ្ឌូនេស៊ី​ ហ្វីលីពីន ម៉ាឡេ​ស៊ី ថៃ​ ឡាវ​ និង​វៀត​ណាម​​ នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា​​ ដើម្បីយកជើងឯក




ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់

ក្រុម​ហ៊ុន​​ Cellcard បាន​ចាប់​​ដៃ​គូ​ជា​មួយ​នឹងក្រុមហ៊ុនហ្គេមយក្សរបស់​​​ចិន Moonton ​​ដ៏​ធំ​មួយក្នុងការ​ ​​ធ្វើជា
ម្ចាស់ផ្ទះរៀបចំ​ការ​ប្រកួត​ហ្គេម​ Mobile Legends ​​កម្ពុជា​ នៅ​ថ្ងៃទី១៨ ​ខែឧសភា​ ឆ្នាំ២០១៩​នេះ​​​។​
​​ការ​ប្រកួតប្រជែង​​នេះ​ គឺ​ជាវគ្គប្រកួតជម្រុះ​​សម្រាប់​ក្រុម Mobile Legends Southeast Asia Cup ដែល​​​កម្ពុជា​​​នឹង​​ប្រកួត​ជា​មួយ​ក្រុម​កីឡាករ​មក​ពី​ប្រទេស​ហ្វីលីពីន​​ នៅ​ចុង​ខែ​មិថុនា​ខាងមុខនេះ​។​
Mobile Legends ​​គឺ​ជា​ហ្គេម​​កំពូល​ទាំង​១០ នៅ​ក្នុង​ពិភព​លោក​​ និង​ជា​ហ្គេម​ក្នុង​ទូរស័ព្ទ​ដៃ ​​ដែល​ពេញ​និយម​ជាង​គេ​ក្នុង​​ប្រទេស​កម្ពុជា​។​

​កម្មវិធីហេ្គម​នេះ ​ត្រូវ​បាន​ដាក់​ដំណើរ​ការ​នៅ​ក្នុងឆ្នាំ​ ២០១៦​​​ ដោយ​ទទួល​បាន​ការ​​ដោត​ឡូ​ត​​ជាង​ 00លាន​ដង អ្នក​ចុះ​ឈ្មោះ​លេង​ចំនួន​  00លាន​នាក់​ ​​និង​អ្នក​លេង​​ប្រមាណ​៥០លាន​នាក់​ ជា​​​រៀង​រាល់​ខែ​។​

ក្រុម​កីឡា​ករ​មក​ពី​​ប្រទេស​កម្ពុជា ​​នឹង​ធ្វើ​ការ​ប្រកួត​ជា​មួយ​​កីឡាករ​មក​ពី​ប្រទេសផ្សេងៗ​ ដូច​ជា ឥ​ណ្ឌូនេស៊ី​ ហ្វីលីពីន ម៉ាឡេ​ស៊ី ថៃ​ ឡាវ​ និង​វៀត​ណាម​​ នៅ​ក្នុង​ខែ​មិថុនា​នេះ​។​

នៅ​ប្រទេស​កម្ពុជា​ ក្រុម​ហ៊ុន Cellcard ​គឺ​ជា​អ្នក​ឧបត្ថម្ភ​ផ្លូវ​ការ​មួយ​​សម្រាប់​ការ​ប្រកួត​មួយ​នេះ​ ដែល​ជា​ផ្នែក​មួយ​​​នៅ​ក្នុង​ការ​ចូល​រួម​​ចំណែកផ្សព្វផ្សាយ​​លើ​កម្មវិធីហ្គេម​​ ក្នុង​ទូរស័ព្ទ​។​​
នាយកប្រតិបត្តិរបស់ Cellcard លោក Ian Watson បាននិយាយថា ក្រុមការងាររបស់គាត់​មានភាពរីករាយ​ក្នុង​​ការ​រៀប​ចំការប្រកួត ជាមួយការសម្រេចចិត្តយ៉ាងយកចិត្តទុកដាក់ ហើយនេះ​ដោយសារតែមានបុគ្គលិក របស់​​ក្រុមហ៊ុនក្មេងៗ មួយចំនួនក៏ចូលរួមលេងហ្គេមនេះដែរ។
លោក Watson បាននិយាយថា ពួកយើងមិនអាចមើលស្រាលទេពកោសល្យ នៃអនាគតរបស់ហ្គេម​លើ​ទូរ​ស័ព្ទ​ដៃ នៅក្នុងប្រទេសកម្ពុជាបាននោះទេ ក៏ដូចជាពិភពលោកជាដើម។ «កម្មវិធីហ្គេមនៅលើទូរស័ព្ទដៃ នឹង​កាន់​​​តែ​រីកធំឡើង និងកកើតឡើងជាមួយបច្ចេកវិទ្យាដទៃទៀត ​ដូចជា​ បច្ចេក​​វិទ្យា AR និង VR»។
ពួកយើងបានមើលឃើញកម្មវិធីអប់រំ នៅលើទូរស័ព្ទរបស់Cellcard នៅពេលអនាគត ជាពិសេស​ខណៈពេល​ដែលយើងកំពុងធ្វើដំណើរពីបច្ចេកវិទ្យា4G ទៅកាន់ 5G ក្នុងការសាកល្បង  5G នៅក្នុងពេលថ្ងៃខាងមុខ។
លោក Watson បាននិយាយថា ភាពជាដៃគូជាមួយ Moonton គឺបន្ទាប់ពីទទួលបានជោគ​ជ័យ​ក្នុងការប្រកួត​នៅ​​ឯកម្មវិធី Digital Cambodia កាលពីខែមីនា ជាមួយ Netease ដែលជា​អ្នកបង្កើត Rules of Survival  ជាហ្គេម​ប្រកួតប្រជែងមួយទៀត។
ហ្គេមប្រកួតជម្រុះ Mobile Legends បច្ចុប្បន្នកំពុងដំណើរការ និងទទួលបានភាពពេញនិយម ហើយនឹង​មានកម្មវិធីនៅថ្ងៃទី១៨ ខែឧសភា ដែលនឹងមាន៤ក្រុម ប្រកួតគ្នា ​សម្រាប់តំណែងជើងឯក​និងទឹកប្រាក់​ចំនួន ​$6,000។ 
កម្មវិធីនៅថ្ងៃទី១៨ ខែឧសភា នឹងធ្វើឡើងនៅឯផ្សារអ៊ីអន សែនសុខ ពីម៉ោង១ ដល់ម៉ោង ៧ល្ងាច។
រង់ចាំទទួលយកព័ត៌មានថ្មីៗ ពី Facebook Page Cellcard Play ដែលនឹងមានការចែកជូនកាដូ ដូចជា skin packs, diamonds និងសម្ភារៈល្អៗ របស់ Mobile Legends បន្ថែមទៀត ហើយ​នឹងឱកាស​ឈ្នះ​ទូរ​ស័ព្ទ Samsung Galaxy S10+



No comments

Powered by Blogger.